ដើម្បីអភិវឌ្ឍន៍វិស័យថាមពលវារីអគ្គិសនី និងក្នុងគោលបំណងរួមផ្សំទៅដល់ពហុវិស័យផ្សេងៗទៀត ថៃបានសាង សង់ទំនប់ទឹកយក្សចំនួនពីរនៅភាគខាងលើប្រទេស គឺទំនប់ភូមិបុល និងទំនប់សិរិគីត ដែលឈ្មោះទំនប់ទាំងពីរ នេះត្រូវបានដាក់ ដើម្បីជាការបង្ហាញនូវសេចក្តីគោរពស្រឡាញ់ចំពោះព្រះមហាក្សត្រភូមិនិបុល និងម្ចាស់ក្សត្រី សិរីគីតផ្ទាល់។ អត្ថបទនេះយើង សូមនាំអ្នកទាំងអស់គ្នាមក ស្វែងយល់អំពីប្រវត្តិ សក្តានុពល និងហានិភ័យរបស់ ទំនប់យក្សទាំងពីរដូចខាងក្រោម៖
១. ទីតាំង និងប្រព័ន្ធគ្រប់គ្រងទឹក
ទំនប់ទឹក Bhumibol Dam មានឈ្មោះដើមថា ទំនប់ Yanhee Dam ដែលត្រូវបានសាងសង់លើដងទន្លេ Ping ស្រុក Sam Ngao, ខេត្ត Tak, ជាខេត្តមួយនៅភាគខាងជើងប្រទេសថៃ ហូរចុះមកកាត់ខេត្តកំផែងពេជ្រ (Kamphaeng Phet) និងខេត្តនគរសុវណ្ណ (Nakhon Sawan) រហូតដល់អាងទន្លេចៅព្រះយ៉ា (Chao Phraya)។
រីឯទំនប់ទឹក Sirikit Dam វិញ ត្រូវបានដាក់ឈ្មោះតាមព្រះនាមម្ចាស់ក្សត្រីយ៍ Sirikit ដែលមានទីតាំងស្ថិតនៅលើដងទន្លេ Nan នៅក្នុងស្រុក Tha Pla ខេត្តឧត្តរាទិត្យ (Uttaradit) ភាគខាងជើងប្រទេសថៃ។ ទន្លេ Nan មានប្រភពហូរចេញ ពីជួរភ្នំល្ហួងព្រះបាង (Luang Prabang) ប្រទេសឡាវ ដោយឆ្លងកាត់ខេត្តពិស្ណុលោក (Phitsanulok) ខេត្តពិចិត្រ (Phichit) និងហូរប្រសព្វចូលទៅក្នុងទន្លេ Ping នៃខេត្តនគរសុវណ្ណ (Nakhon Sawan) រួចបន្តហូរចូលក្នុង ទន្លេចៅព្រះយ៉ា (Chao Phraya) ចាក់ចូលទៅក្នុងសមុទ្រ។
២. ប្រវត្តិនៃការសាងសង់ទំនប់ទឹកទាំង២
ទំនប់ទឹក Bhumibol Dam បានចាប់ផ្ដើមស្រាវជ្រាវនិងសិក្សាគម្រោងក្នុងទសវត្សឆ្នាំ 1950s ហើយចាប់ផ្តើម សាងសង់នៅឆ្នាំ 1957 និងបញ្ចប់នៅឆ្នាំ 1964។ ទំនប់ទឹកនេះបានបើកជាផ្លូវការនៅថ្ងៃ 17 ឧសភា 1964 ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ Bhumibol Adulyadej និងព្រះមហាក្សត្រី Sirikit។
ចំណែកទំនប់ទឹកវិញ Sirikit Dam បានចាប់ផ្ដើមស្រាវជ្រាវនិងសិក្សាគម្រោងក្នុងឆ្នាំ 1968 ហើយចាប់ផ្តើម សាងសង់នៅឆ្នាំ ១៩៧២ និងបញ្ចប់នៅឆ្នាំ ១៩៧៤។ ទំនប់ទឹកនេះបានបើកជាផ្លូវការនៅថ្ងៃ 4 មីនា 1977 ក្រោមអធិបតីភាពរបស់ ព្រះមហាក្សត្រ Bhumibol Adulyadej និងព្រះមហាក្សត្រី Sirikit។
៣. គោលបំណង និងតួនាទីនៃទំនប់ទឹកដ៏ធំទាំង២នេះ
គោលបំណងនៃការសាងសង់ទំនប់ទឹកទាំង២នេះ គឺដើម្បី៖
- ផលិតវារីអគ្គិសនីយ៉ាងហោចណាស់ 500 MW (Sirikit Dam) និង 779 00 MW (Bhumibol Dam)
