Skip to main content

ហេតុអ្វីបានជាប្រជាជនខ្មែរចូលចិត្តរកស៊ីរបរតូចតាច?



ប្រជាជនខ្មែរជាច្រើននាក់ ចូលចិត្តចាប់ផ្តើមរកស៊ីតូចតាច ដែលរួមមានដូចជា ការលក់អាហារ លក់កាហ្វេ តំណាងចែកចាយលក់ឥវ៉ាន់តាមអនឡាញ ឬការបើកតូបលក់ចាប់ហួយតូចៗ ជាជាងការចាប់ផ្តើមអាជីវកម្មធំៗ។ តោះមកសិក្សា ពីមូលហេតុសំខាន់ៗនាំឲ្យប្រជាជនខ្មែរភាគច្រើន ចូលចិត្តចាប់ផ្តើមរកស៊ីតូចតាចមានដូចជា៖

ទុនតិចៈ រកស៊ីតូចៗ មិនចាំបាច់មានប្រាក់ច្រើន។ មនុស្សជាច្រើនអាចចាប់ផ្តើមបានត្រឹម តែប្រាក់សន្សំតិចតួច។

ហានិភ័យទាបៈ បើខាត មិនខាតធំ។ នេះធ្វើឲ្យមនុស្សមានទំនុកចិត្តក្នុងការសាកល្បង។

ធ្វើបានដោយខ្លួនឯងៈ មិនចាំបាច់ជួលបុគ្គលិក ឬមានប្រព័ន្ធគ្រប់គ្រងស្មុគស្មាញ។

អាចបត់បែនតាមស្ថានភាពៈ ពេលទីផ្សារមិនល្អ អាចផ្អាក ឬបិទ ឬប្តូរមុខរបរថ្មីបានងាយ។

ចង់មានសេរីភាពៈ មនុស្សជាច្រើនមិនចូលចិត្តការងារ ដែលមានម៉ោងថេរក្រិតក្រម និងទទួលសម្ពាធពីអ្នកគ្រប់គ្រង។ ពួកគេអាចឆ្លៀតពេលក្នុងអាជីវកម្មរបស់ពួកគេផង និងឆ្លៀតមើលថែទាំផ្ទះ និងកូនៗរបស់ពួកគេបានផង។

រកស៊ីតាមគ្នាៈ ក្នុងបរិបទខ្មែរយើង គឺប្រជាជនចូលចិត្តរកស៊ីតាមគ្នា ជាពិសេសនៅពេល គេឃើញនរណាម្នាក់បើកមុខរបរអ្វីមួយរៀងកាក់កប នោះពួកគេក៏សម្រេចបើកអាជីវកម្មតាម ដោយរំពឹងថា នឹងទទួលបានជោគជ័យតាមគ្នាដែរ។ 

ដូច្នេះហើយ ការរកស៊ីមុខរបរតូចៗ បានក្លាយជាជម្រើសដែលសមស្របនឹងជីវិត និងស្ថានភាព ពិតរបស់ពួកគេ។៕

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.