បើសិនជាលោកអ្នកជាមនុស្សចូលចិត្តការសប្បាយ ផឹកស៊ី ច្រៀងរាំ ការាអូខេ ចាក់បាស់ តម្ងង់តាមភូមិ ប្រទេស Portugal, មិនមែនជាកន្លែង ដែលលោកអ្នកប៉ងប្រាថ្នានោះទេ ព្រោះថា ប្រទេសនេះ ជាប្រទេសមួយដែលប្រជាជនចូលចិត្តរស់នៅបែបស្ងប់ស្ងាត់ សន្តិភាព សន្តិសុខ រហូតដល់អ្នកខ្លះមិនស្គាល់ ឬមិននិយាយរកអ្នកជិតខាងរបស់ខ្លួនទាល់តែសោះពីមួយឆ្នាំទៅ១ឆ្នាំ។
ប្រហែលជាលោកអ្នកអាចខ្លះឆ្ងល់ថា ពួកគេរើសអើងគ្នាមែនទេ បានជាគេមិនរាប់អានគ្នាបែបហ្នឹង? ចម្លើយនោះ គឺពួកគេមិនបានរើសអើងគ្នាទេ ផ្ទុយទៅវិញ គឺពួកគេក្រែងចិត្តគ្នាទៅវិញទៅមក។ បើសិនជាគេចង់ធ្វើពិធីខួប កំណើតវិញនោះ គឺពួកគេធ្វើតែប៉ុន្មានម៉ោងទេ នោះពួកគេនឹងរំសាយចែកផ្លូវគ្នាវិញហើយ។ ហើយបើសិនជាពួក គេចង់រាំ ឬស្រែកច្រៀងតម្លង់ទីក្រុងវិញនោះ គឺពួកគេនឹងនាំគ្នាចូលក្នុងក្លឹប ដោយមិនខ្វល់រឿងធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍របស់អ្នកណាឡើយ។
ប្រហែលជាលោកអ្នកខ្លះអាចឆ្ងល់ទៀតថា បើសិនជាអ្នកជិតខាងមានអាសន្នអន់ក្រវិញ តើពួកគេចេះជួយគ្នា ឬទេ? ចម្លើយនោះ គឺពួកគេចេះជួយឈឺឆ្អាលគ្នាណាស់ ឲ្យតែគេដឹងថាមានបញ្ហា លើកលែងតែគេមិនដឹង។ ជាឧទាហរណ៍ បើសិនជាគេឃើញផ្ទះអ្នកជិតខាង មានផ្សែងហុយ ឬមានជម្លោះគ្នាវិញ អាចនិយាយបានថា ៥នាទីមិនផង អ្នកជិតខាងរបស់យើងទូរស័ព្ទហៅប៉ូលីស ឬឡានតឹកមកដល់ភ្លាម។ ហើយបើសិនជាអ្នកជិតខាង ណាម្នាក់ផឹកស៊ី ច្រៀងរាំ ការាអូខេ ចាក់បាស់ តម្លង់ភូមិវិញ ឬធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈវិញ ក៏គេប្លឹង ប៉ូលិសដែរ។ ដែលផ្ទុយពីប្រជាជនកម្ពុជាយើង បើសិនជាអ្នកជិតខាងណាមានជម្លោះនៅក្នុងគ្រួសារវិញ គឺអ្នកជិតខាងរបស់យើងមិនប្លឹងប៉ូលិសឲ្យយើងទេ តែពួកគេប្រាកដជាប្តឹងអ្នកជិតខាងដូចគ្នា ហើយនិយាយតៗ គ្នា ប្តឹងពីមាត់មួយទៅមាត់មួយបែកអូហូរជាស្ទឹងមិនខាន។
ចំណែកការដាំដំណាំវិញ អ្នកណាដាំអីក៏បានដែរ ហើយបើសិនជាវាបែកមែកសាខាចូលរបងផ្ទះអ្នកណា នោះបន្លែផ្លែឈើទាំងនោះនឹងក្លាយជារបស់គេហើយ។ ហើយបើអ្នកជិតខាងរបស់យើងដាំដំណាំបែកមែក ចូលចីរបស់យើងវិញនោះ បន្លែផ្លែឈើទាំងនោះក៏នឹងក្លាយជារបស់យើងដូចគ្នា ។ ចំណុចនេះ ក៏មានភាពខុសគ្នា ពីទម្លាប់របស់ប្រជាជនយើងដែរ អ្នកជិតខាងខ្លះ ដាំដំណាំក្បែររបងដោយមានចេតនាចង់បានដីរបស់អ្នកជិ តខាងខ្លួនទៅវិញ។ ហើយបើដំណាំរបស់ខ្លួន ផ្លែធ្លាក់ចូលក្នុងដីអ្នកជីតខាងវិញ ខឹងខ្លាចគេបេះបោច របស់ខ្លួនថែមទៀត ទាំងដែលយើងបំពានអ្នកជិតខាងរបស់ខ្លួនតាំងពីដំបូង។ រហូតដល់មានករណីខ្លះ អ្នកជិតខាងចង់បានដីអ្នកជិតខាងថែមទៀត ដោយពួកគេអាចនឹងរំកិលដី រើរបងលួចចូលដីរបស់យើងបន្តិច ម្តងៗក៏មានដែរ។ អ្នកជិតខាងខ្លះទៀត គ្មានពេលមើលមនុស្សក្នុងគ្រួសាររបស់ខ្លួនទេ តែរឿងរបស់អ្នកជិតខាង យើងវិញ តាំងពីដើមភូមិរហូតដល់ចុងភូម ដឹងទាំងអស់ លើកលែងតែរឿងក្នុងគ្រួសារខ្លួនឯ។
Comments
Post a Comment