Skip to main content

ខ្មាសគេមិនស្ទើរ! ទម្លាយប្រវត្តិឃ្លា «Don’t Thai to me»

 

ថ្មីៗនេះមានឃ្លាមួយ ដែលគេកំពុងពេញនិយមប្រើដើម្បីជាការនិយាយលេងសើច ឌឺដង​ដាក់​គ្នា ជាពិសេសនៅ លើបណ្ដាញសង្គម គឺឃ្លា «Don’t Thai to Me»។ មហាជនប្រាកដជាធ្លាប់ឃើញមកហើយនូវឃ្លានេះ ដើម្បីនិយាយ ឌឺដងនៅពេលដែលមានជម្លោះ ឬរឿងមិនពេញចិត្តអ្វីមួយទៅកាន់ប្រទេសថៃ។ យ៉ាងណាមិញ តើឃ្លានេះមានន័យ ដូចម្តេច និងបានកើតឡើងតាំងពីពេលណា? 

ទោះបីឃ្លានេះជាញឹកញាប់ប្រើក្នុងន័យលេងសើចក៏ដោយ តែបានបង្គប់អត្ថន័យមែនទែន និងនាំឲ្យមានការវែកញែក ជាច្រើន អំពីអត្ថន័យរបស់វាទៅនឹងសង្គម និងវប្បធម៌របស់ប្រទេសថៃ ហើយបើសិនជាបកឱ្យចំ គឺមានន័យថា «កុំមកថៃដាក់ខ្ញុំ» តែបើកបកជាន័យធៀប គឺមានន័យថា «កុំមកកុហកខ្ញុំ» ឬ «កុំបោកប្រាស់ខ្ញុំ» ជាដើម ។

តាមរយៈ The Phuket News ពាក្យ «Don’t Thai to me» គឺចាប់ផ្តើមមានដើមកំណើតនៅក្នុងឆ្នាំ ២០១៣ ឬ ២០១៤ ថ្មីៗនេះ ដែលកាលនោះពួកយុវវ័យនៅប្រទេសម៉ាឡេស៊ី ហុងកុង និងសិង្ហបុរីបាននាំគ្នានិយាយជាឃ្លាលេង សើចដោយសំដៅលើការបោកប្រាស់ ក្រឡេចក្រឡុច មិនស្មោះត្រង់របស់ជនជាតិថៃ ដែលពួកគេបានជួបប្រទះ ក្រោយបំពេញការងារ ឬទស្សនៈកិច្ចសិក្សានៅប្រទេសថៃរួច។ បន្ទាប់មក ក៏ចាប់ផ្តើមមានការចែកចាយល្បីពេញស ហគមន៍ប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍តែម្តង។

យ៉ាងណាមិញ ប្រជាជនថៃមិនចូលចិត្តពាក្យនេះឡើយ ព្រោះភាគច្រើនជនបរទេសដែលមានទំនាស់ជាមួយប្រ ជាជនថៃតែងតែប្រើពាក្យនេះដើម្បីឌឺដងផ្លែផ្កា ដោយសារតែជួនកាលអាចសង្កត់ន័យថា ប្រជាជនថៃ គឺជា មនុស្សពូកែកុហក និងពូកែបោកប្រាស់ផ្សេងៗ។ លើសពីនេះទៅទៀត ប្រជាជនថៃនាំគ្នាខ្លាចឃ្លានេះខ្លាំង ព្រោះតែ ភ័យព្រួយថាអន្តរជាតិនឹងមើលមកប្រទេសថៃថាជាប្រទេសបោកប្រាស់​ពិតមែន ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ វប្បធម៌ និង អរិយធម៌របស់ប្រទេសពួកគេ។ 

យោងតាមអត្ថបទមួយដែលចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍កាលពីឆ្នាំ២០១៣ មនុស្ស​មួយ​ចំនួននៅក្នុង ប្រទេសថៃ​តូច​ចិត្ត​ដោយ​សារ​ឃ្លានេះ​បង្ហាញ​ថា​ប្រជាជន​ថៃ​មិន​មានភាពស្មោះត្រង់ និងខ្សោយភាសាអង់គ្លេស។ ប៉ុន្តែប្រជាជនថៃជាច្រើនពិតជាយល់ស្របនឹងអត្ថន័យឃ្លានេះ ហើយនិយាយថាវាឆ្លុះបញ្ចាំងពីបញ្ហាពិតប្រាកដ នៅក្នុងប្រទេសដែលសម្បូរទៅដោយមនុស្សនិយាយកុហក និងសង្គមពុករលួយ។

ក្នុង​វប្បធម៌​ថៃមនុស្ស​ច្រើន​តែ​កុហក និងពូកែ​យកមុខ ហើយ​ជួយកុហក​អ្នក​ណា​ម្នាក់​ឲ្យ​រួច​ខ្លួនពីច្បាប់ និងមានអំពើពុករលួយ ដែលចំណុចទាំងនេះឆ្លុះបញ្ចាំងពីទម្លាប់នៅក្នុងសង្គមថៃ។ អត្ថបទនេះក៏បានបង្ហាញដែរថា ​ដើម្បី​ឈប់​បន្ទោស​អ្នក​ដទៃកុំឲ្យនិយាយពាក្យ «Don’t Thai to Me» ប្រជាជនថៃខ្លួនឯងគ្រប់រូបគួរតែមាន ភាពស្មោះត្រង់ និងអនុវត្តតាមច្បាប់ក្នុងជីវិតប្រចាំថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសណាក៏ដូចប្រទេសណាដែរ តែងតែមានមនុស្សល្អស្មោះត្រង់ និងមនុស្សក្រឡេច ក្រឡុចពុតត្បុត ប៉ុន្តែឃ្លា “Don't Thai to me” វាអាចលេចឡើងមកបាន ក៏ដោយសារតែមានមនុស្សជាច្រើនបាន ជួបប្រទះផ្ទាល់នៅបទពិសោធន៍ភូតកុហក បោកប្រាស់ ឬមិនស្មោះត្រង់របស់ជនជាតិថៃមកលើខ្លួនគេ។ ដូច្នេះ ឃ្លានេះ គឺជាសារដាស់តឿន ឲ្យពួកគេ និងអ្នកផ្សេងទៀតគួរប្រុងប្រយ័ត្នចំពោះជាតិសាសន៍នេះ៕

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.