បើប្រៀបធៀបនឹងយន្តហោះចំបាំងខ្នាតមធ្យមដទៃទៀត យន្តហោះចំបាំង AH-64 Apache មានលក្ខណៈ ពិសេសជាច្រើនផ្នែក អាចរហូតដល់ជាង 5 លានផ្នែកឯណោះ។ ទោះបីជាមានយន្តហោះចំបាំងមួយនេះមាន ច្រើនផ្នែកបែបនេះក៏ដោយ ប៉ុន្តែយន្តហោះនេះមានទម្ងន់ត្រឹមតែ 5.5 តោនប៉ុណ្ណោះ ហើយពេលហោះហើរម្តងៗ យន្តហោះនេះអាចផ្ទុករបស់ផ្សេងៗបាន២ដងនៃទម្ងន់របស់វា ដែលទម្ងន់នោះប្រហែល 10.4 តោន។ យន្តហោះ នេះអាចហោះហើរបានក្នុងល្បឿនអតិបរមារហូតដល់ 365 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកាណុងប្រយុទ្ធអាច បាញ់បាន 480 គីឡូម៉ែត្រ ដែលបង្ហាញពីកម្លាំងដ៏ខ្លាំម៉ាស៊ីនរបស់វា ដែលផលិតដោយក្រុមហ៊ុន Boeing។
យន្តហោះចំបាំង AH-64 Apache មានលទ្ធភាពវាយប្រហារគោលដៅនានា ដូចជា រថក្រោះ រថពាសដែក ស្ថានីយ៍រ៉ាដា ឃ្លាំង ស្ពាន...ដោយអាចចូលទៅវាយប្រហារខ្សែការពារខាងក្រោយ ដូចជា ឃ្លាំងគ្រាប់ ឃ្លាំងស្បៀង ទីបញ្ជាការ និងមានសមត្ថភាពការពារដ៏ល្អ ព្រោះផ្នែកភាគច្រើននៃយន្តហោះចំបាំងនេះអាចទប់ទល់នឹង គ្រាប់កាំភ្លើង 12.7 មីលីម៉ែត្រ ហើយផ្នែកខ្លះអាចទប់ទល់នឹងការវាយប្រហារដោយកាំភ្លើងប្រឆាំងយន្តហោះ 23 មីលីម៉ែត្របានផងដែរ។
អាវុធសំខាន់ គឺ M230 Gun ដែលមានកាណុង 30 ម៉ែត្រ អាចបាញ់រហូតដល់ 1,000 គ្រាប់ក្នុងមួយនាទី ដែលអាចបាញ់បំផ្ទុះរថពាសដែកបានផងដែរ។ លើសពីនេះ វាក៏មានផ្ទុកគ្រាប់រ៉ុក្កែត 70 Hydra និងម៉ីស៊ីល AGM-114 Hellfire ដែលមានសមត្ថភាពបាញ់ទម្លុះពាសដែក 1,400 បានផងដែរ។

.jpg)


Comments
Post a Comment