Skip to main content

ហេតុអ្វីសិង្ហបុរីតូច ប៉ុន្តែមានវិន័យល្អ?


បើមើលលើផែនទី សិង្ហបុរី គ្រាន់តែជាចំណុចតូចមួយ គ្មានធនធានធម្មជាតិ គ្មានដីធ្លីធំទូលាយ សូម្បីតែ ទឹកស្អាត ក៏ត្រូវនាំចូលពីប្រទេសម៉ាឡេស៊ីដែរ។ តែថ្ងៃនេះ សិង្ហបុរី ជាប្រទេសដែលមនុស្សជាច្រើន ចង់ទៅធ្វើការ ចង់ទៅរស់នៅ ចង់ទៅរកស៊ី ក៏ដូចជាទៅទេសចរ។

មូលហេតុមួយ គឺសិង្ហបុរី វិនិយោគលើមនុស្សមុនគេ ការអប់រំតឹងរឹង មានស្តង់ដារខ្ពស់  ការគោរពច្បាប់ដ៏ខ្ជាប់ខ្ជួន ការងារមានស្តង់ដារ មនុស្ស ត្រូវទទួលខុសត្រូវលើការងារខ្លួនឯង។

សិង្ហបុរី មិនអនុញ្ញាតឲ្យអំពើពុករលួយ បំផ្លាញប្រព័ន្ធច្បាប់  ជាប្រទេសតូច តែច្បាស់លាស់ នឹងអនុវត្តដូចៗគ្នា សម្រាប់មនុស្សគ្រប់គ្នា។ ប្រទេសតូច ធ្វើឲ្យការគ្រប់គ្រងងាយ ការសម្រេចចិត្តលឿន និងការអនុវត្តមានប្រសិទ្ធភាព។ សិង្ហបុរី មិនមានអ្វីច្រើន តែគេប្រើអ្វីដែលកំពុងមានឲ្យបានល្អបំផុតអស់ពីលទ្ធភាព។ ដូច្នេះ ប្រទេសមួយ មិនចាំបាច់តែមានទឹកដីធំទេ តែត្រូវមាន ប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវច្បាស់លាស់ និងវិន័យល្អ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.