នេះ គឺជាអាវក្រោះដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក ដែលអាចទប់ទល់នឹងការបាញ់ប្រហារយ៉ាងសាហាវដោយគ្មានការខូចខាតអ្វីទាំងអស់។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បានធ្វើការបង្ហាញអាវក្រោះនេះដោយផ្ទាល់។ អាវក្រោះនេះត្រូវបានផលិតចេញពីសារធាតុផ្សំពីជាតិសរសៃកាបូនដែលហៅថា oxalom ដែលមានលក្ខណៈស្រដៀងទៅនឹងអាវក្រោះការពារគ្រាប់កាំភ្លើង និងត្រូវបានប្រើប្រាស់ជាចម្បងដើម្បីការពារផ្នែកសំខាន់ៗដូចជាបេះដូង និងពោះ។ ប្រសិនបើយើងហែកអាវក្រោះនេះ នោះយើងនឹងឃើញថាអាវនេះត្រូវបានធ្វើឡើងទាំងផ្នែកខាងក្រៅ ខាងក្នុង និងស្រទាប់ការពារប្រឆាំងនឹងស្នាមប្រេះ ហើយស្រទាប់ការពារស្នូលដែលអាចកំណត់ភាពទន់ និងរឹងនៃអាវក្រោះនេះបាន។
ជាឧទាហរណ៍ អាវក្រោះនេះត្រូវបានផលិតឡើងដោយប្រើក្រណាត់ Kevlar របស់សហរដ្ឋអាមេរិក ដែលធ្វើជាស្រទាប់ការពារស្នាម។ សម្ភារៈនេះមានទម្ងន់ស្រាល ហើយអាចទប់ទល់នឹងវត្ថុមុតស្រួចដូចជាកាំបិត និងដាវបានផងដែរ។ រីឯសមត្ថភាពទប់ទល់នឹងស្នាមចាក់អាចលើសពី 24 joules ។ ក្រៅពីនេះ អាវក្រោះនេះក៏បានប្រើប្រាស់អាលុយមីញ៉ូម ឬដែកម៉ង់ហ្គាណែសខ្ពស់ ដើម្បីធ្វើជាស្រទាប់ការពារស្នាមប្រេះបានយ៉ាងមានប្រសិទ្ធភាព។ ទោះបីជាអាវនេះសមត្ថភាពការពារខ្លាំងយ៉ាងណាក៏ដោយ ក៏ការពាក់អាវនេះមិនមែនជារឿងងាយស្រួលដែរ ព្រោះអាវនេះមានទម្ងន់ធ្ងន់ខ្លាំងណាស់។
Comments
Post a Comment