កូឡូសៀម គឺជាអច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈវត្ថុទាំងប្រាំពីររបស់ពិភពលោក។ ហេតុអ្វីបានជាអគារមួយដែលមានជញ្ជាំងត្រឹមតែពាក់កណ្តាលបានក្លាយជាអច្ឆរិយៈរបស់ពិភពលោកបែបនេះ?
កូឡូសៀម ត្រូវបានសាងសង់ឡើងកាលពី ២០០០ ឆ្នាំមុនមកម្លេះ ហើយជាអគារមួយដែលនៅតែរក្សាទំរង់ដើមរបស់ខ្លួន បើទោះបីជាមានការខូចខាតដោយភ្លើងឆេះ គ្រោះរញ្ជួយដី និងការបំពុលបរិស្ថាននាសម័យទំនើបនេះក៏ដោយ ។ បច្ចុប្បន្ននេះ Colosseum បានក្លាយជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនក្នុងពិភពលោក និងអាចទទួលភ្ញៀវទេសចរបានរហូតដល់ 50,000 ទៅ 80,000 នាក់ក្នុងមួយថ្ងៃ។ អគារ Colosseum មានប្រវែង 188 ម៉ែត្រ ទទឹង 156 ម៉ែត្រ កំពស់ប្រហែល ៥៧ ម៉ែត្រ និងត្រូវបានសាងសង់ពីបេតុងដែលអាចប្រើប្រាស់បានយូរបំផុត ព្រមទាំងប្រក់ដោយក្បឿងកំបោរប្រហែលជា 700 ឆ្នាំមកហើយ។
នៅឆ្នាំ 217 នៃគ.ស អគារ Colosseum ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ដោយភ្លើងរន្ទះ និងនៅសល់តែជញ្ជាំងម្ខាង ប៉ុន្តែក្រោយមកអគារនេះត្រូវបានសាងសង់ឡើងវិញយ៉ាងឆាប់រហ័សនៅឆ្នាំ 238 នៃគ.ស។
ក្រោយមក មានគ្រោះរញ្ជួយដីដ៏ធំ២ នៅក្នុងឆ្នាំ ៤៤២ និង ៥០៨ នៃគ.ស ក៏រឹតតែធ្វើឲ្យអគារនេះបាក់បែកស្ទើរគ្មានសល់ដែរ ហើយក៏រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ថែមទៀត។ ប៉ុន្តែវិមានដ៏អស្ចារ្យនេះនៅតែអាចរស់រានមានជីវិតបាន ហើយនៅតែជាទ្រព្យសម្បត្តិវប្បធម៌របស់ពិភពលោកផងដែរ។
Comments
Post a Comment