Skip to main content

គុណសម្បត្តិមេដឹកនាំកម្ពុជា អំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត

ការដឹកនាំនយោបាយរបស់ប្រទេសកម្ពុជា បានឆ្លងកាត់នូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដ៏ធំមួយចាប់ពីក្រោយការដួល រលំនៃរបបកម្ពុជាប្រជាធិបតេយ្យរហូតមកដល់បច្ចុប្បន្ន នោះ គឺសមត្ថភាពលេចធ្លោរបស់មេដឹកនាំពីររូប ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជិតបួនទស្សវត្សរ៍ និងបន្តវេនដោយកូន ប្រុសជាអ្នកស្នងតំណែង ដោយឆ្លងកាត់ការបោះឆ្នោតនៅឆ្នាំ២០២៣ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សម្តេចទាំងពីរ បានរួមគ្នាដឹកនាំប្រទេសកម្ពុជា ហើយសម្តេចទាំងពីរ គឺជាតំណាងឱ្យបទពិសោធន៍ និងចក្ខុវិស័យ ជំនាន់ថ្មីសម្រាប់កម្ពុជាផងដែរ។

១. ការដឹកនាំរបស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន

មែនទែនទៅយុវជនហ៊ុនសែនបានដុះនៅពន្លកស្នេហាជាតិតាំងពីវ័យកំពុងពេញសិក្សាមកម៉្លេះ។ ដោយសារបរិបទ នយោបាយកម្ពុជាពេលនោះ កើតមាននៅរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុពីតំណែងដោយក្រុមលោកសេ នាប្រមុខលន់ណុល អិនតាំ និងទ្រុងសិរីមតៈ យុវជនហ៊ុនសែនបានចូលព្រៃតស៊ូតាមការអំពាវនាវរបស់សម្ដេចតា ដើម្បីធ្វើការតស៊ូយកអំណាច និងតួនាទីឲ្យសម្ដេចនរោត្តមសីហនុវិញ។ នៅថ្ងៃទី 17 ខែមេសាឆ្នាំ 1975 របបសាធារណរដ្ឋខ្មែររបស់លោកលន់ណុលបានដួលរលំក៏ពិតមែន ប៉ុន្តែអំណាចពិតប្រាកដ ពួកខ្មែរក្រហមមិនបាន ប្រគល់ឲ្យសម្ដេចតានោះទេ។ ក្រុមនេះបានដឹកនាំប្រទេសបែបផ្ដាច់ការ ហើយឈានទៅរកការកាប់សម្លាប់ លើពូជសាសន៍ខ្លួនឯងយ៉ាងរង្គាល។ ស្ថិតក្នុងស្ថាននភាពប្រទេសជាតិដ៏គ្រោះថ្នាក់នេះ សមមិត្តហ៊ុនសែន និងក្រុមគ្នីគ្នាគាត់បានរត់ភៀសខ្លួនចូលទៅប្រទេសវៀតណាម ដើម្បីរួចរស់ជីវិតពីនយោបាយវិសុទ្ធកម្មរបស់អង្គការ ខ្មែរក្រហម ហើយបានប្រមែរប្រមូលកម្លាំងតស៊ូផ្សេងទៀត បង្កើតបានជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាចលនាតស៊ូមួយក្នុងគោលបំណងប្រយុទ្ធប្រឆាំង និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សមមិត្ត ហ៊ុនសែន បានប្រថុយជីវិតទៅសុំអន្តរាគមន៍ពីវៀតណាម ដើម្បីផ្ដល់កម្លាំកងទ័ពស្ម័គ្រចិត្ត ដើម្បីរួមកម្លាំងគ្នាជា មួយនឹងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ធ្វើការវាយផ្ដួលរំលំរបបខ្មែរក្រហមរហូតទទួលបានជោគជ័យនៅថ្ងៃទី 7 ខែមករាឆ្នាំ 1979។ ថ្វីត្បិតតែរបបខ្មែរក្រហមបានដួលរលំជាផ្លូវការមែន ក៏ប៉ុន្តែចលនាតស៊ូរបស់ពួកនេះ គឺនៅមាននៅឡើយ ដែលតម្រូវឲ្យសម្ដេចហ៊ុនសែនត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃមួយនេះទាំងស្រុងនៅឆ្នាំ 1998។ 

គិតមកដល់បច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​មេដឹកនាំ​ម្នាក់ ​ក្នុង​ចំណោម​មេដឹកនាំ​ ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​អាស៊ី។ សម្តេចអគ្គមហាសេនាបតីតេជោ បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ ដោយឆ្លង​កាត់ ​ការ​ស្តារ​ប្រទេសជាតិពី​សង្គ្រាមដ៏រ៉ាំរ៉ៃ ហាក់ដូចជាការចាប់ផ្តើមកសាងពីចំណុចសូន្យ ឆ្ពោះទៅរកវឌ្ឍនភាពជាតិ និងរក្សាឲ្យ បាននូវស្ថិរភាព​ និងសន្តិភាពជាតិដូចដែលយើងបាន និងកំពុងឃើញដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែនជា ស្ថាបនិកសន្តិភាពកម្ពុជាទី២ ព្រោះសម្តេចបានដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់ជម្លោះស៊ីវិល ជាច្រើនទសវត្សរ៍ តាមរយៈគោលនយោបាយឈ្នះឈ្នះ និងគោលនយោបាយផ្សះផ្សាជាតិ និងនាំប្រទេសឱ្យមាន ឯកភាពជាតិស្ថិតនៅ ក្រោមរដ្ឋាភិបាលបង្រួបបង្រួមតែមួយ។