- គ្រប់គ្រងទឹកក្នុងអាងទន្លេ Chao Phraya
- ការពារទឹកជំនន់ក្នុងតំបន់កណ្តាលនៃប្រទេសថៃ
- គាំទ្រវិស័យកសិកម្ម
- អភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់
- ទំនប់ទឹកទាំង២នេះមានតួនាទីយ៉ាងសំខាន់នៅក្នុងការប្រើប្រាស់ជាប្រព័ន្ធធារាសាស្រ្តសម្រាប់ផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងសម្រាប់ការធ្វើស្រែ ចម្ការ និងឧស្សាហកម្ម
- ជួយកាត់បន្ថយហានិភ័យទឹកជំនន់នៅក្នុងខេត្ត Nakhon Sawan, Chainat, Ayutthaya, Bangkok
- ផ្គត់ផ្គង់អគ្គីសនីបានយ៉ាងគ្រប់គ្រាន់ដល់ប្រទេសថៃ
និយាយរួមទំនប់ទឹក Bhumibol Dam និង Sirikit Dam គឺជាមហាសំណង់គ្រប់គ្រងទឹកដ៏ធំបំផុតរបស់ប្រទេសថៃ ព្រោះទឹក ២២% ពីទន្លេ Ping និង Nan បាននិងកំពុងហូរចូលអាងទន្លេ Chao Phraya និងហូរកាត់ខេត្ត Ayutthaya Pathum Thani Nonthaburi និង Bangkok។
៤. ផលវិបាកករណីទំនប់ទឹកទាំង២នេះបាក់ធ្លាយ
ប្រសិនបើទំនប់ទឹក Bhumibol Dam និង Sirikit Dam បាក់រលំ វានឹងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងជាមហន្តរាយដល់ប្រទេសថៃទាំងមូល ពិសេសតំបន់ទំនាបនៅតាមដងទន្លេចៅព្រះយ៉ា។
ខាងក្រោមនេះជាផលប៉ះពាល់សំខាន់ៗដែលនឹងកើតមាន៖
១. គ្រោះទឹកជំនន់ដ៏មហន្តរាយ
- លំហូរទឹកដ៏សម្បើម ៖ ទឹកប្រមាណ ១០ពាន់ លានម៉ែត្រគូប ដែលផ្ទុកនៅក្នុងអាងស្តុកទឹករបស់ទំនប់ ទាំង២នឹងហូរចេញក្នុងល្បឿនលឿន និងកម្លាំងខ្លាំងបំផុត។
- លិចលង់តំបន់ធំៗ ៖ ចាប់ពីខេត្ត Uttaradit ខេត្ត Phitsanulok , Phichit Kamphaeng Phet, Nakhon Sawan និងបន្តទៅខេត្តជាច្រើនទៀតនៃតំបន់ទំនាបទន្លេចៅប្រះយ៉ា (Chao Phraya) ដូចជា ខេត្តនគរស្រី អយុធ្យា និងបាងកក នឹងត្រូវលិចលង់ទាំងស្រុងក្នុងរយៈពេលដ៏ខ្លី ពិសេសក្រុងបាងកកទាំងមូលអាច នឹងក្លាយជាកូនសមុទ្រមួយភ្លាមៗ។
- ការបាត់បង់ជីវិត ៖នឹងមានការបាត់បង់ជីវិតមនុស្សយ៉ាងច្រើនដែលមិនអាចគណនាបាន ដោយសារល្បឿន និងកម្លាំងទឹកដែលវាយលុកខ្លាំង។
២. ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ
- ផ្លូវថ្នល់ និងស្ពាន: ផ្លូវថ្នល់ ស្ពាន ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដ៏សំខាន់ជាច្រើននឹងត្រូវបំផ្លាញ ឬរងការខូចខាតធ្ងន់ធ្ងរ ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពិបាកខ្លាំងណាស់។
