Skip to main content

នេះ គឺជាទីក្រុងដែលមានជាងគេបំផុតនៅលើពិភពលោក

នេះ គឺជាទីក្រុងដែលមានជាងគេបំផុតនៅលើពិភពលោក ហើយជាទីក្រុងមួយ ដែលសម្បូរមហាសេដ្ឋីច្រើនជាង គេ។ ទីក្រុងនេះ ​ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ​ជា​ទីក្រុង​មួយ​ ដែលប្រជាជន មានអាយុរំពឹងរស់វែងជាងគេប្រចាំ តំបន់អឺរ៉ុប។ ប្រជាជននៅទីនេះអាចរំពឹងរស់នៅបានដល់អាយុ ៨៤.២៥ ឆ្នាំជាមធ្យម ក្នុងនោះ ៨៦.០២ ឆ្នាំសម្រាប់ស្រ្តី និង ៨២.៤២ ឆ្នាំសម្រាប់បុរស។ តាមការសិក្សាមួយចំនួនបានបង្ហាញថាកត្តាចម្បងៗចំនួន ៣ ដែលធ្វើឲ្យប្រជាជននៅទីនេះមានអាយុរំពឹងរស់ខ្ពស់ នោះគឺទ្រព្យសម្បត្តិ សុខុមាលភាព និងរបបអាហារ។ ទីនេះ ត្រូវបានគេស្គាល់ថាជាមូលធនហិរញ្ញវត្ថុរបស់ប្រទេសស្វីស ហើយជាកន្លែងសម្រាប់អាជីវកម្មអន្តរជាតិជាច្រើន ជាពិសេសធនាគារ​ នោះគឺ ទីក្រុង Zurich។ ហ្ស៊ឺរិចមិនមែនជារដ្ឋធានីនៃប្រទេសស្វីសទេ ប៉ុន្តែវាជាទីក្រុងធំ ជាងគេ ដែលមានប្រជាជន 1.3 លាននាក់កំពុងរស់នៅក្នុងទីក្រុងមួយនេះ។ ទោះបីជាទីនេះមានអគារខ្ពស់ៗ ប៉ុន្តែទីក្រុង Zürich ក៏ជាទីក្រុងបុរាណដ៏ស្រស់ស្អាត និងជាទីក្រុងប្រវត្តិសាស្ត្រមួយដែលមានសារមន្ទីរ វិចិត្រ សាលសិល្បៈ និងភោជនីយដ្ឋាន។ មិនតែប៉ុណ្នោះ ទីក្រុងនេះ មានបឹង White Swan Lake ព័ទ្ធជុំវិញ មានភ្នំដ៏ស្រស់ស្អាត និងទីលានជិះស្គីដ៏ល្អដែលអាចផ្តល់នូវឱកាសកម្សាន្តជាច្រើនសម្រាប់អ្នករស់នៅក្នុងទីក្រុ ងនេះផងដែរ។ នៅទីក្រុងនេះ ក៏មានព្រះវិហារមួយ ដែលមាន ប៉មនាឡិកាដ៏ធំបំផុត នោះគឺព្រះវិហារ St. Peter's។ នាឡិកានៅលើប៉មនៃព្រះវិហារនេះ គឺមានទំហំធំជាងគេនៅអឺរ៉ុប។ ភ្ញៀវទេសចរណ៍អាចមើលទេស ភាពទីក្រុង Zurich ទាំងមូល ពីលើកំពូលភ្នំ Lindenhof បាន។ Zurich គឺ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម និង​ជា​កន្លែងមួយដែលប្រមូលផ្តុំដោយ​សាកលវិទ្យាល័យ និង​អង្គការ​អន្តរជាតិ​ជាច្រើនផងដែរ​។ 

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.