ព្រៃអាម៉ាហ្សូន គឺជាព្រៃធំជាងគេបំផុតនៅក្នុងពិភពលោក។
ព្រៃនេះគ្របដណ្តប់លើផ្ទៃដីប្រហែល 5.5 លានគីឡូម៉ែត្រការ៉េ និងលាតសន្ធឹងលើប្រទេសចំនួន 9 នៅអាមេរិកខាងត្បូង ដោយព្រៃនេះបានគ្របដណ្តប់លើប្រទេសប្រេស៊ីលរហូតដល់ 60% ។
ពិភពលោកទាំងមូលចាត់ទុកព្រៃនេះ ជាសួតនៃផែនដីព្រោះព្រៃនេះផលិតអុកស៊ីសែនរហូតដល់ 20% នៃអុកស៊ីសែនរបស់ពិភពលោកជារៀងរាល់ឆ្នាំ ហើយជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីពិភពលោក។
ព្រៃអាម៉ាហ្សូន មិនត្រឹមតែជាព្រៃដ៏ធំល្វឹងល្វើយប៉ុណ្ណោះទេ អាម៉ាហ្សូនគឺជាព្រៃត្រូពិចដែលមានជីវចម្រុះច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរ។
ព្រៃអាម៉ាហ្សូនជាជម្រកនៃប្រភេទសត្វ និងរុក្ខជាតិរាប់លានប្រភេទ ដែលភាគច្រើនជាប្រភេទសត្វកម្រ ហើយមិនងាយប្រទះឃើញមាននៅក្នុងតំបន់ផ្សេងទៀតនៃផែនដីឡើយ។
កុលសម្ព័ន្ធជនជាតិដើមភាគតិចរាប់រយនាក់រស់នៅក្នុងព្រៃនេះ ហើយពួកគេភាគច្រើននៅតែរក្សារបៀបរស់នៅដាច់ដោយឡែកពីពិភពខាងក្រៅ។
តំបន់នេះក៏ជាកន្លែងដែលមានទន្លេអេម៉ាស៊ូដែលជាទន្លេដ៏ធំបំផុតនៅលើពិភពលោក ហើយទន្លេនេះជាប្រភពទឹកដ៏សម្បូរបែបសម្រាប់បរិស្ថានព្រៃឈើនៅក្នុងព្រៃទៀតផង។
បច្ចុប្បន្នព្រៃអាម៉ាហ្សូនប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរដូចជាការកាប់បំផ្លាញព្រៃឈើ ការជីកយករ៉ែខុសច្បាប់ និងការប្រែប្រួលអាកាសធាតុ។
ការការពារព្រៃអាម៉ាហ្សូនគឺជាកក្តាចាំបាច់ដើម្បីរក្សាតុល្យភាពអេកូឡូស៊ីពិភពលោក។
Comments
Post a Comment