នេះគឺជាជញ្ជាំងដែលអាចលិទ្ធបាន។ ជញ្ជាំងពណ៌សនៅទីនេះត្រូវបានបង្កើតឡើងដោយទឹកដោះគោ។ ជារៀង រាល់ថ្ងៃ មានមនុស្សម្នាជាច្រើនមកទីនេះ ដើម្បីលិតជញ្ជាំងនេះ។ ទីនេះ គឺជាវិមាន Patala ដែលមានទីតាំងនៅទី ក្រុង Lhasa ទីបេ ហើយវាជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រះបរមរាជវាំងនេះ បានសាងសង់ឡើងដូចមានរៀបរាប់នៅក្នុងរឿងទេវកថា កូរសមុទ្រទឹកដោះ ដែលជាវគ្គមួយនៅក្នុងរឿង មហាភាតរៈ។ ទីនេះ ត្រូវបានគេចាត់ទុកថាជាវាំងដ៏ផ្អែមបំផុតក្នុងពិភពលោក។ ទីនេះមានភាពល្បីល្បាញ ទូទាំងពិភពលោកដោយសារជញ្ជាំងពណ៌ទឹកដោះគោ។ អ្នករស់នៅទីនេះបានឲ្យដឹងថា នៅលើជញ្ជាំងនេះ មានគំនូរគូរនៅផ្នែកខាងក្រៅនៃវាំង ដែលគូរដោយទឹកដោះគោ និងស្ករស ព្រមទាំងទឹកឃ្មុំដែលមានពណ៌ ស្វាយផងដែរ។ ការគូសវាសជញ្ជាំងបែបនេះ គឺដើម្បីធ្វើឱ្យម្សៅជញ្ជាំងកាន់តែស្អិតចូលគ្នា ដោយមិនងាយនឹង របកចេញឡើយ។ មិនតែប៉ុន្នោះ នៅព្រះរាជវាំងនេះតែងតែប្រារព្ធពិធីមួយ ដោយបើកទ្វារឲ្យសាធារណជនចូល លេងទីនេះរៀងរាល់១ឆ្នាំម្តង។ ក្នុងពេលប្រារព្ធពិធីនេះ អ្នកដែលបានចូលរួម ពួកគេតែងតែចូលរួមក្នុងការតុប តែងលម្អព្រះបរមរាជវាំងនេះដោយការគូរគំនូរដោយដៃរបស់ពួកគេផ្ទាល់។ នៅទីនេះ ជាតំបន់ខ្ពស់ ដូច្នេះគេមិន ព្រួយបារម្ភរឿងស្រមោច ឬរុយរោមជញ្ជាំងនេះទេ។ លើសពីនេះ ជញ្ជាំងនេះបានបញ្ចេញក្លិនក្រអូបឈ្ងុយ ឆ្ងាញ់គ្រប់ពេលវេលា។ ដូច្នេះនេះអាចជាមូលហេតុដែលនាំឲ្យមនុស្សជាច្រើន ដែលមកទីនេះ មានការកោត សរសើរនិងតែងតែតម្រង់ជួរដើម្បីមកលិតជញ្ជាំងនៅទីនេះ។
Comments
Post a Comment