Skip to main content

ថៃ កំពុងមានអរិភាពជាមួយអ្នកជិតខាងជុំទិស

 មកដល់ឆ្នាំ 2025 នេះ ពិភពលោកសង្កេតមើលឃើញថា ថៃមិនមែនមានជម្លោះព្រំដែនតែជាមួយ ប្រទេសកម្ពុជាប៉ុណ្នោះទេ ប៉ុន្តែថៃមានជម្លោះជាមួយប្រទេសជិតខាងទាំងបួនទិសតែម្តង  ដូចជា ឡាវនៅភាគ ខាងកើត ម៉ាឡេស៊ីនៅភាគខាងត្បូង និងមីយ៉ាន់ម៉ានៅភាគខាងលិចជាដើម។ តាមរយៈការប្រមើលមើលជាក់ស្ដែង ឃើញថា មូលហេតុដែលប្រទេសថៃមានជម្លោះព្រំដែន ជុំទិសជាមួយប្រទេសជិតខាងបែបនេះ ដោយសារតែជាតិ សាសន៍ មួយនេះតែងចាត់ទុកប្រទេសជិតខាងជាប្រទេសមិនមានឋានៈ ឬមានមុខមាត់ស្មើនឹងប្រទេសខ្លួន​។  ណាមួយម្យ៉ាងទៀត ប្រទេសនេះ បានគូសផែនទីដោយឯកតោភាគី មិនមានការទទួលស្គាល់រវាងរដ្ឋសមី និងមិន ឈរលើគោលការណ៍ច្បាប់អន្តរជាតិទាល់តែសោះ។ ភាពអំនួតរបស់ជាតិសាសន៍ថៃ ដែលមានពីជំនាន់មុនៗត្រូវ បានបន្តមកដល់បច្ចុប្បន្ន តាមរយៈការកសាងកម្លាំងយោធា និងសេដ្ឋកិច្ច ហើយធ្វើសង្រ្គាមឈ្លានពានយកទឹកដី ប្រទេសជិតខាង ដោយប្រមាថដល់ធម្មនុញ្ញាអាស៊ាន និងមិនអនុវត្តតាមវិធានច្បាប់អន្តរជាតិនោះឡើយ។ 

ជម្លោះថៃ និងប្រទេសកម្ពុជាៈ កងទ័ពថៃបានបង្កបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា រហូតឈានដល់ការ ប្រើប្រាស់អាវុធធន់ធ្ងន់ យន្តហោះចម្បាំង និងគ្រាប់បែកចង្កោមទៀតផង ហើយបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់ ព្រមទាំងមានប្រជាពលរដ្ឋរាប់ម៉ឺននាក់បានភៀសសឹកចេញពីតំបន់ជម្លោះ និងតាមបន្ទាត់ព្រំ ដែនប្រទេសទាំងពីរ។ ខណៈមកទល់ពេលនេះ កងទ័ពថៃហាក់ដូចជាមិនមានឆន្ទៈក្នុងបញ្ចប់ជម្លោះជាមួយកម្ពុជា ទេ ទោះបីជាមានកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ដែលស្នើឡើងដោយមហាអំណាចអាមេរិក និងម៉ាឡេស៊ីជា ប្រធានប្តូរវេនអាស៊ាន ហើយថៃខ្លួនឯងក៏បានចុះហត្ថលេខាក៏ដោយ ក៏ភាគីថៃបានបំពាន និងរំលោភលើបទឈប់ បាញ់ ដោយង្កើនការរាយបន្លាលួស និងកង់ឡាននៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានរំលោភចូលមកក្នុង ទឹកដី កម្ពុជាផងដែរ។

