នេះគឺជាកន្លែងដ៏កខ្វក់បំផុតមួយដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងពិភពលោក។ ទីនេះមានឈ្មោះថា Gum Wall ដែលមានទីតាំងនៅតំបន់ Seatle ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅសហរដ្ឋអាមេរិក។ ទីនេះគឺ ជាជញ្ជាំងឥដ្ឋ ដែលពោរពេញទៅដោយស្ករកៅស៊ូជាច្រើនរាប់មិនអស់។ អ្នកខ្លះបានសាកល្បងញ៉ាំស្ករកៅស៊ូនៅ លើជញ្ជាំង ដែលគេបានញ៉ាំរួចហើយ។ Gum Wall បានបង្កើតឡើងនៅក្នុងកំឡុងទស្សវត្សឆ្នាំ ១៩៩០ ដោយ សារពេលនោះមានអ្នករង់ចាំចួលមើលកុនជាច្រើន បានខ្ជាក់ស្ករកៅស៊ូ ហើយបានយកទៅបិតនៅលើជញ្ជាំងនៅ ទីនោះ បន្ទាប់មកបុគ្គលិកនៅទីនោះបានព្យាយាមសម្អាត តែសម្អាតមិនចេញ។ ក្នុងពេលជាមួយគ្នានោះដែរ នៅមានអ្នកផ្សេងទៀត បានមកបន្តខ្ជាក់ស្កកៅស៊ូ យកទៅបិតនៅលើជញ្ជាំងបន្ថែមទៀត។ ដែលធ្វើឲ្យមានស្ក កៅស៊ូកាន់តែច្រើនឡើងៗ ត្រូវបានបិតនៅទីនេះពីមួយថ្ងៃទៅមួយថ្ងៃទៅតាមម៉ូតផ្សេងៗទៅតាមកការគិតរ បស់គេរៀងៗខ្លួន។ បច្ចុប្បន្ននេះ ជញ្ជាំង Gum Wall ត្រូវបានគ្រប់ដណ្តប់ដោយស្ករកៅស៊ូយ៉ាងក្រាស់ និងមានពណ៌ចម្រុះរាប់លាន បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏គួរឲ្យទាក់ទាញមួយ។ ទោះបីជាទីនេះត្រូវបាន ចាត់ទុកថា ជាកន្លែងដ៏កខ្វក់មួយក្តី ប៉ុន្តែទីនេះបានក្លាយជានិមិត្តរូបរបស់តំបន់ Seatle ទៅហើយ។
Comments
Post a Comment