Skip to main content

ផ្ទះរបស់តារា​ល្បីៗ​ណាខ្លះ ​ដែលត្រូវ​ភ្លើង​ឆេះ​នៅក្នុងរដ្ឋ Los Angeles ប៉ុន្មានថ្ងៃនេះ?

ផ្ទះរបស់តារា​ល្បីៗ​ណាខ្លះ ​ដែលត្រូវ​ភ្លើង​ឆេះ​នៅក្នុងរដ្ឋ Los Angeles ប៉ុន្មានថ្ងៃនេះ?

៥. ផ្ទះរបស់ តារា John Goodman៖ ស្ថិតនៅក្នុងសង្កាត់ Pacific Palisades រដ្ឋ Los Angeles ត្រូវបានក្លាយជាផេះទាំងអស់ រីឯអាង​ហែល​ទឹក​ខាងក្រោយ​ផ្ទះវិញ ត្រូវបានភ្លើងឆេះខ្ទេចខ្ទីគ្មានសល់អ្វីដែរ។ ​

៤. ផ្ទះរបស់ លោក Anthony Hopkins៖ អចលនទ្រព្យនៅរដ្ឋកាលីហ្វ័រញ៉ា តម្លៃប្រមាណជា 6 លានដុល្លារ ត្រូវបានបំផ្លាញនៅក្នុងសោកនាដកម្មនេះ ដោយបានបន្សល់ទុកនៅតែរបងខ្លះៗ ដែលហាក់ដូចជាវិបដិសារីមួយដែលបន្សល់ទុកដើម្បីជាការរំលឹកដល់ការចង់ចាំនូវទ្រព្យសម្បត្តិដ៏ស្រស់ស្អាតរបស់គាត់តែប៉ុណ្នោះ។

៣. ផ្ទះតម្លៃ 7.5 លានដុល្លារ របស់ Anthony Hopkins ស្ថិតនៅក្នុងសង្កាត់ Pacific Palisades ក៏ត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ដែរ ក្រៅពីកម្ទេចថ្ម ដូចជាផ្ទះអ្នកដទៃទៀតនៅក្បែរនោះដែរ។

២. ផ្ទះរបស់ Anna Faris៖ នាងបានទិញផ្ទះទំហំ 4,000 ហ្វីតការ៉េក្នុងតម្លៃជិត 5 លានដុល្លារក្នុងឆ្នាំ 2019 តែឥឡូវនេះផ្ទះនេះឆេះដល់គ្រឺះផ្ទះតែម្តង។

១. Paris Hilton៖ នាង​ជា​តារា​ល្បី​ម្នាក់​ដែល​បាន​បាត់​បង់​ផ្ទះ​សម្បែង​ដោយ​សារ​ភ្លើង​ឆេះ​ដែល​បណ្ដាល​មក​ពី​ខ្យល់​បក់​យ៉ាង​ខ្លាំង​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ភាគ​ខាង​ត្បូង។ វីឡា Malibu ជាប់មាត់សមុទ្ររបស់នាងត្រូវបានដុតបំផ្លាញទាំងស្រុង។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.