- បំផ្លាញទីក្រុង និងភូមិ: ទីក្រុង និងភូមិរាប់រយនឹងត្រូវបំផ្លាញចោល ផ្ទះសម្បែង និងអាជីវកម្មត្រូវលិចលង់ ទាំងស្រុង។
៣. វិបត្តិថាមពលអគ្គិសនី
- ដាច់ភ្លើងទូទាំងប្រទេស: ទំនប់ភូមិពលជាប្រភពសំខាន់នៃការផលិតថាមពលអគ្គិសនីរបស់ប្រទេសថៃ។ ការបាត់បង់ស្ថានីយ៍វារីអគ្គិសនីនេះនឹងធ្វើឱ្យបាត់បង់សមត្ថភាពផលិតថាមពលមួយចំណែកធំភ្លាមៗ បង្កឱ្យមានវិបត្តិអគ្គិសនី និងការដាច់ភ្លើងធំៗនៅក្នុងតំបន់ជាច្រើន។
៤. បញ្ហាកសិកម្ម និងសេដ្ឋកិច្ច
- ផលប៉ះពាល់ដល់ស្រែចម្ការ: តំបន់ដាំដុះស្រូវ និងដំណាំដ៏ធំរបស់ប្រទេសថៃនៅតំបន់ទំនាបកណ្តាលនឹងត្រូវ លិចទឹក បំផ្លាញរដូវប្រមូលផលទាំងស្រុង និងបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ។
- ផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ: ការខូចខាតទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងការរំខានដល់សកម្មភាព សេដ្ឋកិច្ច នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ។
៥. បញ្ហាទឹកប្រៃ និងទឹកស្អាត
- ការជ្រៀតចូលទឹកប្រៃ: នៅពេលដែលទឹកសាបដ៏ច្រើនពីទំនប់លែងមានសម្រាប់រុញច្រានទឹកប្រៃនៅឯមាត់ ទន្លេចៅប្រះយ៉ា ការជ្រៀតចូលនៃទឹកប្រៃនឹងកើនឡើងយ៉ាងខ្លាំង ប៉ះពាល់ដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកផឹក និងទឹកប្រើប្រាស់សម្រាប់កសិកម្មនៅតាមមាត់សមុទ្រ រួមទាំងទីក្រុងបាងកកផងដែរ។
សរុបមក ទំនប់យក្សទាំងពីរមានសក្តានុពលយ៉ាងសម្បើម និងជាសមិទ្ធិផលនិមិត្តរូបរបស់ថៃ។ ប៉ុន្តែបើមាន ករណីអកុសលណាមួយកើតឡើងដែលធ្វើឲ្យទំនប់ទាំង២នេះបាក់ធ្លាយវិញ នោះផលវិបាកអាក្រក់ដែលមិនអាចនឹកស្មានដល់ ក៏ធ្វើឲ្យថៃនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។៕
ក្នុងរយៈពេលមានការផ្ទុះអាវុធថៃឈ្លានពានកម្ពុជាប៉ុន្មានថ្ងៃមកនេះ ឃើញថា ទាហានថៃបាន បំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ខ្មែរយើង ជាច្រើនដោយមិនខ្វល់ថាជាសំណង់យោធា ឬស៊ីវិលឡើយ។ ទង្វើដ៏ឃោរ ឃៅរបស់យោធាថៃឈ្លានពានអធិបតេយ្យភាពកម្ពុជា សឲ្យឃើញថាវាចង់កែប្រែខ្សែព្រំដែន និងដែនអធិបតេយ្យ បែបមនុស្សព្រៃ គ្មានអរិយធម៌ មិនគោរពច្បាប់ និងសណ្តាប់ធ្នាប់សកល។ វាមកបំពានបំផ្លិចបំផ្លាញសមិទ្ធិផល ប្រទេសគេ មិនខ្វល់ពីការឈឺចាប់របស់ជាតិគេ ចុះបើគេវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសវាវិញ តើវាមានការឈឺចាប់ដែរឬទេ?៕
Comments
Post a Comment