Skip to main content

សេដ្ឋីស៊ីឈ្នួលលាងលុយ ឬសេដ្ឋីសំបក


១. តើ “សេដ្ឋីស៊ីឈ្នួលលាងលុយ” ឬ “សេដ្ឋីសំបក” មានន័យដូចម្តេច? តើអ្នកធ្លាប់ឮពាក្យនេះដែរឬទេ?

ពាក្យ សេដ្ឋីសំបក (Shell rich) ឬ សេដ្ឋីស៊ីឈ្នួលលាងលុយ (front tycoon) សំដៅទៅលើមនុស្ស ឬក្រុមមនុស្ស ដែលបង្ហាញខ្លួនថា​ជា​សេដ្ឋី ម្ចាស់អាជីវកម្មធំៗ ឬម្ចាស់ទ្រព្យសម្បត្តិធំៗ ប៉ុន្តែមិនមែនជាម្ចាស់ពិតនៃលុយនោះទេ។ ជាធម្មតា ពួកគេត្រូវបានប្រើជាមុខសំបក ឬរបាំងមុខ (front) ដើម្បីលាក់ម្ចាស់ពិត និងដើរតួជាអ្នកស៊ីឈ្នួល «លាងលុយ» ឲ្យបណ្តាញឧក្រិដ្ឋកម្ម ឬ ជនពុករលួយធំ ឬក្រុមអ្នកមានអំណាចខ្លះជាដើម។

ដោយសារតែការបង្ហាញពេលខ្លះមានភាពតុបតែងដូចពិត សេដ្ឋីសំបកមើលទៅសម្បើម បើទោះបីជាក្រោយខ្នងពួក គេគ្រាន់តែជាអ្នកកាន់ឈ្មោះឲ្យអ្នកផ្សេងក៏ដោយ។

២. លក្ខណៈសម្គាល់ពិសេសរបស់ “សេដ្ឋីសំបក”

    ២.១ មិនឃើញដំណើរការអាជីវកម្មច្បាស់លាស់

ពួកគេមានគម្រោងអាជីវកម្មច្រើន ភោជនីយដ្ឋាន សណ្ឋាគារ ឬក្រុមហ៊ុនល្បីឈ្មោះ ប៉ុន្តែមិនឃើញអាជីវកម្ម ពិតប្រាកដដំណើរការ ឬមិនបានបង្កើតប្រាក់ចំណូលតាមបែបធម្មតានោះទេ។

    ២.២ ទ្រព្យសម្បត្តិមិនសមនឹងជីវិតពិត

អ្នកមួយចំនួនមានរថយន្តថ្លៃៗ ផ្ទះល្វែងខ្ពស់ វីឡាស្កឹមស្កៃ និងឧបករណ៍ប្រើប្រាស់ប្រណិតៗ ប៉ុន្តែមិនឃើញ ប្រភពចំណូលស្របតាមច្បាប់បានច្បាស់ឡើយ។

    ២.៣ បង្ហាញខ្លួនតាមបណ្តាញសង្គមយ៉ាងខ្លាំង

សេដ្ឋីសំបកខ្លះចូលចិត្តបង្ហាញជីវិតប្រណិតលើ Facebook, TikTok… ដើម្បីបង្កើនភាពជឿជាក់ពីសាធារណជន និងបំពេញតួនាទីដែលត្រូវបានផ្ដល់។

    ២.៤ ត្រូវបានប្រើដោយក្រុមឧក្រិដ្ឋជន ឬបណ្តាញខ្មៅ

ពួកគេអាចទទួលបន្ទុកកាន់ឈ្មោះអចលនទ្រព្យ ក្រុមហ៊ុន ឬគណនីធនាគារ ដោយសារពួកម្ចាស់ពិតមិនចង់ ឲ្យឈ្មោះខ្លួនបង្ហាញតាមផ្លូវច្បាប់ដើម្បីបង្វែការតាមដានពីអាជ្ញាធរសវនកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ។

៣. ហេតុអ្វីបានជាមានការកើតឡើង “សេដ្ឋីសំបក”?

