លោកអ្នកអាចហៅប្រទេសដែនម៉ាកថា ជាប្រទេស ដែលចូលចិត្តការជិះកង់បំផុតមួយនៅក្នុងពិភពលោក។ សូម បញ្ជាក់ថា ដាណឺម៉ាកត្រូវបានគេចាត់ទុកថាជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលមានសេដ្ឋកិច្ច និង សង្គមរីកចម្រើនបំផុតនៅក្នុងពិភពលោក។ ប្រទេសដាណឺម៉ាក មានកម្រិតជីវភាពរស់នៅខ្ពស់ ហើយប្រទេស នេះស្ថិតក្នុងលំដាប់នៃប្រជាជាតិមានជីវិល្អប្រសើរ ដែលក្នុងនោះរួមមានសន្ទស្សន៍អប់រំ ការថែទាំសុខភាព ការការពារសេរីភាព សន្ទស្សន៍លទ្ធិប្រជាធិបតេយ្យ សន្ទស្សន៍វិបុលភាព និងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ប្រទេសនេះមានផ្ទៃដីសរុប 43,000 គីឡូម៉ែត្រការ៉េ ហើយមានប្រជាជនជាង 5 លាននាក់ កំពុងរស់នៅ ក្នុងប្រទេសតូចមួយបែប Nordic នេះ កង់គឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុត។ យោងតាមស្ថិតិ Cycling Solutions បានបង្ហាញថា នៅក្នុងប្រទេសដាណឺម៉ាក មានកង់ប្រមាណជាង 4.2 លានគ្រឿង។ រដ្ឋាភិបាលដាណឺម៉ាកបានណែនាំ និងលើកទឹកចិត្តប្រជាជនឱ្យធ្វើដំណើរដោយកង់ ដើម្បីជាការរួមចំណែក ក្នុងការការពារបរិស្ថាន។ មិនតែប៉ុណ្នោះទេ ការជិះកង់អាចសន្សំសំចៃថាមពល ប្រេងសាំង និងអាចធ្វើឲ្យអ្នក ជិះកង់មានសម្រាប់សុខភាពល្អទៀតផង។ បើសិនជាលោកអ្នកក្រឡេកមើលតាមផ្លូវវិញ ប្រជាជនស្ទើរតែគ្រប់គ្នា ពាក់មួកសុវត្ថិភាពក្នុងការជិះកង់។ នៅប្រទេសដាណឺម៉ាក មានគន្លងផ្លូវពណ៌ខៀវសម្រាប់អ្នកជិះកង់ ដែលជាគន្លងអាទិភាព ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកជិះកង់ផងដែរ។ គំនិតផ្តួចផ្តើមក្នុងការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អ្នកជិះកង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រួមចំណែកដល់បរិស្ថានទីក្រុង បរិស្ថានស្អាត បៃតង និងមាននិរន្តរភាពថែមទៀត។
នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ដាណឺម៉ាកក្នុងការធ្វើឱ្យការជិះកង់ក្លា យជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ មានសុវត្ថិភាព ប្រសិទ្ធភាព និងរីករាយ ព្រមទាំងមានភាពងាយស្រួលតាមរយៈហេដ្ឋារចនាសម្ព័ន្ធដែលបាន គ្រោងទុកយ៉ាងល្អ។
Comments
Post a Comment