Skip to main content

រូបសំណាក The Motherland Calls

រូបសំណាក The Motherland Calls គឺជារូបសំណាកអនុស្សារវរីយ៍ពីសង្គ្រាមសង្គមនិយមដ៏អស្ចារ្យបំផុតមួយ នៅសម័យសហភាពសូវៀត។ រូបសំណាកនេះ មានកម្ពស់៨៧ម៉ែត្រ ដំណាងឱ្យសង្គ្រាម Stalingrad ដែលបានកើតឡើងពីខែសីហា ឆ្នាំ១៩៤២ដល់ខែកុម្ភៈ ឆ្នាំ១៩៤៣ និងមានទីតាំងស្ថិតនៅក្នុងទីក្រុង Volgograd នៃប្រទេសរុស្ស៊ី។  រូបសំណាកនេះត្រូវបានសាងសង់ឡើងឡើងក្នុងឆ្នាំ 1959 និងបញ្ចប់ការសាង សង់រួចរាល់នៅឆ្នាំ 1967  និងត្រូវបានរចនាដោយជាងចម្លាក់ Yevgeny Vuchetich ។ រូបសំណាកនេះ សាងសង់ ឡើងដើម្បីជាការរំលឹកដល់ការលះបង់ និងស្នេហាជាតិ ដែលបានធ្វើឡើងក្នុងសមរភូមិ Stalingrad និងជ័យជម្នះដ៏ទូលំទូលាយរបស់សូវៀតនៅក្នុងសង្គ្រាមលោកលើកទីពីរ។ រូបសំណាកនេះ សាង់សង់ឡើង ដោយរចនាជា ស្រ្តីអ្នកចម្បាំង ដោយដៃស្តាំនៃរូបសំណាកនេះកាន់ដាវប្រវែង ៣៣ ម៉ែត្រ ឯដៃឆ្វេងបង្ហាញពីការ អំពាវនាវឱ្យពលរដ្ឋសូវៀតទាំងអស់ក្រោកឡើងកាន់អាវុធដើម្បីការពារសហភាពសូវៀតទាំងមូលពីសត្រុវ។ រូបសំណាកនេះក៏បានឆ្លុះបញ្ចាំងពីការលះបង់ និងកម្លាំងដ៏ធំធេងរបស់ប្រជាជនសូវៀត ជាពិសេសទាហាន និងជនស៊ីវិលដែលបានចូលរួមក្នុងសមរភូមិ និងការបង្ហូរឈាមដើម្បីជ័យជំនៈ។ រីឯគោលគំនិតនៃពាក្យ "មាតុភូមិ" មានន័យថា ជាចំណុចកណ្តាលនៃអត្តសញ្ញាណរុស្ស៊ី និងសូវៀត ដែលតំណាងឱ្យការចិញ្ចឹមបីបាច់ថែ រក្សា និងការការពារមាតុភូមិ។

បច្ចុប្បន្ននេះ រូបសំណាក "Motherland Calls" គឺជារូបសំណាកមួយដែលត្រូវបានការពារដោយរដ្ឋ និងជានិមិត្ត រូបនៃទីក្រុង Volgograd ។ រូបសំណាកនេះ​មិន​ត្រឹមតែ​ជាបូជនីយដ្ឋានសិល្បៈរបស់សហភាពសូវៀតបែប ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​និមិត្តសញ្ញា​ជាតិដែលបានបង្ហាញពីភាពរឹងមាំរបស់ទីក្រុង Volgograd ភងដែរ។ ដូច្នេះរូបសំណាកនេះត្រូវបានការការពាររដ្ឋ និងត្រូវបានចាត់ទុកថាជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ របស់ប្រទេសរុស្ស៊ី។

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនបានមកទស្សនាទីនេះ ដោយការគោរពដ៏ខ្ពង់ខ្ពស់ចំពោះរូប សំណាកនេះ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.