Skip to main content

សារមន្ទីរដ៏ធំបំផុតនៅលើពិភពលោក

សារមន្ទីរដ៏ធំបំផុតនៅលើពិភពលោក មានឈ្មោះថា Louvre មានទីតាំងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ សារមន្ទីរនេះត្រូវបានសាងសង់នៅសតវត្សទី 12 នៃគ.ស។ ដើមឡើយសារមន្ទីរនេះ គឺជាកន្លែងដែលមានសារសំខាន់ដ៏អស្ចារ្យក្នុងទម្រង់ជាវិមាន ឬជាអតីតរាជវាំង។ 

សារមន្ទីរ Louvre មានផ្ទៃដីរហូតដល់ទៅ 70 ហិកតា និងមានការប្រមូលផ្តុំវត្ថុបុរាណ សម្បត្តិបេតិកភណ្ឌវប្បធម៌នៃប្រទេសនានា ក៏ដូចជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិទូទាំងពិភពលោក រហូតដល់ 300,000 បំណែក រាប់ចាប់ពីអរិយធម៌បុរាណរហូតដល់សិល្បៈទំនើប។ ការតាំងពិព័រណ៍សិល្បៈ និងវត្ថុបុរាណដ៏ល្បីបំផុត គឺបានបង្ហាញជូនសាធារណជនទូទៅនូវការតាំងបង្ហាញ រូបគំនូរដ៏ល្អឥតខ្ចោះរបស់ Mona Lisa ដែលជាស្នាដៃគំនូររបស់ Leonardo da Vinci និងសាកសពម៉ាំមីរបស់អេហ្ស៊ីបបុរាណ ព្រមទាំងរូបចម្លាក់ Venus របស់ក្រិក ទៀតផង ។ សារមន្ទីរនេះមានរចនាបថស្ថាបត្យកម្មិពសេសៗ ហើយនៅផ្នែកខាងក្រៅ មានរួមបញ្ចូលគ្នានូវរចនាបថបែបមជ្ឈិមសម័យ សម័យ Renaissance និង​​សម័យទំនើបផងដែរ។ នៅឆ្នាំ 1989 ពីរ៉ាមីតដែលធ្វើពីកញ្ចក់នៅក្នុងសារមន្ទីរ Louvre ត្រូវបានដាក់បង្ហាញ ហើយពីរ៉ាមីតនេះបានក្លាយជានិមិត្តសញ្ញាថ្មីមួយ ដែលតំណាងឱ្យការបញ្ចូលគ្នានៃប្រវត្តិសាស្ត្រ និងទំនើបកម្ម។ ជារៀងរាល់ឆ្នាំ សារមន្ទីរLouvre ទាក់ទាញអ្នកទស្សនាជាង 9 លាននាក់ ហើយជាវេទិកាដ៏សំខាន់សក្នុងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមកក្នុងពិភពលោក។ 

ទីនេះមិនត្រឹមតែបង្ហាញស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យចំនេះដឹងសិល្បៈកាន់តែមានប្រជាប្រិយភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ព្រមទាំងចូលរួមក្នុងការការពារបេតិកភណ្ឌវប្បធម៌ទៀតផង។


Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.