កូរ៉េខាងជើង និងកូរ៉េខាងត្បូងជាប្រទេសពីរដែលស្ថិតនៅក្នុងឧបទ្វីបកូរ៉េដូចគ្នា ហើយមានភាសា និងវប្បធម៌តែមួយ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរនេះក៏មានភាពខុសគ្នាជាច្រើនដែរ។ តើប្រទេសទាំងពីរនេះមានភាពខុសគ្នាផ្នែកអ្វីខ្លះ?
និយាយពីចំនួនប្រជាជននៅកូរ៉េខាងត្បូងប ច្ចុប្បន្នមានប្រមាណជាង ៥១លាននាក់ ខណៈកូរ៉េខាងជើងមានតែប្រមាណ ២៦លាននាក់ប៉ុណ្ណោះ។ បើនិយាយពីសេដ្ឋកិច្ចវិញ កូរ៉េខាងត្បូងមាន GDP ប្រមាណ ១.៧ trillion ដុល្លារ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសសេដ្ឋកិច្ចធំជាងគេទី ១០ លើពិភពលោក ឯកូរ៉េខាងជើងមាន GDP តិចតួចប្រហែល 40 Billion ដុល្លារ។
ងាកមកមើលវិស័យយោធាម្តង កូរ៉េខាងត្បូងមានទាហានសកម្មប្រហែល 500.000 នាក់ និងទាហានបម្រុងប្រមាណជា 2.7 លាននាក់ បូករួមនឹងថវិកាការពារជាតិជាង 48 ពាន់លានដុល្លារ។ នៅប្រទេសកូរ៉េខាងត្បូង បុរសដែលមានកាយសម្បទារគ្រប់គ្រាន់ និងមានអាយុចន្លោះពី 18 ទៅ 35 ឆ្នាំត្រូវបានតម្រូវឱ្យបំពេញកាតព្វកិច្ចយោធា ពី ១៨ ទៅ ៣៦ ខែ។ ផ្ទុយទៅវិញ ប្រទេសកូរ៉េខាងជើងមានទាហានសកម្មចំនួន ១,២ លាននាក់ និងកម្លាំងបម្រុងចំនួន ៦ លាននាក់ បូករួមនឹងថវិកាការពារជាតិប្រមាណ ៣,៥ ពាន់លានដុល្លារ។ ប្រជាជនកូរ៉េខាងជើង ទាំងបុរស និងស្ត្រី គឺតម្រូវឱ្យបំពេញកាតព្វកិច្ចយោធាទាំងអស់ ដោយក្នុងនោះ បុរសត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល 10 ឆ្នាំ និងស្ត្រីរយៈពេល 7 ឆ្នាំ ដែលប្រជាជនទាំងពីរភេទ ត្រូវចាប់ផ្តើមបំពេញកាតព្វកិច្ចយោធាចាប់អាយុ ១៧ឆ្នាំឡើងទៅ។
កូរ៉េខាងជើងជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី និងចិន ខណៈកូរ៉េខាងត្បូងជាសម្ព័ន្ធមិត្តរបស់អាមេរិក។
Comments
Post a Comment