នេះគឺជាកន្លែងឯកោបំផុតនៅលើភពផែនដីនេះ។
Point Nemo មានទីតាំងស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង និងព័ទ្ធដោយប្រទេសអូស្ត្រាលី អាមេរិកខាងត្បូង និងនូវែលសេឡង់ ក្រៅពីនេះគឺហ៊ុំព័ទ្ធជុំវិញដោយទឹកទាំងអស់ ដែលមានចម្ងាយប្រមាណជា ២៦០០ គមពីដីគោក។
ប្រសិនបើលោកអ្នកមានឱកាសទៅលេងនៅកោះនេះ លោកអ្នកនឹងមានអារម្មណ៍ថាឯកាខ្លាំងណាស់ ព្រោះថាទី នេះមិនត្រឹមតែគ្មានមនុស្សរស់នៅទេ សូម្បីប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅទីនេះក៏មានភាពចម្រុះតិចតួចណាស់ដែរ ព្រោះទីនេះ គ្មានប្រភពអាហារក្នុងការរក្សាជីវិតនោះឡើយ។ ហើយទីនេះមិនមានទូកនេសាទទេ លោកអ្នកអាច នឹងឃើញមានកប៉ាល់ឈ្មួញមួយឬពីរឆ្លងកាត់ ក្នុងរយៈពេល រយៈពេល ២ ឬ៣ថ្ងៃម្តង។
មនុស្សដែលនៅជិតកោះនេះបំផុត ក៏មិនអាចធ្វើដំណើរទៅកោះនេះដោយជិះទូកបានដែរ គឺ ពួកគេត្រូវតែជិះ យានអវាកាស International Space Station តែប៉ុណ្នោះ។ តំបន់ដែលនៅជិតបំផុតគឺកោះ Far West ដែលមានចម្ងាយប្រមាណជា ២៦៨៨ គម ភាគខាងជើង នៃតំបន់ Point Nemo។
ប៉ុន្តែគួររំលឹកថា លោកអ្នកគួរតែប្រយ័ត្នពេលងូតទឹកលេង ព្រោះអាចមានយានអាវកាសធ្លាក់បុកលោកអ្នកបាន។ ព្រោះ Point Nemo ជាកន្លែងដ៏ល្អសម្រាប់យានអវកាសចុះបន្ទាប់ពីបញ្ចប់បេសកកម្ម។ បើគិតចាប់ពីឆ្នាំ 1971 Point Nemo បានក្លាយជា "កន្លែងសម្រាក" នៃយានអវកាសជាង ២៧០ មកពីទីភ្នាក់ងារអវកាសអាមេរិក (NASA) និងអង្គការអវកាសមួយចំនួនទៀត។ បើយោងតាមស្ថិតិ យានអាវកាស ជាង 300 ត្រូវបានធ្កាក់កប់នៅក្នុងបាតសមុទ្រនៅទីនេះ។
Comments
Post a Comment