    ៣.១ ដើម្បីលាងលុយ

ពួកបណ្តាញបទល្មើស ដូចជាក្រុមរកស៊ីគ្រឿងញៀន កាស៊ីណូខុសច្បាប់ កម្មវិធីលួចប្រាក់…ជាដើម ត្រូវការទីតាំង និងមនុស្សមុខសំបក ដើម្បីបញ្ចូនលុយខុសច្បាប់ឲ្យមើលទៅស្របច្បាប់។

    ៣.២ ដើម្បីលាក់ម្ចាស់ពិតនៃអាជីវកម្ម

បុគ្គលខ្លះចង់ជៀសវាងគោលនយោបាយពន្ធ ឬការត្រួតពិនិត្យរដ្ឋ។ ដូច្នេះពួកគេប្រើមនុស្សដទៃកាន់ឈ្មោះជំនួស។

    ៣.៣ សង្គឲ្យមតម្លៃប្រណិតភាពនិយម

បរិយាកាសសង្គមដែលគោរពសេដ្ឋីនិយម និងបង្ហាញភាពសម្បើម សម្ភារៈប្រណិតភាពនិយម ធ្វើឲ្យការបង្ហាញខ្លួនប្រណិតៗលើសពីភាពពិតក្លាយជាវិធីបង្កើនអំណាចឥទ្ធិពលក្នុងសង្គម។

៤. ហានិភ័យដែលបណ្ដាលមកពី “សេដ្ឋីសំបក”

    ៤.១ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ

លុយខុសច្បាប់ដែលត្រូវបានលាងចូលប្រព័ន្ធធនាគារ និងអចលនទ្រព្យ បង្កឲ្យមានតម្លៃកើនឡើងគ្មានការគ្រប់គ្រង ធ្វើឲ្យសេដ្ឋកិច្ចមិនសូវពឹងផ្អែកលើផលិតកម្មពិត។

    ៤.២ បង្កើតភាពមិនយុត្តិធម៌សង្គម

សេដ្ឋីសំបកមិនត្រូវបង់ពន្ធត្រឹមត្រូវហើយអាចប្រើប្រាស់អំណាចហិរញ្ញវត្ថុគ្មានប្រភពច្បាស់លាស់ ខណៈប្រជាពលរដ្ឋ ធម្មតាត្រូវបង់ពន្ធត្រឹមត្រូវ។

    ៤.៣ ក្លាយជាគ្រោះថ្នាក់សង្គម

ការប្រើប្រាស់សេដ្ឋីសំបកសម្រាប់បណ្តាញឧក្រិដ្ឋកម្មអាចភ្ជាប់ទៅនឹងការរំលោភបំពានមនុស្ស ការលួចប្រាក់តាម អនឡាញ និងអំពើខុសច្បាប់ផ្សេងៗទៀត។

៥. តើប្រទេសនោះអាចដោះស្រាយបញ្ហានេះដូចម្ដេច?

    ៥.១ ការត្រួតពិនិត្យប្រភពចំណូល (Income Source Verification)

រដ្ឋត្រូវលើកកម្ពស់ និងពង្រឹងការត្រួតពិនិត្យទៅលើអ្នកមានទ្រព្យសម្បត្តិធំៗ មើលប្រភពប្រាក់ជាក់លាក់។

    ៥.២ ការតាមដានប្រព័ន្ធធនាគារ និងអចលនទ្រព្យ

ធនាគារត្រូវស៊ើបអង្កេតប្រតិបត្តិការបើមានភាពសង្ស័យ ហើយមិនអនុញ្ញាតឲ្យផ្ទេរលុយធំៗដោយគ្មានឯកសារច្បាស់ លាស់នោះទេ។

    ៥.៣ បង្កើនការយល់ដឹងសង្គម

ប្រជាពលរដ្ឋត្រូវដឹងពីហានិភ័យ និងផលអាក្រក់នៃការបង្ហាញជីវិតប្រណិតមិនពិតលើបណ្តាញសង្គម ហើយត្រូវប្រុងប្រយ័ត្នចំពោះជនប្រភេទនោះ។

    ៥.៤ ពង្រឹងការអនុវត្តច្បាប់

ត្រូវមានច្បាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីដាក់ទោសទណ្ឌលើពួកបណ្តាញលាងលុយ និងអ្នកដែលត្រូវបាន ប្រើជាសំបក។

ការកើតឡើងនៃ សេដ្ឋីស៊ីឈ្នួលលាងលុយ ឬ សេដ្ឋីសំបក គឺជាបញ្ហាសង្គម-សេដ្ឋកិច្ច ដែលបង្កើតនូវភាព មិនយុត្តិធម៌ និងអស្ថិរភាពសេដ្ឋកិច្ចទីផ្សារ និងគ្រោះថ្នាក់ទៅដល់ប្រព័ន្ធច្បាប់។ ការស្វែងយល់ពីមូលហេតុ និងហានិភ័យរបស់វា ជាចំណុចសំខាន់ក្នុងការការពារ និងរក្សាការពារប្រក្រតីភាពសេដ្ឋកិច្ចស្របច្បាប់របស់ ប្រទេសជាតិ៕

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.