Skip to main content

​ដើមឈើ​និមិត្តរូប​បុរាណដ៏អស្ចារ្យបំផុតមួយនៅក្នុងពិភពលោក

ដើមឈើ Baobab គឺ​ជា​ដើមឈើ​និមិត្តរូប​បុរាណដ៏អស្ចារ្យបំផុតមួយនៅក្នុងពិភពលោក ដោយវាជា ដើមឈើ ដែលមានអាយុវែង ពុំគួរឱ្យជឿ ហើយដើមមួយចំនួនអាចមានអាយុរហូតដល់ ៣.០០០ឆ្នាំឯណោះ ។ ដើម Baobab ដែលគេស្គាល់ថាជាដើមឈើនៃជីវិត (Tree of Life) ជាប្រភេទដើមឈើដ៏កម្រមួយប្រភេទ ដែលមានដុះលូតលាស់ភាគច្រើននៅតាមតំបន់អាហ្វ្រិក និងមានរូបរាងដូចគ្នាទៅនឹងធុងទឹកយ៉ាងដូច្នោះដែរ។ ដើម បោអាបាបមានគុណប្រយោជន៍យ៉ាងលើសលប់សម្រាប់សេដ្ឋកិច្ច និងមនុស្សជាតិ។ ក្រៅពីជាដើមឈើ ដែលមានទំហំធំខ្លាំង ខុសប្លែកពីដើមឈើផ្សេងទេ ដើម Baobab អាចស្រូប និងរក្សាទុកទឹកបានយ៉ាងច្រើន គឺជាមធ្យម ដើមនេះអាចរក្សាទុកទឹករហូតដល់៤.៥០០លីត្រឯណោះ។ យើងអាចយកទឹកមកបរិភោគបាន ឬអាចកែច្នៃដើមរបស់វាធ្វើជាផ្ទះបានផងដែរ។ ដើមនេះមានអង្កត់ផ្ចិតរហូតដល់៩ម៉ែត្រ រីឯដើមមានអាយុកាល ចំណាស់បំផុតនោះ អាចមានប្រវែងព័ទ្ធជុំវិញដើមរហូតដល់៥៤ម៉ែត្រ។ សំបកដើមរបស់វាមានសភាពទន់រលោង និងមានសរសៃ ដែលអាចប្រើប្រាស់យកធ្វើជាក្រណាត់ និងខ្សែពួរបាន ប៉ុន្តែវាមិនស័ក្តិសមសម្រាប់ការធ្វើ គ្រឿងសង្ហារិមធ្វើពីឈើទេ ឯស្លឹករបស់វាវិញមានរសជាតិស្រដៀងនឹងស្លឹកផ្ទី ដែលមានវីតាមីន C ច្រើនជាងផ្លែក្រូច រហូតដល់៦ដង ហើយគ្រាប់វាអាចយកទៅកែច្នៃធ្វើប្រេងឥន្ធនៈបានផងដែរ។ បច្ចុប្បន្ន ដើម Baobab តែមួយដើម គេអាចយកធ្វើជាទីផ្ទះ ឬធ្វើជាបន្ទប់រង់ចាំនៅស្ថានីយរថយន្តក្រុងក្នុងប្រទេសហ្ស៊ីមបាវ៉េ ខណៈអាហ្វ្រិកកណ្តាលបានយកដើមនេះធ្វើជាបារទៀតផង។ ប្រសិនបើលោកអ្នកមានដើម មួយដើម នៅក្នុងទ្វីបអាហ្រ្វិក នោះគ្រួសារលោកអ្នកទាំងមូលនឹងលែងខ្វល់ខ្វាយអំពីអាហារ និងទីជម្រកទៀតហើយ លោកអ្នកកអាចរៀបការជាមួយនារីអ្នកមានដ៏ស្រស់ស្អាតបានម្នាក់បានផងដែរ។ នៅពេលយើងដឹងពីអត្ថប្រយោជន៍ជាច្រើនបែបនេះ តើលោកអ្នកចង់មាន ដើមបៅអាបាបមួយដើមដែរឬទេ?

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.