Skip to main content

នេះ គឺជាកន្លែងតែមួយគត់ ដែលត្រូវបានគេស្គាល់ថាជា "កោះដែលគ្មានពេលវេលាកំណត់នៅក្នុងពិភពលោក។

នេះ គឺជាកន្លែងតែមួយគត់ ដែលត្រូវបានគេស្គាល់ថាជា "កោះដែលគ្មានពេលវេលាកំណត់នៅក្នុងពិភពលោក។ នៅទីនេះមានព្រះអាទិត្យរះ និងលិចតែម្តងគត់ក្នុងមួយឆ្នាំ។ ទីនេះ គឺជាកោះ Sommarøy ដែលមានទីតាំងនៅ ភាគខាងជើងប្រទេសន័រវេស និងស្ថិតនៅក្នុងរង្វង់អាកទិក ដែលធម្មជាតិនៅទីនេះ មានភាពស្រស់ស្អាតយ៉ាង ខ្លាំង ជាពិសេស គឺឆ្នេរខ្សាច់ពណ៌ស និងទឹកសមុទ្រពណ៌ខៀវថ្លាឈ្វេង។

នៅកោះ Sommarøy មានបាតុភូតធម្មជាតិប្លែកខុសពីទីតាំងដទៃនៅក្នុងលោក។ នៅក្នុងរដូវក្តៅ ព្រះអាទិត្យ រះទាំងថ្ងៃ និងយប់រហូតដល់ 69 ថ្ងៃ ដោយមានពន្លឺពណ៌មាសដូចជាវេទមន្ត ហើយជាធម្មតា បាតុភូតនេះចាប់ ផ្តើមពីថ្ងៃទី 18 ខែឧសភាដល់ថ្ងៃទី 26 ខែកក្កដា។ នៅក្នុងរដូវរងារ កោះនេះមានបាតុភូត Polar Night ដែលព្រះ អាទិត្យលិច ឬងងឹតរហូរ ក្នុងរយៈពេលពីរខែជាប់រហូត ដោយជាធម្មតាចាប់ផ្តើមពីចុងខែវិច្ឆិកា រហូតដល់ពាក់ កណ្តាលខែមករា។ ជំនួសឱ្យពន្លឺព្រះអាទិត្យ ទីនេះទទួលបានពន្លឺពណ៌ខៀវពីរបីម៉ោង មុននឹងក្លាយជាយប់ ងងឹតទាំងស្រុង។

បើនិយាយពីជីវិតប្រចាំថ្ងៃរបស់អ្នករស់នៅលើកោះ Sommarøy វិញ គឺពួកគេពឹងផ្អែកលើការនេសាទសមុទ្រ និងទេសចរណ៍សហគមន៍។ ដោយសារកោះនេះតូច នៅទីនេះ មានប្រជាជនរស់នៅប្រមាណជា ៣០០គ្រួសារ ប៉ុណ្នោះ ហើយពួកគេមានជីវិតរស់នៅបែបសាមញ្ញបំផុត។ ជាធម្មតា ពួកគេតែងតែ​លេង​បាល់​នៅ​ម៉ោង ២ ទៀប​ភ្លឺ និង​កាត់​ស្មៅ​នៅរៀងរាល់​ម៉ោង ៣ ទៀប​ភ្លឺ ហើយ ហាង និងសាលារៀននៅទីនេះមិនបានកំណត់ ពេលវេលាបើក ឬបិទទេ។ លោកអ្នកអាចចូលហាង និងសម្រាកនៅម៉ោងណាក៏បានដែរ។ នៅឆ្នាំ 2019 មជ្ឈដ្ឋានអន្តរជាតិចាប់អារម្មណ៍ចំពោះកោះ Sommarøy ជាខ្លាំង ព្រោះកោះនេះបានប្រកាសជាផ្លូវការថា កោះ Sommarøy គឺជា "តំបន់គ្មានពេលវេលាកំណត់ឡើយ" ។ 

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.