Skip to main content

និវាសនជន សំណួរត្រៀមប្រឡង Quickbook

១. និវាសនជន៖ កំណត់ទៅលើនិវាសនដ្ឋានរបស់រូបវន្តបុគ្គលកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានវត្តមាននៅក្នុងប្រទេសកម្ពុជាលើសពី១៨២ថ្ងៃ ក្នុងរយៈពេល១២ខែ

២. អនិវាសនជន គឺជាបុគ្គលណាមួយដែលមិនមែនជានិវាសនហើយទទួលប្រាក់បៀវត្សពីប្រភពកម្ពុជា។

៣. ពន្ធប្រាក់បៀវត្ស គឺជាប្រភេទពន្ធប្រយោលដែលរដ្ឋដកហូតពីនយោជិក និវាសនជននិង នយោជិកអនិវាសនជនតាមរយៈនិយោជកនូវប្រាក់បៀវត្សប្រចាំខែ។

៤. អត្ថប្រយោជន៍បន្ថែម រួមមានទំនិញនិងសេវា ឬអត្ថប្រយោជន៍ជាសាច់ប្រាក់ឬវត្ថុផ្សេងទៀតដែល និយោជកផ្តល់ឱ្យដោយផ្ទាល់ ឬប្រយោលដល់រូបវន្តបុគ្គលចំពោះសកម្មភាពបម្រើការងារ។ជារៀងរាល់ខែ និយោជកត្រូវកាត់ទុកពន្ធតាមអត្រា២០% ។

៥. តម្លៃអត្ថប្រយោជន៍បន្ថែម គឺជាតម្លៃទីផ្សាររួមទាំងពន្ធអាករទាំងអស់ហើយត្រូវជាប់ពន្ធក្នុងខែបានផ្ដល់ឱ្យនិយោជិត។

៦. ថ្លៃដើមរោងចក្រប្រយោល (MOH) គឺជាធាតុទី៣ នៃថ្លៃដើមរោងចក្រ រួមមានថ្លៃដើមក្នុងរោងចក្រទាំងអស់ លើកលែងតែថ្លៃដើមវត្ថុធាតុដើមផ្ទាល់ និងថ្លៃដើមពលកម្មផ្ទាល់។

៧. វត្ថុធាតុដើមផ្ទាល់ៈ ថ្លៃដើមវត្ថុធាតុដើមសំខាន់ ដែលបានយកទៅប្រើប្រាស់ក្នុងខ្សែសង្វាក់ផលិតកម្ម។

៨. វត្ថុធាតុដើមប្រយោលៈ សំដៅលើវត្ថុធាតុដើមណា ដែលមិនបានចូលរួមដោយផ្ទាល់ ឬផលិតមិនចប់។

៩. កម្លាំងពលកម្មផ្ទាល់ (Direct Labor Cost) គឺជាថ្លៃដើមពលកម្ម ដែលបានកាន់វត្ថុធាតុដើម ដោយផ្ទាល់ក្នុងខ្សែសង្វាក់ផលិតកម្ម។

១០. កម្លាំងពលកម្មប្រយោលៈ គឺជាថ្លៃដើមពលកម្មណាមួយដែលមិនបានចូលរួមផ្ទាល់ ឬផលិតមិនចប់។

1-Journal: Report => Account & Taxes

2-FUTA: Federal Unemployment Taxes Act

3-Adjust Payroll Liabilities: Employees => Payroll Tax and Liabilities

4-Write Checks: Banking

5-Balance Sheet: Report=>Company & Financial

១១. នៅពេលដែលមានប្រតិបត្តិការទិញវត្ថុធាតុដើមជឿពីអ្នកផ្គត់ផ្គង់ យើងត្រូវកត់ត្រានៅក្នុងផ្ទាំង Vendor -> Enter Bill

១២. នៅពេលដែលមានប្រតិបត្តិការបញ្ជាទិញទំនិញពីអតិថិជន យើងត្រូវកត់ត្រានៅក្នុងផ្ទាំង Customer -> Create Sale Order

១៣. នៅពេលដែលមានប្រតិបត្តិការបញ្ជាទិញវត្ថុធាតុដើម យើងត្រូវកត់ត្រានៅក្នុងផ្ទាំង

១៤. ប្រាក់បៀវត្ស សំដៅដល់បៀវត្ស៍ ប្រាក់ឈ្នួល លាភការ បុព្វលាភ ប្រាក់បំណាច់ ប្រាក់ប៉ះប៉ូវនានា ប្រាក់ បន្ថែមម៉ោង និងអត្ថប្រយោជន៍បន្ថែម ដែលបានទូទាត់ឱ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះការបំពេញសកម្មភាពបម្រើការងារ។

១៥. ផ្ទាំង Build Assemblies សម្រាប់កត់ត្រាប្រតិបត្តិការបញ្ជេញវត្ថុធាតុដើមយកទៅផលិត ឬបញ្ចេញ ផលិតផលសម្រេចទៅឃ្លាំង។

១៦. ផ្ទាំង Create Purchase Order សម្រាប់កត់ត្រាប្រតិបត្តិការ ការបញ្ជាទិញទំនិញរបស់ក្រុមហ៊ុនយើង ទៅកាន់អ្នកផ្គត់ផ្គង់។ ពេលកត់ត្រារួច ទិន្ន័យរត់ចូលក្នុងរបាយការណ៍ Report->Open Purchase Orders.

១៧. ពន្ធអត្ថប្រយោជន៍បន្ថែមត្រូវកាត់ទុកពន្ធតាមអត្រា២០% ។

១៨. ផ្ទាំង Create Sale Orders សម្រាប់កត់ត្រាប្រតិបត្តិការ បញ្ជាទិញរបស់អតិថិជនមកកាន់ ក្រុមហ៊ុនរបស់យើង។ ពេលកត់ត្រារួច ទិន្ន័យរត់ចូលក្នុងរបាយការណ៍ Report-> Open Sale Orders by item

១៩. ប្រាក់បៀវត្សរបស់និយោជិតចែកចេញជា៖ Wage and Salary។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.