Skip to main content

សារមន្ទីរនៃអនាគតបែបវិទ្យាសាស្ត្រ

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឌូបៃ បានសម្ពោធសារមន្ទីរនៃអនាគតបែបវិទ្យាសាស្ត្រ (Museum of the Future) ដំបូងគេនៅលើពិភពលោក ដែលមានតម្លៃរហូតដល់ ១៣៦លានដុល្លារអាមេរិក។ សារមន្ទីរ ដ៏ទំនើបនេះរចនាឡើងយ៉ាងប្រណីត ក្នុងទំហំ ៣០,៥៤៨ ម៉ែត្រការ៉េ និងមានកម្ពស់ ៧៧ម៉ែត្រ។ បើមើលពីក្រៅ ​Museum of the Future មានរូបរាងដូចជាកែវភ្នែកមនុស្សអ៊ីចឹង។ ​ទីនេះត្រូវបានគេសន្មត់ថា ជាគ្រាប់ភ្នែក មនុស្សដែលអាចមើលឃើញអនាគតកាល។ ចំណែកផ្នែកខាងក្រៅនៃសំណង់នេះហ៊ុំព័ទ្ធ ដោយបន្ទះអ៊ីណុក ប្រមាណជា ១០២៤បន្ទះ ព្រមទាំងរចនាជាមួយនឹងកំណាព្យជាភាសាអារ៉ាប់។ ទី

នេះគឺជាស្នាដៃរចនាប្ លង់របស់ស្ថាបត្យករលោក Sheikh Mohammed bin Rashid Al Maktoum ។ សូមបញ្ជាក់ថា The Museum of the Future  គឺជានិមិត្តរូបនៃទីក្រុងឌូបៃ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ the Financial District ប្រទេសអារ៉ាប់រួម ដែលត្រូវបានគេស្គាល់ថាជាសារមន្ទីរមួយ ដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់នៃបច្ចេកវិទ្យា ទំនើប ដែលនឹងត្រូវប្រើប្រាស់នៅក្នុងពេលអនាគតប្រកបដោយនិរន្តរភាព។

សារមន្ទីរនេះចាយពេលសាងសង់រយៈពេល ៦ឆ្នាំ ដោយបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ២០២២នេះ។ សារមន្ទីរនេះ មានកម្ពស់ ៧ជាន់ និងដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។ នៅលើដំបូលអគារអាចឱ្យយន្តហោះធុនតូ ចចុះចតបានទៀតផង។ ដោយឡែកនៅជាន់នីមួយៗនៃសារមន្ទីរនេះ មានដាក់តាំងពិព័រណ៍សមិទ្ធផលផ្នែក វិទ្យាសាស្ត្រទាំងអស់។ ជាន់ផ្ទាល់ដីជាកន្លែងវិទ្យាសាស្ត្រ ​សម្រាប់ក្មេងៗជំនាន់ក្រោយ សិក្សាលើមុខវិជ្ជាគណិត វិទ្យា ​​គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា និងបច្ចេកវិទ្យា។ល។ ចំណែកជាន់ទី២ ជាកន្លែងវិទ្យាសាស្ត្រទំនើបសម្រាប់ ពិព័រណ៍ មនុស្សយន្ត ឆ្កែយន្ត យន្តហោះ AI និងរថយន្តគ្មានមនុស្សបើកជាដើម។ ជាន់ទី៣វិញ តាំងបង្ហាញ នូវប្រព័ន្ធអេកូឡូស៊ី និងជីវវិស្វកម្ម ដែលអាចឲ្យយើងមើលឃើញភាវរស់ជាង ២៤០០ប្រភេទផ្សេងគ្នា នៅទីនោះ។ រីឯជាន់ទី៥ សម្រាប់ពិព័រណ៌នូវរបកគគំហើញថ្មីៗ ដែលអនុញ្ញាត្តដោយអង្គការ NASA ទុកឱ្យ កូនចៅជំនាន់ក្រោយសិក្សាស្រាវជ្រាវ។ មិនតែប៉ុណ្ណោះ ជាន់នេះមានបង្ហាញធនធានអវកាស និងភពផ្សេងៗ ក្នុងចក្រវាល នៅខាងក្រៅជញ្ជាំងកញ្ចក់ផងដែរ។

បច្ចុប្បន្ន សារមន្ទីរនៃអនាគតបានបើកទទួលសាធារណៈជនឱ្យចូលទស្សនាកម្សាន្ត ជាមួយនឹងតម្លៃសំបុត្រ ៤០ ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ ដោយគិតចាប់ពីកុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ៕ រីឯកុមារអាយុក្រោម 3 ឆ្នាំ នឹងមិនគិតថ្លៃទេ។ 

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.