Skip to main content

កម្មករជញ្ជូនឥដ្ឋដោយទូលនៅលើក្បាល

នៅបេងហ្គាល់ កម្មករជញ្ជូនឥដ្ឋដោយទូលនៅលើក្បាល ដោយពួកគេតម្រៀបឥដ្ឋនៅលើក្បាលរបស់គេដោយខ្ លួនឯង បន្តគ្នាឡើងលើបន្តបន្ទាប់មួយអស់ដៃតែម្តង។ លុះត្រាតែដៃរបស់គេដាក់ឥដ្ឋលើក្បាលលែងដល់ ទើបគេឈប់។ ពួកគេធ្វើការដោយប្រើក្បាលរបស់ពួកគេធ្វើជារទេះដឹកជញ្ជូនឥដ្ឋយ៉ាងហោចណាស់ 50 ផោន ឬ 23kg ក្នុងមួយលើក។

តាមពិតទៅ នេះគឺជាឡឥដ្ឋមួយកន្លែងនៅក្នុងប្រទេសបង់ក្លាដែស ដោយឥដ្ឋនៅទីនេះមានទំហំធំណាស់ ឥដ្ឋមួយដុំមានទម្ងន់រហូតដល់ 5 ផោនឯណោះ។ ជាមធ្យម កម្មករម្នាក់អាចជញ្ជូនឥដ្ឋបានពី ១០ ឬ ១២ ដុំក្នុងមួយលើក ហើយយ៉ាងហោចណាស់ក្នុងមួយថ្ងៃ ពួកគេអាចជញ្ជូនបាន ១៥០ ជើងឯណោះ។ គិតជាមធ្យម ពួកគេអាចរកបាន ១៥ ដុល្លារក្នុងមួយថ្ងៃ។

ប៉ុន្តែច្បាប់នៅទីនេះ គឺតម្រូវឲ្យកម្មករដាក់ឥដ្ឋបានត្រឹមតែ 10 ដុំប៉ុណ្ណោះ ព្រោះបើដាក់ច្រើនជាងនេះ នឹងធ្វើឲ្យ ពួកគេឆាប់ទ្រុឌទ្រោមកម្លាំង។ ការប្រើក្បាល ដើម្បីជញ្ជូនវត្ថុធ្ងន់បែបនេះ គឺមានហានិភ័យខ្លាំងណាស់ដល់ សុខភាព បូករួមនឹងការធ្វើការងារក្រោមកំដៅថ្ងៃ មានធូលីដីច្រើនថែមទៀតនោះ វាបានធ្វើឲ្យកម្មករបាក់កម្លាំង និងពិបាកដកដង្ហើម។ បើមើលបាតដៃរបស់ពួកគេវិញ គឹសុទ្ធតែស្នាមក្រិន និងជាំ ដោយសារពួកគេភាគ ច្រើនមិនពាក់ស្រោមដៃទេ។ អ្វី​ដែល​ធ្វើ​ឲ្យ​កម្មករ​សប្បាយ​ចិត្ត​បំផុត ​គឺ​ថ្ងៃ​បើក​ប្រាក់​ខែ។ ជាធម្មតា ពួកគេបើក ប្រាក់ឈ្នួលរបស់ពួកគេរៀងរាល់មួយសប្តាហ៍ម្តង ដែលថ្ងៃនេះ ជាថ្ងៃដែល​ពួក​គេ​ទទួល​បាន​រង្វាន់ក្រោយ ពី​ការ​ខិត​ខំប្រឹងប្រែងធ្វើការពេញ​មួយ​សប្តាហ៍។ 

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.