Skip to main content

មនុស្សដែលមានសក់វែងជាងគេនៅលើពិភពលោក

ទាំងនេះ គឺជាមនុស្សដែលមានសក់វែងជាងគេនៅលើពិភពលោក ហើយស្ត្រីនៅទីនេះអាចកាត់សក់បានតែម្តងគត់ក្នុងមួយជីវិតរបស់ពួកគេ។ ពួកគេភាគច្រើនអាចមានសក់ប្រវែងពីរម៉ែត្រ ឬអាចវែងរហូតដល់ 3 ម៉ែត្រក៏មាន។ មនុស្សទាំងនេះ គឺជាជនជាតិហ្មុង ឬ ម៉ុង ។ ម៉ុង គឺជាក្រុមជនជាតិភាគតិចនៃជនជាតិមៀវ ដែលជាជនជាតិដើមភាគតិចនៅ ភាគកណ្តាលប្រទេសចិន ដែលសព្វថ្ងៃនេះភាគច្រើនរស់នៅ ភាគនិរតីនៃប្រទេសចិនដូចជា គុយចូវ, យូណាន, ស៊ីឈួន, ឆុងឈីង, និង ក្វាងស៊ី ), វៀតណាម, ឡាវ, ថៃ និង សហរដ្ឋអាមេរិក ។ ពួក​គេ​អាច​កក់​សក់បានតែ​ក្នុង​ទន្លេ​​តែ​ប៉ុណ្ណោះ ក្រៅពីទន្លេ ​ពួក​គេ​មិន​អាច​កក់សក់​បាន​ទេ។ នៅទីនេះមិន​មែន​តែ​ក្មេង​ស្រីទេ ដែល​មាន​សក់​ខ្មៅ​វែង​ សូម្បី​លោកយាយៗដែលមានវ័យពី ៧០ ទៅ ៨០ ក៏​មាន​សក់វែង​ដូច​គ្នា​ដែរ។ ​អាថ៌កំបាំង​នៃដ៏សក់​វែងអន្លាយ​របស់​ពួក​គេ នោះមិនមែនមកពីពួកគេចាត់ទុកថា សក់ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួកគេឡើយ។ អាថ៌កំបាំងពិតប្រាកដនោះ គឺពួកគេអាចទុកលក់បានវែង ខ្មៅរលោងល្អបាន គឺគ្មានកាប្រើប្រាស់សាប៊ូគីមីទេ។ ពួកគេកក់សក់ដោយប្រើតែទឹកអង្ករដែលផលិតនៅក្នុងភូមិរបស់ខ្លួនប៉ុណ្នោះ។ រូបមន្តនេះត្រូវបានប្រើប្រាស់បន្តពីមួយជំនាន់ទៅមួយជំនាន់ ដែលនេះបានបង្ហាញឲ្យឃើញថា ទឹកអង្ករអាចរក្សាស្បែកក្បាល និងធ្វើឲ្យសក់ដុះលូតលាស់បានល្អ។ ជាធម្មតា ប្រជាជននៅទីនេះតែងតែបួងសក់ ជំនួសឲ្យការចងឬទម្លាក់សក់ដូចជាជនជាតិដទៃ។ ពួក​គេ​ជឿ​ថា សក់​កាន់​តែ​វែង នោះ​ពួក​គេ​នឹង​មាន​អាយុ​វែង ហើយជីវិតកាន់តែសម្បូរ​បែប។

តាមប្រពៃណីរបស់ពួកគេ ពួកគេ​មិន​អាច​ឱ្យ​អ្នក​ណាម្នាក់មើល​ឃើញ​សក់​របស់​ពួក​គេ​បាន​ឡើយ ដោយពួកគេតែងតែបួងសក់និងឃ្លុំនៅក្នុងក្រណាត់ពណ៌ខ្មៅ។ មាន​តែ​ក្នុង​រាត្រី​នៃមង្គលការរបស់ពួកគេ​ប៉ុណ្ណោះ ដែល​កូន​កំលោះ​អាច​ស្រាយ​សក់​ឲ្យ​អ្នក​ដទៃបាន​ឃើញ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.