Skip to main content

ប្រទេសដែលមានប្រជាជនខ្ជិលជាងគេនៅលើពិភពលោក

នេះជាប្រទេសដែលមានប្រជាជនខ្ជិលជាងគេនៅលើពិភពលោក ជាប្រទេសមួយដ៏ស្រស់ស្អាត និងពេញនិយម សម្រាប់ការដើរកំសាន្ត។ ប្រជាជននៅក្នុងប្រទេសនេះឡុយខ្លាំងណាស់ ពួកគេមិនទាំងរើសលុយដែលជ្រុះលើ ដីទៀតផង។ ប្រទេសដែលយើងកំពុងនិយាយនេះ គឺប្រទេសស្វិស។ ប្រទេស ស្វីស ជាប្រទេស មានស្ថិរភាព រីកចម្រើនរុងរឿង កំណើនសេដ្ឋកិច្ចខ្ពស់ និងមានភាពស្តុកស្តម្ភ រហូតត្រូវបានគេចាត់ទុកជាប្រទេសដែល មានកម្រិត GDP របស់ប្រជាពលរដ្ឋខ្ពស់ជាងគេមួយនៅក្នុងពិភពលោក។ ប្រទេសនេះក៏បានជាប់ចំណាត់ ជាប្រទេសមួយ ដែលមានសុភមង្គល និងសុវត្ថិភាពបំផុតលើពិភពលោកផងដែរ។ ប្រជាជនធ្វើការងារតិច ប៉ុន្តែបានប្រាក់ចំណូលខ្ពស់ ។ ប្រជាជនស្វីសភាគច្រើន ធ្វើការតែ៣ថ្ងៃប៉ុណ្នោះក្នុង១សប្ដាហ៍។

វិស័យអប់រំនៅក្នុងប្រទេស ស្វីស មានភាពសម្បូរបែបជាខ្លាំង ដោយសាររដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ បានផ្តល់សិទ្ធអំណាច ដល់តំបន់ខេត្តក្រុង ក្នុងការរៀបចំប្រព័ន្ធអប់រំដោយខ្លួនឯង។ កុមារអាចចូលរៀន បានចាប់ពី៤ ទៅ៦ ឆ្នាំ ទៅតាមតំបន់នីមួយៗ ហើយសាលាភាគច្រើនបានផ្តល់ការសិក្សាដោយមិនគិតថ្លៃ ចាប់ពីកម្រឹតមត្តេយ្យ រហូតដល់មហាវិទ្យាល័យតែម្តង។គ្ មានប្រជាជនណាម្នាក់ព្រួយបារម្ភពីថ្លៃព្យាបាលជម្ងឺទេ ព្រោះរដ្ឋទទួលខុសត្រូវទាំងស្រុងលើវិស័យសុខាភិបាល។ ប្រជាជនស្វិសស្ទើរតែមិនដែលគិតដល់ការសន្សំប្រាក់ ឡើយ។ ពួកគេចូលចិត្តជីវិតដែលរីករាយ និងចាយវាយដោយសេរី។ ធានាគារស្វិស គឺជាធនាគារដែលពេញ និយមជាងគេ នៅក្នុងប្រទេសនេះ ប៉ុន្តែអ្នកផ្ញើប្រាក់ភាគច្រើននៅក្នុងធនាគារនេះ គឺជាជនបរទេស។ ទាំងនេះគឺជាផ្នែកមួយ ដែលពិភពលោកគិតថា គួរឲ្យអស់សំណើចបំផុត បើសិនជាលោកអ្នកទទួលបាន សិទ្ធិរស់នៅស្របច្បាប់នៅក្នុងប្រទេសស្វីស នោះលោកអ្នកនឹងទទួលបានប្រាក់ឧបត្ថម្ភរហូត 2,000 ហ្វ្រង់ស្វីស ឬស្មើនឹង 2,200 ដុល្លារជារៀងរាល់ខែ ទោះបីជាលោកអ្នកគ្មានការងារធ្វើក៏ដោយ។ ហើយមិនតែប៉ុណ្នោះ ប្រជាជនមួយចំនួន គេមិនយកប្រាក់ឧបត្ថម្ភនេះថែមទៀតផង។

នៅឆ្នាំ 2016 រដ្ឋាភិបាលបានធ្វើការទូទាត់ប្រាក់ ដល់ប្រជាជន ប៉ុន្តែ ប្រជាជនប្រមាណជា 70% បានធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាល​​ ដោយ ពួកគេបដិសេធមិនត្រូវការជំនួយពីរដ្ឋាភិបាលរបស់ពួកគេនោះទេ។ ពេលស្ដាប់ឮ ដូច្នេះ តើលោកអ្នកចង់ផ្លាស់ទីទៅរស់នៅក្នុង​ប្រទេស​នេះ​ឬ​ទេ?

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.