Skip to main content

ឋាននរក និងស្ថានសួគ៌នៅជាប់ជញ្ជាំងគ្នាជិតបង្កើយ

ទីក្រុងគែរ ហាក់ដូចជាបានបង្ហាញថា ឋាននរក និងស្ថានសួគ៌នៅជាប់ជញ្ជាំងគ្នាជិតបង្កើយតែម្តង។ សូមបញ្ជាក់ ជូនលោកអ្នកថា ទីក្រុងគែរ គឺជារដ្ឋធានីប្រទេសអេហ្ស៊ីប និងជាតំបន់ទីប្រជុំជនមួយ ដែលមានប្រជាជនច្រើន ជាងគេនៅទ្វីបអាហ្វ្រិក។ Cairo គឺជាទីក្រុងបុរាណដ៏ធំទូលាយមួយដែលស្ថិតនៅតាមច្រាំងទន្លេនីល ហើយ ជាតំបន់បេតិកភណ្ឌពិភពលោក ដែលរួមមាន រូបចម្លាក់ប្រវត្តិសាស្ត្រ ប្រជាជនបុរាណ និងភាសាបុរាណផងដែរ។ ទោះបីជាទីក្រុងគែរ ជាទីក្រុងបូរាណរបស់ប្រទេសអេហ្ស៊ីបក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នទីក្រុងគែរ ប្រៀបដូចជា ទីក្រុងសំរាមរបស់ប្រទេសអេហ្ស៊ីបយ៉ាងដូច្នោះដែរ។ សំរាមដែលប្រមូលពីតំបន់ផ្សេងយកទៅចាក់ទៅក្នុងទីក្រុង គែរទាំងអស់ ដូច្នេះទីក្រុងនេះមានសំរាមច្រើនខ្លាំងនណាស់។ ទោះបីជាមានសំរាមច្រើនបែបនេះក្តី តែទីក្រុងនេះ ក៏នៅតែមានប្រជាជនប្រមាណជាង 60,000 ទៅ 70,000 នាក់កំពុងរស់នៅដដែល។ ទីនេះក៏មានព្រះវិហារ ដ៏ចំណាស់មួយបានសាងសង់នៅលើគ្រឹះនៃរូងភ្នំមួយផងដែរ។ ការសាងសង់វិហារមួយនេះបានផ្តល់នូវអារម្មណ៍ ធម្មជាតិពិតៗ។

ទោះបីជាព្រះវិហារនៅក្នុងរូងភ្នំបែបនេះក៏ដោយ គឺក៏ជាកន្លែងគោរពបូជាដ៏សំខាន់មួយរបស់គ្រិស្តបរិស័ទ Copticដែរ ហើយទីនេះជាសហគមន៍គ្រិស្តបរិស័ទគោលមួយ ដោយចាត់ទុកជាកន្លែងផ្សព្វផ្សាយសាសនាគ្រីស្ទ ដល់ប្រជាជននៅទីក្រុងនេះផងដែរ។ មានមនុស្សជាច្រើនរាប់ម៉ឺននាក់មកថ្វាយបង្គំ និងអធិស្ថាននៅទីនេះជា រៀងរាល់ឆ្នាំ។ បើតាមដឹងអ្នករស់នៅក្នុងទីក្រុងសំរាមមួយនេះបានចំណាយពេលជាង 10 ឆ្នាំ ដើម្បីជីក និងសាងសង់ព្រះវិហារនេះឡើង។ ពេលលោកអ្នកយើងដើរចូលក្នុងព្រះវិហារនេះ នោះលោកអ្នកអាចឃើញ ទីលានបាល់ទាត់មួយផងដែរ ប៉នៅពេលព្រះអាទិត្យលិច ក្មេងៗទាំងនេះប្រហែលជាមិនលេងបាល់ទាត់ទេ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.