Skip to main content

ការងារនេះអាចទទួលបាន​ ប្រាក់​ខែ​​ខ្ពស់រហូត​ដល់​ទៅ ៣០,០០០ ដុល្លារ

នេះជា ការងារផ្នែក​ភ្ជាប់ទូរ​រថភ្លើងមួយទៅទូរថភ្លើងមួយទៀតនៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ការងារនេះអាចទទួលបាន​ ប្រាក់​ខែ​​ខ្ពស់រហូត​ដល់​ទៅ ៣០,០០០ ដុល្លារ។ បុគ្គលិក ដែលធ្វើការងារនេះចុងក្រោយគេ គឺធ្វើការបាន ប្រហែលជា ២សប្តាហ៍ មុនពេលបាត់ខ្លួន ដោយគ្មានអ្នកណាម្នាក់ដឹងថា គាត់បាត់ខ្លួនទៅណាឡើយ។ ថ្វីត្បិតតែមើលទៅហាក់ដូចជាគ្រោះថ្នាក់មែន ប៉ុន្តែការពិត វាជាការងារមានសុវត្ថិភាពទេ គ្រាន់តែពេលមើលទៅ ឃើញថា គួរឲ្យខ្លាច។

នៅប្រឡោះឧបករណ៍ភ្ជាប់ពីទូរថភ្លើងមួយ ទៅទូរថភ្លើងមួយទៀត មានចន្លោះធំល្មម អាចឈរបានមនុស្ស ពីរនាក់ ហើយភារកិច្ចរបស់អ្នកភ្ជាប់ គឺត្រូវដាក់ Connector ឲ្យត្រូវទីតាំង ពេលរថភ្លើងចូលចត។

ដរាបណាអ្នកនៅឈរស្ងៀម នោះគ្មានហានិភ័យធំដុំទេ។ រថភ្លើងមួយចំនួនត្រូវបានបំពាក់ដោយឧបករណ៍ ភ្ជាប់តែមួយ ដែលមានលក្ខណៈសាមញ្ញបំផុត នៅក្នុងដំណើរការភ្ជាប់គ្នានេះ។ បុគ្គលិក គ្រាន់តែឈរចាំដាក់ Connector បំពាក់ភ្ជាប់គ្នាប៉ុណ្ណោះ នៅពេលរថភ្លើងចូលចត ។ រថភ្លើងចាស់ត្រូវការ Connector ដែលភ្ជាប់ដោយ ដៃ ដើម្បីបន្តគ្នាពីទូរថភ្លើងទៅទូរថភ្លើងមួយទៀត។ សូមបញ្ជាក់ថា រថភ្លើងនិមួយៗមាន  Connector មិនដូចគ្នា ទេ ដូច្នេះ រថភ្លើងខ្លះ មានសញ្ញាជូនដំណឹងទៅអ្នកបើកបរនៅពេល Connector និមួយៗបានតភ្ជាប់គ្នារួចរាល់។  ទោះបីជាអ្នកធ្វើការពីរបីថ្ងៃក៏ដោយ ក៏ការងារនេះមានធានារ៉ាប់រង បូករួមជាមួយប្រាក់បៀវត្សរ៍ដែរ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.