Skip to main content

ប្រទេស ដែលស្ទើរតែគ្មានអ្នកទោសតែម្តង

នេះគឺជាប្រទេសមួយនៅក្នុងពិភពលោក ដែលស្ទើរតែគ្មានអ្នកទោសតែម្តង ហើយគុកមួយចំនួនធំបានសម្រេច បិទទ្វារ និងរំសាយបុគ្គលិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពន្ធនាគារមួយចំនួននៅប្រទេសហូឡង់ ត្រូវបានរាយការណ៍ថា គ្មានអ្នកទោសទេ ហើយបានសម្រេចបិទទ្វារ និងកែប្រែពន្ធធនាគារទាំងនោះទៅជាសណ្ឋាគារជំនួសវិញ។  មានកត្តា ២ធំៗ ដែលនាំឱ្យប្រទេសនេះស្ទើរតែគ្មានអ្នកទោសទាល់តែសោះបែបនេះ។

ទី១៖ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់ប្រទេសហូឡង់សង្កត់ធ្ងន់លើការស្តារនីតិសម្បទាជាជាងវិធានការដាក់ ទណ្ឌកម្ម។ ជារឿយៗ ជនល្មើសត្រូវបានដាក់ទោសឲ្យទទួលកម្មវិធីស្តារនីតិសម្បទា រួមមានការអប់រំ ការបណ្តុះ បណ្តាលការងារជំនាញ និងជំនួយផ្លូវចិត្ត ដែលហូឡង់ហៅថា TBS ដើម្បីជួយពួកគេឲ្យធ្វើទទួលបាន នូវសមាហរណកម្មនៅក្នុងជីវិត និងកាត់បន្ថយការរើសអើងក្រោយពេលរួចទោស។

ទី២៖ បាវចនាជាតិរបស់ហូឡង់ គឺៈ non-violent crimes ដែលគោលបំណងនៃបាវចនាជាតិនេះ គឺដើម្បី ទប់ស្កាត់ការកើនឡើងនៃចំនួនអ្នកទោស និងដើម្បីកាត់បន្ថយការចំណាយរបស់សង្គម និងពង្រឹង សេដ្ឋកិច្ចជាតិ។ ករណីតូចតាច តុលាការប្រទេសហូឡង់បានធ្វើកំណែទម្រង់ការកាត់ក្តី ដោយការសម្រប សម្រួលឲ្យវិវាទបញ្ចប់នៅត្រឹមតែក្នុងតុលាការតែប៉ុណ្នោះ។ ហើយបើក្នុងករណីករណីបទល្មើសធំដុំ ដូចជា ឧក្រិដ្ឋកម្មគ្រឿងញៀន ហូឡង់ប្រើប្រាស់ពិន័យសង្គម ដូចជាការបំពេញសេវាសហគមន៍ ការឃុំខ្លួនក្នុងផ្ទះ ឬការតាមដានអ្នកទោសតាមប្រព័ន្ធត្រួតពិនិត្យអេឡិចត្រូនិក។aq

កាលពីឆ្នាំ 2014 ប្រទេសហូឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយបែលហ្សិកដើម្បីផ្ទេរអ្នកទោស មួយចំនួនរបស់ខ្លួនទៅឃុំឃាំងនៅក្នុងពន្ធនាគារបែលហ្ស៊ិកជំនួសវិញ ព្រោះហូឡង់មានអ្នកទោសតិចពេក ពិបាកក្នុងឃុំឃាំងអ្នកទោសម្នាក់ឯង។

នៅឆ្នាំ 2019 ប្រទេសហូឡង់បានសម្រេចចិត្តបិទទ្វារគុកជាច្រើនដោយសារតែគ្មានអ្នកទោស។ នេះ ជា លទ្ធផលនៃការអនុវត្តន៍កម្មវិធីស្តារនីតិសម្បទាប្រកបដោយជោគជ័យ ហើយអគារពន្ធនាគារមួយចំនួន ត្រូវបាន គេរៀបចំកែប្រែឲ្យក្លាយទៅជា លំនៅដ្ឋាន ដែលអាចលក់ជូនប្រជាពលរដ្ឋនៅក្នុងតម្លៃសមរម្យ។ ហើយអគារព ន្ធនាគារខ្លះទៀត ត្រូវបានបង្កើតជាមជ្ឈមណ្ឌលសហគមន៍ ដោយមានទទួលបណ្តុះបណ្តាលប្រជាជនក្នុង កម្មវិធីស្តារនីតិសម្បទាតែម្តង។ ខណៈអគារខ្លះទៀតបានប្រែក្លាយទៅជា ការិយាល័យ ឬសណ្ឋាគារដ៏ប្រណិត ដោយប្រើប្រាស់ស្ថាបត្យកម្មចាស់ដដែល។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.