Skip to main content

Sagrada Familia

នេះគឺជាអគារដែលមានលក្ខណៈពិសេសបំផុតនៅលើពិភពលោក។ អគារនេះមានឈ្មោះថា Sagrada Familia ឬប្រែជាភាសាខ្មែរ ថា គ្រួសារបរិសទ្ទ ដែលមានទីតាំងនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ អគារនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ 1882 ហើយត្រូវបានរចនាដោយស្ថាបត្យករដ៏ឆ្នើម គឺលោក Antoni Gaudí ដែលមានការរួមបញ្ចូលគ្នា​ដោយ​​រចនា​បទ​ចំនួន​ពីរ គឺ​រចនាបថ​របស់​លោក​ហ្គ័​រ​ឌី និង​រចនាបថ​សិល្បៈ Art Nouveau ។ ទោះបីជា ស្ថាបត្យកររូបនេះបានស្លាប់នៅឆ្នាំ 1926 ក៏ដោយ ក៏គំនិតស្ថាបត្យកម្មរបស់លោកនៅតែត្រូវបានដឹកនាំសាងសង់ជាបន្តបន្ទាប់ដដែល។ ព្រះវិហារដែលមិនបានបញ្ចប់ការកសាងនេះ ត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ 2026 ដែលចំណាយពេលជាង 140 ឆ្នាំ ។ភាពពិសេសនៃព្រះវិហារនេះ គឺស្ថិតនៅលើភាពដិត និងនិមិត្តសញ្ញានៃរចនាបថរបស់អគារទាំងមូល។ អគារនេះមានប៉មចំនួន 18 ដែលជានិមិត្តរូបនៃព្រះយេស៊ូវ ព្រះម៉ែម៉ារី ព្យាការីរបស់ព្រះយេស៊ូវទាំង១២ និងអ្នកផ្សាយដំណឹងល្អរបស់សាសនាគ្រីស្ទទាំងបួន។

ស្ថាបត្យកម្មផ្ទៃ​ខាង​ក្រៅមើលទៅដូចជា​ព្រៃ​ថ្ម​ដែល​ពោរពេញ​ទៅ​ដោយ​និមិត្តសញ្ញា​សាសនា។ Gaudí បានបញ្ចូលធាតុធម្មជាតិទៅក្នុងការរចនាបថ ហើយស្ថាបត្យកម្មផ្ទៃ​ខាងក្នុងមើលទៅដូចជាព្រៃឈើយ៉ាងដូច្នេះ ដែរ។ បង្អួចកញ្ចក់រចនាចេញបំនែកពន្លឺព្រះអាទិត្យ បង្កើតឲ្យមានពន្លឺដ៏មានឥទ្ធិពល និងមានស្រមោលដ៏ពិសិដ្ឋ ថែមទៀតផង។


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.