Skip to main content

ហេតុអ្វីបានជា អាមេរិកធ្វើខ្លួនដូចជាប៉ូលីសត្រួតត្រាពិភពលោក?


មនុស្សមួយចំនួនប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាអាមេរិកធ្វើខ្លួនដូចជា “ប៉ូលីសគ្រប់គ្រង សន្តិសុខពិភពលោក”យ៉ាងដូច្នេះ? 

បើយើងមើលទៅអាមេរិកហាក់ដូចជា ប៉ូលីសគ្រប់គ្រងសន្តិសុខពិភពលោក ដោយសារអាមេរិក បង្ហាញអាកប្បកិរិយា និងតួនាទីលើឆាកអន្តរជាតិ ដូចជា៖

១. អំណាចយោធាធំជាងគេនៅលើពិភពលោក

អាមេរិកមានថវិកាសម្រាប់វិស័យយោធាច្រើនបំផុត និងមានមូលដ្ឋានយោធាជាង ៧០ ប្រទេសនៅ លើពិភពលោក។ ដូច្នេះជាហេតុធ្វើឲ្យអាមេរិកអាចចូលរួម ឬអន្តរាគមន៍ វិបត្តិនានានៅក្នុងពិភព លោកបានយ៉ាងឆាប់រហ័ស។

២. ការពារផលប្រយោជន៍ជាតិ និងសេដ្ឋកិច្ច

អាមេរិកពឹងផ្អែកលើពាណិជ្ជកម្មពិភពលោក ថាមពល និងខ្សែផ្គត់ផ្គង់អន្តរជាតិក្នុង ការរក្សាស្ថិរភាពតំបន់ផ្សេងៗ ដើម្បីធ្វើជាវិធីការពារផលប្រយោជន៍ផ្ទាល់ខ្លួន។

៣. គំនិត “យើងជាអ្នកការពារសណ្តាប់ធ្នាប់ពិភពលោក”

ក្រោយសង្គ្រាមលោកលើកទី២ អាមេរិកបានដឹកនាំពិភពលោកក្នុងការបង្កើត អង្គការសហប្រជាជាតិ UN, អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF, ធនាគារពិភពលោក World Bank និងកសាងសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដូច្នេះ អាមេរិកជឿថា អាមេរិកមានភារកិច្ចក្នុងការការពារ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។

៤. ការប្រឆាំងអំណាចគូប្រជែង

អាមេរិកដើរតួជាប៉ូលីសគ្រប់គ្រងសន្តិសុខពិភពលោក ព្រោះអាមេរិកយល់ថា វាជាវិធីមួយក្នុងការ ទប់ស្កាត់ការកើនឡើងនៃអំណាចរបស់គូប្រជែង ដូចជា ចិន និងរុស្ស៊ី ដើម្បីរក្សាភាពដឹកនាំផុតលេខរបស់ ខ្លួន។

៥. ប្រទេសសម្ព័ន្ធមិត្តរំពឹងឲ្យអាមេរិកដឹកនាំពិភពលោក

ប្រទេសជាច្រើនដូចជា (NATO, ជប៉ុន, កូរ៉េខាងត្បូង…) ពឹងផ្អែកលើការការពាររបស់អាមេរិក។ នេះជាការបង្ខំឲ្យអាមេរិកចូលរួមក្នុងការដឹកនាំពិភពលោក ដែលរឿងនេះទោះបីជាអាមេរិកចង់ ឬមិនចង់ ក៏អាមេរិកត្រូវតែធ្វើដែរ។ 

ចុះលោកអ្នកវិញ គាំទ្រឲ្យអាមេរិកជួយទប់ស្កាត់សង្គ្រាមធំៗ និងរក្សាសន្តិសុខអន្តរជាតិដែរឬទេ? ឬលោកអ្នកគិតថា អាមេរិកមិនគួរជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេងៗនៅលើពិភពលោកនោះ ទេ?

សរុបមក កត្តាដែលយើងមើលទៅហាក់ឃើញថា អាមេរិកដើរតួរដូចជាប៉ូលិសត្រួតត្រាពិលោកក៏ព្រោះតែ ៖

  • អាមេរិកមានអំណាចយោធាធំជាងគេនៅលើពិភពលោក
  • អាមេរិកប្រឹងប្រែងដើម្បីការពារផលប្រយោជន៍របស់អាមេរិក
  • អាមេរិកមានផ្នត់គំនិត “យើងជាអ្នកដែលមានសមត្ថភាពការពារសណ្តាប់ធ្នាប់ពិភពលោក បាន”
  • ការបង្រា្កបទៅលើអំណាចគូប្រជែង

ប្រទេសភាគច្រើនចង់ឲ្យអាមេរិកដឹកនាំសណ្តាប់ធ្នាប់ពិភពលោក។ ក៏ប៉ុន្តែការពិត អាមេរិក មិនមែនជាប៉ូលីសគ្រប់គ្រងសន្តិសុខពិភពលោកនោះទេ គឺអាមេរិកជា មហាអំណាច ដែលមានផលប្រយោជន៍ និងប្រវត្តិសាស្ត្រដ៏រុងរឿងជាច្រើនសតវត្ស៍ ដូច្នេះវាបាន ធ្វើឲ្យអាមេរិកមានគ្រឹះដ៏រឹងមាំ ដែលអាចធ្វើឲ្យពិភពលោកជឿជាក់លើដំណោះស្រាយរបស់ អាមេរិក ជាជាងមហាអំណាចផ្សេងទៀតនៅលើពិភពលោក ដូចជាចិន រុស្ស៊ី បារាំង ឬក៏អង់គ្លេសជាដើម៕

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.