Skip to main content

សត្វនេះមានឈ្មោះថា pterosaur Quetzalcoatlus

នេះ គឺជាសត្វឆ្អឹងកងមួយ ប្រភេទដែលមានស្លាប ឬជាល្មូនយក្ស ក្នុងអំបូរដាយណូស័រ ដែលមានជីវិតរស់នៅ តាំងពីចុងសម័យ Cretaceous period មកម្លេះ។  សត្វនេះមានឈ្មោះថា pterosaur Quetzalcoatlus ។

តាមការចេញផ្សាយរបស់អង្គការ Society of Vertebrate Paleontology បានបង្ហាញថា សត្វ pterosaur Quetzalcoatlus ជាប្រភេទសត្វដែលមានទំហំធំយ៉ាងខ្លាំង បើមនុស្សឈរជិត ឃើញថា មនុស្សមានទំហំប៉ុនកូន កណ្ដុរប៉ុណ្នោះ។ សត្វនេះមានស្លាបប្រវែងរហូតដល់ទៅ១២ម៉ែត្រ ហើយមានកម្ពស់ជាង ១៨ ហ្វីត ដែលខ្ពស់ ជាងសត្វកវែងទៅទៀត ឯករបស់វាវិញមានប្រវែងជាង ៧ ហ្វីត និងក្បាលវែងប្រវែងរហូតដល់ជាង ៥ ហ្វីត ហើយ​អាចមាន​ទម្ងន់​ចន្លោះ​ពី ២០០ ទៅ ២៥០ គីឡូក្រាម។

ដោយសារវា​មាន​ចំពុះ​វែង​ ប៉ុន្តែគ្មាន​ធ្មេញ បានធ្វើឲ្យ​អ្នក​ជំនាញ​ជឿថា វា​រកចំណីដោយឆក់ចាប់សត្វដែល មានមាឌតូចជាងវាជាចំណី ​ដូចទៅហ្នឹង​សត្វ​ត្មាតដែរ។ គួរឲ្យកត់សម្គាល់ថា សត្វនេះអាចដើរបានដោយដោយ ប្រើអវយវៈទាំងបួន គឺស្លាបទាំង២ទម្លាក់ចុះជាជំនួយទប់ដី និងជើងទាំងពីររបស់វាផងដែរ។  

ក្រុមអ្នកស្រាវជ្រាវមកពី សកលវិទ្យាល័យ Portsmouth បានប្រើស្កែនស៊ីធី ដើម្បីពិនិត្យមើលហ្វូស៊ីល របស់សត្វ នេះ ហើយបានរកឃើញថា សត្វនេះមានឆ្អឹងកងក្នុងកញ្ចឹងកដែលមានលក្ខណៈដូចជាកង ប្រហោងក្នុង ដូច្នេះ ហើយទើបធ្វើឲ្យខ្លួនរបស់វាស្រាល និងអាចហើរបាន ទោះបីជាវាមានទំហំធំ និងធ្ងន់បែបនេះក៏ដោយ។  

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.