ជម្លោះជាមួយមីយ៉ាន់ម៉ា (ប៉ែកខាងលិច): ប្រទេសថៃមានបញ្ហាព្រំដែនរ៉ាំរ៉ៃជាមួយមីយ៉ាន់ម៉ា ជាពិសេសកាលពីខែវិច្ឆិកាឆ្នាំ២០២៤ កងទ័ពជើងទឹកមីយ៉ាន់ម៉ា បានបាញ់ទូកនេសាទរបស់ថៃដែលលួចចូលនេសាទក្នុងដែនទឹកមីយ៉ាន់ម៉ា បណ្តាលឲ្យមានមនុស្សស្លាប់ និងចាប់ ខ្លួនបានច្រើននាក់ទៀត។ លើសពីនេះ ជម្លោះនៅព្រំដែន បាននាំឲ្យមានលំហូរជនភៀសខ្លួន និងការ ព្រួយបារម្ភ អំពីសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន។ មិនត្រឹមតែប៉ុណ្នោះ កងទ័ពថៃក៏ត្រូវទប់ទល់ជាមួយក្រុមប្រដាប់ អាវុធនៅតាមព្រំដែន រួមទាំងឈានដល់ការបញ្ជូនយន្តហោះចម្បាំង ទៅប្រដេញយន្តហោះមីយ៉ាន់ម៉ា ដែល ហោះឆ្វែលព្រំដែនផងដែរ។ តាមការចុះផ្សាយរបស់​ The Nation​ កាលពីថ្ងៃចន្ទទី១៩ ខែសីហា ឆ្នាំ២០២៥, មីយ៉ាន់ម៉ា បានសម្រេចចិត្ត បិទស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ភ្លាមៗដោយមិនបានជូនដំណឹងដល់ភាគី ថៃជាមុនឡើយ  ដែលបញ្ហានេះបាន ធ្វើឱ្យឡានដឹកទំនិញធុនធំរបស់ថៃ រហូតដល់ប្រមាណជា ៥០០គ្រឿង ជាប់ស្ទះកកកុញ ហើយកំពុងគំរាមកំហែងដល់ពាណិជ្ជកម្មក្នុងទំហំរហូតដល់ទៅប្រមាណ ៤ពាន់លានដុល្លារ អាម៉េរិកផងដែរ។

ជម្លោះជាមួយម៉ាឡេស៊ី (ប៉ែកខាងត្បូង): ថៃ និងម៉ាឡេស៊ី មានជម្លោះដែលមិនទាន់ដោះស្រាយបានលើតំបន់ដីគោកមួយចំនួន ដូចជា ប៊ូគីត ជេលី (Bukit Jeli )និងព្រំដែនសមុទ្រនៅក្នុងឈូងសមុទ្រថៃ។ ដ្បិតថា ជម្លោះទាំងនេះមិនរីករាលដាលក្លាយជាជម្លោះ បើកចំហ ធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែនៅតែជាចំណុចនៃការមិនចុះសម្រុងគ្នារវាងប្រទេសទាំងពីរ ហើយប្រទេសថៃតែងតែចោទ ប្រកាន់ម៉ាឡេស៊ីថា ម៉ាឡេស៊ីបានលួចគាំទ្រចលនាផ្តាច់ខ្លួនរបស់ក្រុមឥស្លាមជ្រុលនិយម នៅខេត្តភាគខាងត្បូងរបស់ ថៃ ទោះបីជាម៉ាឡេស៊ីតែងតែប្រកែកថា មិនបានគាំទ្រក៏ដោយ។

ជម្លោះជាមួយឡាវ (ប៉ែកខាងជើង):  តាមរយៈ វីគីភីឌា ថៃក៏មានជម្លោះព្រំដែនដែលមិនទាន់ដោះស្រាយដាច់ស្រេចជាមួយឡាវដែរ។ សង្គ្រាមព្រំដែន ថៃ-ឡាវ បានកើតឡើងនៅរវាង ឆ្នាំ១៩៨៧ និងឆ្នាំ ១៩៨៨ ដែលកាលនោះជាការប្រឈមមុខគ្នាវាងកងកម្លាំង ថៃ និងឡាវក្នុងមួយរយៈពេលខ្លី ដែលពាក់ព័ន្ធនឹងជម្លោះលើផែនទី ទៅនឹងផ្ទៃដីជាក់ស្តែង ដែលធ្វើឡើង ដោយអ្នកអង្កេតការណ៍ជនជាតិបារាំងក្នុងឆ្នាំ១៩០៧ ដើម្បីគូសព្រំដែនរវាង សៀម និងឥណ្ឌូចិនបារាំង នៅជួរភ្នំហ្លួងព្រះបាង ភាគខាងត្បូង។ ជាពិសេសទាក់ទងនឹងកោះតូចៗ និងខ្សែបន្ទាត់ ព្រំដែនតាមបណ្តោយដង ទន្លេមេគង្គ។ យ៉ាងណា បញ្ហាទាំង នេះកំពុងដោះស្រាយតាមរយៈផ្នែកការទូត ហើយមិនមានជម្លោះធំ ឬអំពើហិង្សាធ្ងន់ធ្ងរអ្វីទៀតនៅឡើយទេតាំងពីពេលនោះមក។សរុបមកប្រទេសថៃ ជាប្រទេសមួយដែលកំពុងមានអរិភាពជាមួយប្រទេសជិតខាងទាំងអស់ ដែលនេះក៏ព្រោះតែ ផែនទីឯកតោភាគីរបស់ថៃ ភាពក្អេងក្អាងខាងអំណាចយោធា និងសេដ្ឋកិច្ច សំញ៉ែងអនុត្តរភាពលើប្រទេស ជិតខាង។ ដូច្នេះតើលោកអ្នកយល់ថាប្រទេសមួយនេះ ជាប្រទេសបែបណាដែរ? 

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.