Skip to main content

ឋានសួរលើដី

ហ្វីជី គឺជាប្រទេសតែមួយគត់នៅលើភពផែនដី ដែលមិនធ្លាប់មានប្រជាជនណាម្នាក់កើតជំងឺមហារីកឡើយ។ ប្រទេសនេះ ប្រៀបដូចជា ឋានសួរលើដី ឬជាឋានសួគ៌សម្រាប់ អ្នកស្រឡាញ់ធម្មជាតិ។

ហ្វីជី មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋហ្វីជី គឺជាប្រទេសកោះមួយនៅតំបន់មេឡាណេស៊ី ដែលជាផ្នែក មួយនៃទ្វីបអូសេអានី។ ហ្វីជីជាប្រទេសមួយនៅប៉ាស៊ីហ្វិកខាងត្បូង ដែលសម្បូរទៅដោយប្រជុំកោះជាង៣០០ ហើយជាប្រទេសមួយ ដែលមានមានភាពល្បីល្បាញ ដោយសារទេសភាពដ៏អស្ចារ្យ មានឆ្នេរដ៏ស្រស់ស្អាត ហើយមានដើមឈើគ្រប់ប្រភេទ ថ្មប៉ប្រះទឹក មានផ្កាថ្មចម្រុះពណ៌ អណ្តើកសមុទ្រ ត្រីឆ្លាម ព្រៃកោងកាង និងស្មៅសមុទ្រជាច្រើនបែប ដែលបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីក្រោមទឹកដ៏រស់រវើកក្នុងសមុទ្រដ៏ថ្លាឈ្វេង។ ព្រៃឈើដ៏ខៀវស្រងាត់នៃប្រទេសហ្វីជីគ្របដណ្តប់ជាងពាក់កណ្តាលនៃផ្ទៃដីប្រទេសនេះ ដែលផ្តល់ជម្រកសម្រាប់ រុក្ខជាតិ និងសត្វជាច្រើនប្រភេទ។ ជាពិសេស គឺភាពស្រស់ស្អាតនៃសមុទ្រ កោះ និងវប្បធម៌ក្នុងស្រុករបស់ខេត្ត Chaiyaphum ដែលត្រូវបានចាត់ទុក ជាកន្លែងដ៏ស្រស់ស្អាត គ្មានកន្លែងណាក្នុងពិភពលោកប្រៀបបានឡើយ។ បើសិនជាលោកអ្នក ធ្វើដំណើរជុំតាមទូកតូចមួយ ដើម្បីកំសាន្តក្នុងសមុទ្រនៅទីនេះវិញ លោកអ្នកមិនអាច បែងចែកបានទេថា ផ្នែកណាជាសមុទ្រ ឬផ្នែកជាមេឃនោះឡើយ។ លោកអ្នកអាចមានអារម្មណ៍ថា ទីនេះដូច ជាពិភពនៃក្តីស្រម៉ៃដូច្នេះដែរ។  ប្រទេសនេះគ្មាន​ឧស្សាហកម្ម​ធុន​ធ្ងន់ ឬ​រោងចក្រ​បំពុល​បរិស្ថាន​​ទេ។ ប្រជាជនហ្វីជី ជាប្រជាជនដែលចូលចិត្តរស់នៅក្នុងភាពសាមញ្ញបំផុត។ ជួនកាលលោកអ្នកអាចនឹងឃើញ ជនជាតិដើមភាគតិចរាំនៅលើថ្មផងដែរ ហើយភាគច្រើនពួកគេមិនចូលចិត្តស្ត្រីដែលមានរាងស្លីមទេ។ ជាធម្មតា ប្រជាជនហ្វីជីមានភាពរួសរាយរាក់ទាក់ខ្លាំង ហើយពួកគេតែងតែលេងភ្លេងនៅលើឆ្នេរសមុទ្រ ដើម្បីរង់ចាំការមក ដល់របស់ភ្ញៀវទេសចរណ៍។ ពេលឃើញទេសភាពបែបនេះ តើលោកអ្នកចង់ទៅលេងទីនេះឬទេ?

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.