មិនតែប៉ុណ្នោះសម្តេចអគ្គមហាសេនាបតីតេជោ គឺជាអ្នកផ្តើមធ្វើគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយសម្តេចបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលហែកហួរដោយសង្រ្គាម ទៅជាប្រទេសដែលមាន វឌ្ឍនភា ពសេដ្ឋកិច្ចរីកចម្រើនមួយនៅអាស៊ីអាគ្នេយ៍ផងដែរ។ សម្តេចជាមេដឹកនាំពោរពេញដោយបទពិសោធន៍ ភាព ក្លាហាន ពូកែថ្លឹងថ្លែង និងមានសុភវិនិច្ឆ័យក្នុងកិច្ចការជាតិ ក៏ដូចជាក្នុងទំនាក់ទំនងអន្តរជាតិ និងរក្សាអធិបតេយ្យ ភាពកម្ពុជាក្នុងបរិបទសកលភាវូបនីយកម្ម។

ជាក់ស្ដែង ក្រោមបទពិសោធនៃការដឹកនាំប្រទេសជាង ៤០ឆ្នាំមកនេះរួមនឹងការគិតគូរគ្រប់ជ្រុងជ្រោយរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលឈាន មុខគេលើការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ដោយចាប់ផ្តើមពីកេរ្តិ៍ឈ្មោះល្បីរន្ទឺ «ប្រទេសតូច តែបេះដូងទូលាយ» ជាមួយការអនុញ្ញាតឱ្យនា វាវេស្ទែដាំចូលចតនិងជួយសង្គ្រោះអ្នកដំណើររាប់ពាន់នាក់ ខណៈពេល ដែលនាវានេះត្រូវបាន​បដិសេធ មិនឱ្យចូលចតពីប្រទេសចំនួន០៥ ដោយសារតែការភ័យខ្លាចពីការឆ្លងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទ ថ្មី (COVID-១៩) កាលពីថ្ងៃទី ១៣​ខែកុម្ភៈ ឆ្នាំ២០២០។ ទោះបីជានាវានោះអះអាងថា​មិនមានអ្នក​ដំណើរ​ណា​ មួយមានឆ្លងជំងឺនេះក៏ដោយ ដែលធ្វើឱ្យនាវាប្រឈមនឹងការខ្វះស្បៀង ទឹក និងប្រេង។ សម្តេចហ៊ុនសែន បានធ្វើឲ្យអន្តរជាតិទទួលស្គាល់កម្ពុជាថា ជាប្រទេសរីកចម្រើនជឿនលឿន និងជាប្រទេសមានកិត្យា​នុភាព ខ្លាំងក្លាលើពិភពលោក។ កត្តាដែលនាំឱ្យកម្ពុជាមានកិត្យានុភាពនេះ គឺការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានជោគជ័យលឿនរហ័ស និងអាចគ្រប់គ្រងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩បានល្អ ដោយប្រើពេល ត្រឹមតែជាងមួយឆ្នាំប៉ុណ្នោះ សម្តេចបានប្រកាសបើកសកម្មភាពប្រទេសឡើងវិញ។ 

២.ទស្សនៈទានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន តំណាងឱ្យទំព័រថ្មីសម្រាប់ប្រទេសកម្ពុជា ដោយសម្តេចបាននាំយកចំណេះជំនាញ វិធីសាស្រ្តដឹកនាំដែលរួមមានៈ

ជាមួយនឹងប្រវត្តិសិក្សាផ្នែកយោធា និងការអប់រំពីស្ថាប័នល្បីៗដូចជា West Point និង NYU សម្តេចបាននាំមកនូវចំណេះដឹង និងទស្សនៈសកលសម្រាប់អភិបាលកិច្ចនៅកម្ពុជា។

សម្តេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់លើបច្ចេកវិទ្យា ការផ្តល់សិទ្ធិអំណាចដល់យុវជន និងកំណែទម្រង់សេដ្ឋកិច្ច ដើម្បីឲ្យកម្ពុជាអាចប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។

សម្តេចបាននឹងកំពុងបន្តគោលនយោបាយរក្សាសន្តិភាពខណៈពេលដែលសម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗសម្រាប់ការអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក។

សម្តេច ហ៊ុន ម៉ាណែត ផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ បង្កើតការងារ និងលើកកម្ពស់សុខុមាលភាព សង្គមសម្រាប់គ្រួសារកម្ពុជា ដែលទាំងអស់នោះមាននៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន នេះ។

សរុបជារួមមក សម្តេចតេជោជាមេដឹកនាំដែលពោរពេញដោយសមត្ថភាព បទពិសោធន៍ ថាមពល ជាបុរសខ្លាំង កម្ពុជា ជាស្ថាបនិកសន្តិភាពកម្ពុជាទី២ និងជាវីរៈបុរសជាតិ។ ចំណែកសម្តេចធិបតីក៏ជាមេដឹកនាំដែលប្រកបដោយ សមត្ថភាព និងការឆ្នៃប្រឌិតសក្តិសមនឹងសុភាសិតខ្មែរ” ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់”។ សម្តេចទាំងពីរ មានពលិកម្មជាតិខ្ពង់ខ្ពស់ណាស់ ហេតុដូចនេះហើយទើបធ្វើឲ្យលោកទាំងពីរមានលក្ខណៈសម្បត្តិ និងគុណសម្បត្តិ ជាមេដឹកនាំកម្ពុជាដែលអាចធានានូវវឌ្ឍនភាពជាតិ និងសន្តិភាពជាតិពិតៗ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.