តើអ្នកដឹងទេថា ឆ្នាំក្រោយជប៉ុននឹងធ្វើជណ្តើរយន្តដើម្បីធ្វើដំណើពីផែនដីទៅលើមេឃ? នោះមានន័យថាសម័យនេះមនុស្សអាចឡើងទៅលើមេឃបានដោយជិះជណ្តើរយន្តអវកាស។ ទោះបីជាពេលនេះមនុស្សគិតថា វាហាក់ដូចជារឿងប្រឌិតបែបវិទ្យាសាស្ត្រក៏ដោយ ប៉ុន្តែនេះជាពិតប្រាកដមែន។
ជណ្តើរយន្តអវកាសនេះមានប្រវែងរហូតដល់ 36,000 គីឡូម៉ែត្រពីផែនដីទៅលើមេឃ។ ជណ្តើរយន្តនឹងចាប់សាងសង់នៅឆ្នាំ 2025 ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ 2050 ហើយនឹងត្រូវបានភ្ជាប់ជាមួយនឹងខ្សែកាបោនណាណូពីផែនដីទៅកាន់លំហ ដែលមានកម្លាំងខ្លាំងជាងដែក 20 ដង។ ដើម្បីទ្រទ្រង់ខ្សែជណ្តើរយន្តអវកាសនេះនៅក្នុងលំហ ផ្កាយរណបពីរនឹងត្រូវបានប្រើបញ្ចូលគ្នាដើម្បីបង្កើតស្ថានីយ៍មូលដ្ឋានដ៏ធំមួយដែលនឹងអាចទ្រទ្រង់ប្រព័ន្ធជណ្តើរយន្តទាំងមូល។
យើងខ្ញុំសូមជម្រាបលោកអ្នកថាកាលពីឆ្នាំ 2018 អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Shizuoka បានសាកល្បងជណ្តើរយន្តខ្នាតតូចនៅលើមេឃរួមមកហើយ ដូច្នេះ អ្នកវិទ្យាសាស្ត្រជប៉ុន នឹងប្រើបទពិសោធន៍ពីជណ្តើរយន្តខ្នាតតូចសាកល្បងនេះ ដើម្បីសាងសង់ជណ្តើរយន្តអវកាសដ៏ធំមួយនេះនៅឆ្នាំ 2025។
Comments
Post a Comment