Skip to main content

នៅក្នុងប្រទេសកូរ៉េខាងជើង គ្មានសាសនាគ្រឹស្ត គ្មានសាសនាឥស្លាម គ្មាន TikTok គ្មាន Facebook

នៅក្នុងប្រទេសកូរ៉េខាងជើង គ្មានសាសនាគ្រឹស្ត គ្មានសាសនាឥស្លាម គ្មាន TikTok គ្មាន Facebook និងគ្មាន Wi-Fi នោះទេ ព្រោះទាំងអស់នេះត្រូវបានហាមឃាត់ ព្រោះជារឿងមួយដែលគេមិនចង់ឲ្យប្រជាជនដឹងឮ រឿដែលបានននឹងកំពុងកើតឡើងនៅក្រៅប្រទេស។ មិន​ថាលោក​អ្នក​ចូល​ចិត្ត​ ឬមិនចូលចិត្តក៏ដោយ ក៏ប្រជាពលរដ្ឋត្រូវតែធ្វើតាម បើសិនជាលោកអ្នកចង់រស់នៅឲ្យបានយូរ។ ​គ្មានប្រជាជនណា​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​ប្រទេសកូរ៉េខាងជើង ទៅប្រទេសដទៃ  ឬ​ធ្វើ​ការ​តេទូរស័ព្ទ​ទៅប្រទេសណាមួយនៅក្នុងតំបន​អន្តរជាតិ​ឡើយ លុះត្រា​តែ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល។ ផ្លូវថ្នល់ភាគច្រើន គឺគ្មានចរាចរណ៍ ពីព្រោះរដ្ឋាភិបាលមិនអនុញ្ញាតិឲ្យប្រជាជនទិញរថយន្តឡើយ។ ប្រជាជនទាំងអស់ត្រូវបានហាមឃាត់មិនឲ្យស្តាប់បទចម្រៀង ឬមើលភាពយន្តបរទេសឡើយ។ ភាពយន្តភាគច្រើន ដែលអនុញ្ញាតិប្រជាជនមើល គឺជាភាពយន្តដែលមាន resolution តូច ហើយក៏ជារឿងតែមួយគត់ដែលពួកគេចាក់ផ្សាយតាមទូរទស្សន៍ និងជាវីដេអីដែលចាក់ផ្សាយពីរដ្ឋាភិបាល និងកងទ័ព្ទ ។ ប្រសិនបើប្រជាជនណាម្នាក់ត្រូវបានគេចាប់បានថាបានងោក ឬដេកលក់ ពេលកំពុងប្រជុំជាលក្ខណៈអន្តរជាតិជាមួយប្រធានាធិបតី នោះពួកគេត្រូវនិយាយលាមិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្លួនឲ្យហើយទៅ។ ហើយប្រសិនបើគេសង្កេតឃើញនរណាម្នាក់អចេតនាពាក់ក្រវ៉ាត់កដូចប្រធានាធិបតីវិញ ពាក់នៅថ្ងៃណា ថ្ងៃនោះត្រូវ​បាន​ចាត់​ទុកថា​ជា​ថ្ងៃ​ចុង​ក្រោយ​របស់​គេ​នៅ​លើ​ផែនដីហើយ។ ក្នុងនាមជាជនបរទេស ប្រសិនបើលោកអ្នកមានបេសកកម្មដែលជៀសមិនបាន ហើយត្រូវទៅប្រទេសនេះ លោកអ្នកត្រូវតែមាននរណាម្នាក់ដើរជាមួយលោកអ្នក ដើម្បីបង្ការកុំឱ្យមានបញ្ហា។ ប្រទេសកូរ៉េខាងជើង គឺ​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​អាស៊ី ហើយ​ប្រសិន​បើ​អ្នកណាម្នាក់ដែលព្យាយាមរត់ភៀសខ្លួន ឬប្រឆាំងជាមួយរដ្ឋាភិបាល នោះពួកគេប្រឈមនឹងការបាត់ខ្លួន។ មូលហេតុដែលយើងខ្ញុំធ្វើវីដេអូនេះ មិនមែនមកពីប្រទេសនេះ ជាប្រទេសក្រីក្រមួយទេ ឬជាប្រទេសមិនល្អទេ តែមនុស្សម្នាក់ៗគួរតែមានសេរីភាពក្នុងការរស់នៅ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.