Skip to main content

ចិនបានសាងសង់ស្ពានយោលមួយនៅលើមេឃ

នេះជារឿងដ៏គួរឲ្យតក់ស្លុតមែនទែន ចិនបានសាងសង់ស្ពានយោលមួយនៅលើមេឃ។​ នោះគឺជា​ស្ពានយោលដ៏រឹងមាំ​បំផុត​របស់​ពិភពលោក ​គឺ​ស្ពាន Aizai ក្នុង​ខេត្ត Hunan ប្រទេស​ចិន។

ស្ពាន​ទាំង​មូល​មិន​មាន​សសរ​ ឬ​ទំរទេរ ហើយត្រូវបានសាងសង់នៅលើជ្រលងភ្នំដែលមានកម្ពស់រហូតដល់ 1,200 ហ្វីតពីលើដី។ បើមើលពីចម្ងាយ ស្ពានហាក់ដូចជាលាក់ខ្លួននៅក្នុងពពក។ បើយើងបើករថយន្តនៅលើស្ពាននេះមើលទៅហាក់ដូចជាយើងកំពុងបើករថយន្តនៅលើមេឃអញ្ចឹង។

ស្ពាននេះ​បាន​យកជ័យជំនះលើ សំណង់កញ្ចក់ទាំង៥ របស់ពិភពលោក ដែលពិភពលោកគិតថា ជាសំណង់ដែលពិបាកសាងសង់បំផុត។ ការសាងសង់ស្ពាននេះពិបាក​សាងសង់ណាស់ ព្រោះសណ្ឋានដី និងបរិស្ថាននៅទីនោះ មានលក្ខណៈគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ហើយពិភពលោកទាំងមូល​មិនទាន់មានការ​សាងសង់​ស្ពានបែបនេះនៅឡើយទេ ​ ។ សូម្បីអ្នក​ជំនាញ​ខាងសាងសង់ស្ពាន​អាមេរិក​ក៏​បាន​និយាយ​ថា​ ការសាងសង់ស្ពាននេះ​ជា​កិច្ចការដែល​មិន​អាច​ទៅ​រួច​ដែរ ប៉ុន្តែចិនបានសាងសង់ស្ពាននេះក្នុងរយៈពេលត្រឹមតែរយៈ ៣ឆ្នាំប៉ុណ្នោះ ហើយអ្វី​ដែល​កាន់​តែអស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ ​គឺ​ស្ពាន​នេះ​ក៏​មាន​កន្លែង​លោត​ទឹកលេង​ផង​ដែរ។ ទេសចរណ៍​អាច​រីករាយ​នឹង​ទិដ្ឋភាពដ៏អស្ចារ្យ នៅពេលដែលគេបានឃើញមនុស្សលោតទឹកលេង ពីទីខ្ពស់បែបនេះ ដែលរឿងនេះ​បាន​ធ្វើ​ឲ្យ​អ្នកជំនាញ​ស្ពាន​បរទេស​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

ជួនកាលមនុស្សយើង​មិន​អាចយល់បានទេពី ​ថាមពល និង​ប្រាជ្ញា​គ្មានដែន​កំណត់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ចិន។


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.