រថយន្តនេះ គឺជារថយន្ត Super limo ‘The American Dream’ ជាប្រភេទរថយន្តវែងជាងគេបំផុតក្នុងពិភពលោក ។ រថយន្តនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៦ ដោយបានបង្កើតឡើងដោយការ បំបែករថយន្ត Cadillac Eldorado ចំនួន ៦ គ្រឿងបញ្ចូលគ្នា។
រថយន្តនេះមានលក្ខណៈពិសេស ដែលសាកសមសម្រាប់ស្តេច ព្រោះរថយន្តនេះមានទាំង jacuzzi អាងហែល ទឹក ទីលានវាយកូនហ្គោលខ្នាតតូច និងមានកន្លែងចតឧត្ថម្ភាគចក្របានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ រថយន្ត នេះ មានម៉ាស៊ីន២ ដែលអ្នកបើកបរអាចបើកបរបានទាំងសងខាង។ តួរថយន្តទាំងមូលមានប្រវែង 30.5 ម៉ែត្រ និងមានកង់ 26 ដែលអាចផ្ទុកមនុស្សបានជាង ៧៥នាក់ ។
ចំពោះផ្នែកខាងក្នុងរបស់រថយន្តវិញ គ្រាន់តែចុចកុងតាក់ ហើយទ្វារនឹងបើកដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ ប្រើប្រាស់សោដូចរថយន្តដទៃទេ។ ផ្នែកខាងក្នុង គឺមានប្រណិតភាពជាខ្លាំង ដែលអាចប្រៀបបាននឹងរថយន្ត ទំនើបៗ ហើយលោកអ្នកក៏មើលមិនឃើញចង្កូតរថយន្តដែរ ឯការរចនាកាប៊ីនវិញ ក៏មានភាពស្អាតប្លែកពីគេ ទៀតផង។
ក្នុងនាមជាយានជំនិះពិសេសបំផុតមួយដែលមិនធ្លាប់មាន រថយន្តដ៏វែងនេះ ត្រូវបានជួលជាញឹកញាប់ដើម្បី ថតរឿង ហើយវាត្រូវបានបង្ហាញនៅក្នុងខ្សែភាពយន្តផ្សេងៗ ប៉ុន្តែបច្ចុប្បន្ននេះ ពិភពលោកមិនសូវចំណាប់ អារម្មណ៍ រថយន្តនេះទៀតទេ ព្រោះរថយន្តនេះចាប់ផ្តើមច្រេះ រហូតដល់ផ្នែកខ្លះរបស់វាមិនអាចជួសជុល បានឡើយ៕ ឯការបើកបររថយន្តនេះ ក៏មិនមែនជារឿងងាយស្រួលដែរ។ សាកស្រម៉ៃមើល បើលោកអ្នកបាន បើករថយន្តនេះ តើលោកអ្នកអាចមានកន្លែងសម្រាប់ចតរថយន្តនេះបានឬទេ?
Comments
Post a Comment