Skip to main content

ស្ថានសួគ៌ ស្រុកស្រែមួយ

Guilin គឺជាតំបន់ជនបទដាច់ស្រយាល និងរហោឋានមួយនៅក្នុងប្រទេសចិន។ ទីនេះប្រៀបដូចជាស្ថានសួគ៌ ស្រុកស្រែមួយ ដែលមានទេសភាពដ៏អស្ចារ្យ និងស្រស់ស្អាត ដែលហ៊ុំព័ទ្ធដោយពពក និងអ័ព្ទយ៉ាងក្រាស់បំផុត ។ បើសិនជាលោកអ្នកស្ថិតនៅចំកណ្តាលនៃកម្រងរូបភាពធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍នេះ នោះលោកអ្នក នឹងដឹងថាជីវិតមានន័យយ៉ាងណានោះលើផែនដីនេះ។

ដីស្រែនៅទីនេះគឺស្ថិតនៅតាមជម្រាលភ្នំ ដែលជាហេតុធ្វើឲ្យពិបាកក្នុងការធ្វើស្រែណាស់ បើប្រៀបធៀបនឹងតំបន់ វាលទំនាបធម្មតា។ កាលពីជាង ៦០០ឆ្នាំមុន កសិករលើកដី និងយួរទឹកឡើងលើភ្នំដោយដៃ។ ដោយសារទីនេះពិបាកធ្វើស្រែពេក ទើបធ្វើឲ្យមនុស្សពេញវ័យជាច្រើនបានចាកចេញពីស្រុកកំណើត ដើម្បីទៅរកស៊ី និងធ្វើការនៅតំបន់ផ្សេង ដែលជាហេតុធ្វើឲ្យដីស្រែនៅទីនេះមួយចំនួនធំត្រូវបានគេទុកចោល។ 

ក្នុងកាលៈទេសៈបែបហ្នឹង អជ្ញាធរនៅក្នុងតំបន់នេះបានស្វែងរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរៀបចំដីស្រែនៅ ទីនេះឲ្យមានដំណើរការឡើងវិញ។ រដ្ឋាភិបាលចិនបានដាក់ចេញនូវគោលនយោបាយមួយចំនួន ដើម្បីបង្កើន ការងារផ្នែកអភិរក្សអេកូឡូស៊ី ដោយខំប្រឹងប្រែងសម្រេចឲ្យបាននូវ “យុទ្ធសាស្រ្តឈ្នះ-ឈ្នះ” ដោយធ្វើឱ្យភ្នំបៃតង ទឹកស្អាតក្លាយជាទីបង្អែកនៃសុខសុភមង្គលរបស់ប្រជាជននៅទីនោះ។ យុទ្ធសាស្ត្រឈ្នះៗនេះ បានរៀបចំចាត់ ចែងជាពិសេសចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ខាងប្រព័ន្ធរបបអរិយធម៌អេកូឡូស៊ី ដោយអនុវត្តន៍នូវ ប្រព័ន្ធ និងយន្តការភ្នំបៃតង ទឹកស្អាត ភ្នំមាសភ្នំប្រាក់ និងប្រព័ន្ធអភិបាលកិច្ច បរិស្ថានអេកូឡូស៊ី ដែលមាន លក្ខណៈល្អពេញលេញ និងជំរុញការរួមរស់នៅដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។ ជាមួយគ្នា នោះអជ្ញាធរបានរៀបចំឲ្យមានក្រុមការងារជួយធ្វើស្រែដោយស្ម័គ្រចិត្ត និងជួយគ្រួសារក្រីក្រ និងអ្នកភូមិដែល បាត់បង់សមត្ថភាពក្នុងការងារកសិកម្មដោយឥតគិតថ្លៃ ព្រមទាំងខិតខំបង្កើតរូបមន្ត អភិវឌ្ឍន៍កសិកម្មថ្មីមួយហៅ ថា “សហគ្រាស+ដីស្រែតាមជម្រាលភ្នំ+កសិករ” ដោយពឹងផ្អែកលើទេសភាពដ៏ពិ សេសរបស់ដីស្រែតាមជម្រាល ភ្នំ បែបអេកូទេសចរណ៍នេះ។ 

បន្ទាប់ពីអនុវត្តន៍យុទ្ធសាស្រ្តឈ្នះៗបានមួយរយៈ តំបន់ ហ្គីលីន ដែលជាទីតាំងភូមិសាស្រ្តធម្មជាតិដ៏ស្រស់ស្អាត ដោយសារវប្បធម៌កសិកម្ម និងមានទំនៀមទម្លាប់ប្រពៃណីពិសេសរបស់ជនជាតិភាគតិចផងនោះ បានក្លាយ ជាតំបន់មានប្រជាប្រិយភាព ដែលបានទាក់ទាញអ្នកទេសចរពីតំបន់នានានៅទូទាំងពិភពលោកមកដើរលេង កម្សាន្តនៅទីនេះ។ ទីនេះក៏បានទទួលងារជា “តំបន់សម្បតិ្តបេតិកភណ្ឌវប្បធម៌ផ្នែកកសិកម្មដ៏សំខាន់នៅទូទាំង ពិភពលោក” អង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិទៀតនៅថ្ងៃទី June 23, 2014។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.