Skip to main content

ខ្លឹមសារសំខាន់អំពី ច្បាប់ស្ដីពីកាតព្វកិច្ចយោធា


ច្បាប់កាតព្វកិច្ចយោធា គឺជាច្បាប់ដែលកំណត់ថា ពលរដ្ឋមានភារកិច្ចចូលរួមបម្រើការការពារជាតិ តាមរយៈការបំពេញសេវាយោធា ក្នុងរយៈពេលកំណត់ និងតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ដើម្បីធានាសន្តិសុខ ស្ថិរភាព និងអធិបតេយ្យភាពរបស់ប្រទេស។

និយាយសាមញ្ញ គឺជាច្បាប់ “ការបម្រើជាតិជាទាហាន” ឬច្បាប់ហ្វឹកហ្វឺនជាទាហានបម្រុង ឬយោធិន បម្រុង ដែលក្លាយជាកាតព្វកិច្ចរបស់ពលរដ្ឋ មិនមែនជាជម្រើសស្ម័គ្រចិត្តតែប៉ុណ្ណោះទេ។

ខ្លឹមសារសំខាន់ៗក្នុងច្បាប់កាតព្វកិច្ចយោធានៃព្រះរាជសណាចក្រកម្ពុជាគឺ ច្បាប់កាតព្វកិច្ចយោធា នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០០៦ មកម្ល៉េះ ដែលមាន ៦ ជំពូក និង ១៦ មាត្រា ដោយគ្រាន់តែរាជរដ្ឋាភិបាលព្យួរច្បាប់នេះបណ្តោះអាសន្នសិនប៉ុណ្ណោះ ហើយរដ្ឋាភិបាលទើបនឹងចាប់អនុវត្តជាផ្លូវការពីឆ្នាំ ២០២៦នេះតទៅ។ ច្បាប់នេះមានគោលបំណងសំខាន់ក្នុងការរៀបចំកម្លាំងការពារជាតិឲ្យមានវិន័យ សមត្ថភាព និងត្រៀមខ្លួនជាមុន បង្ការការពារ ប្រឆាំងនឹងគ្រោះថ្នាក់ដែលអាចកើតមានចំពោះប្រទេសជាតិ។ ខ្លឹមសារសំខាន់ៗរួមមាន៖

១. កាតព្វកិច្ចរបស់ពលរដ្ឋ

ច្បាប់កំណត់ថា ពលរដ្ឋខ្មែរទាំងអស់ មានកាតព្វកិច្ចចូលរួមការពារជាតិ។ នេះជាភារកិច្ចជាតិ មិនមែនជាកាតព្វកិច្ចផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ ហើយត្រូវគោរពតាមរដ្ឋធម្មនុញ្ញ គឺរដ្ឋធម្មនុញ្ញមាត្រាទី ៤៩ថ្មី។

២. អាយុ និងអ្នកដែលត្រូវបំពេញកាតព្វកិច្ច

ជាទូទៅ ច្បាប់កំណត់ឲ្យពលរដ្ឋមានអាយុចាប់ពី 18 ដល់ 30 ឆ្នាំ ស្ថិតក្នុងកាតព្វកិច្ចត្រូវបំពេញសេវាយោធា ប្រសិនបើមានការអនុវត្តយកជាផ្លូវការ។ បុរសជាក្រុមគោលដៅសំខាន់ ខណៈស្ត្រីអាច ចូលរួមដោយស្ម័គ្រចិត្ត។

៣. រយៈពេលបំពេញសេវាយោធា

រយៈពេលបំពេញកាតព្វកិច្ចយោធា ត្រូវបានកំណត់ប្រហែល ១៨ ខែ ដែលរួមមានការបណ្តុះបណ្តាលយោធា វិន័យ និងជំនាញមូលដ្ឋានសម្រាប់ការពារជាតិ។

៤. ការលើកលែង និងការពន្យារពេល

ច្បាប់អនុញ្ញាតឲ្យមាន៖

  • ការលើកលែងសម្រាប់អ្នកមានបញ្ហាសុខភាពធ្ងន់ ឬកាយសម្បទាមិនស្ថិតតាមលក្ខខណ្ឌតម្រូវ ដោយក្រសួងការពារជាតិ
  • ការពន្យារពេលសម្រាប់សិស្ស–និស្សិតកំពុងសិក្សា
  • ករណីគ្រួសារមានភាពលំបាកខ្លាំង (ជាមូលហេតុសង្គម) ក៏ប៉ុន្ដែរដ្ឋក៏នឹងទទួលយក បើសាមី ខ្លួនស្មគ្រចិត្ត
នេះបង្ហាញថាច្បាប់ពិចារណាទាំងតម្រូវការជាតិ និងស្ថានភាពជីវភាពរបស់ពលរដ្ឋផងដែរ។

៦. សិទ្ធិ និងផលប្រយោជន៍របស់អ្នកបំពេញកាតព្វកិច្ច

អ្នកបំពេញសេវាយោធា មានសិទ្ធិទទួលបាន៖

  • ប្រាក់ឧបត្ថម្ភ
  • ការថែទាំសុខភាព
  • អាហារ និងសម្លៀកបំពាក់
  • ការបណ្តុះបណ្តាលជំនាញ
  • ការទទួលស្គាល់បទពិសោធន៍សម្រាប់ការងារនាពេលក្រោយ វាជាវិធីមួយដែលរដ្ឋប្រើ ដើម្បីលើកទឹកចិត្ត និងការពារសិទ្ធិទាហាន។
  • ករណីពលីក្នុងបេសកកម្ម គឺនឹងទទួលបានអត្ថប្រយោជន៍ដូចយោធិនអាជីពដែរ។

៧. ទោសទណ្ឌចំពោះការគេចវេស

ច្បាប់ក៏កំណត់ទោសសម្រាប់អ្នកដែលគេចវេស មិនគោរពការហៅចូលបម្រើកាតព្វកិច្ច ឬបន្លំឯកសារ។ ទោសអាចរួមមាន ពិន័យជាប្រាក់ ឬទោសពន្ធនាគារ តាមកម្រិតកំហុស។

៨. គោលបំណងយុទ្ធសាស្ត្រនៃច្បាប់កាតព្វកិច្ចយោធា

ច្បាប់នេះមានគោលបំណង៖

  • ពង្រឹងកម្លាំងការពារជាតិ
  • បង្កើនស្មារតីស្នេហាជាតិ
  • បង្កើតវិន័យ និងសាមគ្គីភាពក្នុងសង្គម
  • ធានាថាប្រទេសមានកម្លាំងបម្រុងពេលមានវិបត្តិជាមួយនឹងសត្រូវបរទេស។

✅ជាសេចក្តីសន្និដ្ឋាន

ច្បាប់កាតព្វកិច្ចយោធា គឺជាឧបករណ៍ច្បាប់សំខាន់សម្រាប់ការការពារជាតិ និងការរក្សាអធិបតេយ្យ ភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ វាបង្ហាញថាកិច្ចការពារជាតិ មិនមែនជាភារកិច្ចរបស់យោធាតែ ប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ពលរដ្ឋទាំងអស់។៕


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.