នេះ គឺជារដ្ឋធានីមួយ ដែលមានការស្ទះចរាចរណ៍ខ្លាំងបំផុតនៅក្នុងពិភពលោក។ ទីក្រុងនេះមានផ្ទៃដី ៣៦០គីឡូម៉ែត្រការ៉េប៉ុណ្នោះ ប៉ុន្តែទីនេះមានប្រជាជនជាង 23 លាននាក់កំពុងរស់នៅ។ ទីក្រុងដែលយើងកំពុងនិយាយនេះ គឺជា ទីក្រុង daca ។ ដាក្កា គឺជារដ្ឋធានី និងជាទីក្រុងធំជាងគេ ហើយក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ និងវប្បធម៌របស់ប្រទេសប្រទេសបង់ក្លាដែសផងដែរ ដែលនេះជាមូលហេតុដែលធ្វើឲ្យទីក្រុងនេះបានស្រូបទាញប្រជាជនយ៉ាងច្រើនឲ្យចូលមករកការងារធ្វើ ជាពិសេសឱកាសការងារនៅក្នុងឧស្សាហកម្មដូចជា វាយនភ័ណ្ឌ បច្ចេកវិទ្យា និងវិស័យហិរញ្ញវត្ថុជាដើម។ សេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍បែបនេះ ទីក្រុង ដាក្កា បានទាក់ទាញពាណិជ្ជករជាតិ និងអន្តរជាតិឲ្យមកវិនិយោគ ដែលជាការបង្កើតទីផ្សារការងារប្រកបដោយថាមពលផងដែរ។ ទីក្រុងតូចមួយ ប៉ុន្តែមានមនុស្សកកកុញរស់នៅ ដូច្នេះឡានក្រុង និងកង់បី rickshaws បានក្លាយជាមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏សំខាន់។ ក៏ប៉ុន្តែរថយន្តក្រុងច្រើនពេក បានបង្ករឲ្យនាំមានការកកស្ទះចរាចរគ្រប់ពេលវេលា ហើយអ្នកដំណើរភាគច្រើនប្រជ្រៀតគ្នាជិះឡាន ឬកង់បីដូចជាត្រីខកំប៉ុងដែរ។ កង់បីក៏ច្រើន ឡានក្រុងក៏ច្រើន បានធ្វើឲ្យទីក្រុងនេះក្លាយជាទីក្រុងមួយ ដែលគ្មានច្បាប់ចរាចរណ៍ឡើយ។ វិធីល្អបំផុត ដើម្បីកាត់បន្ថយការកកស្ទះចរាចរ គឺថ្មើជើង។ មួយវិញទៀត ការរស់នៅក្នុងទីក្រុងនេះមានតម្លៃថ្លៃ សម្រាប់អ្នកមានចំណូលទាប ដូច្នេះមានប្រជាជនជាច្រើនបានរស់នៅក្នុងតំបន់អនាធិបតេយ្យ ដែលតំបន់នេះ មានភាពរញ៉េរញ៉ៃជាខ្លាំង ហើយក៏មានអនាម័យមិនល្អផងដែរ។ ប៉ុន្តែដើម្បីរស់នៅក្នុងទីក្រុង មនុស្សមួយចំនួនធំត្រូវបង្ខំចិត្តរស់នៅក្នុងកន្លែងដែលមានលក្ខណៈចង្អៀតតូចៗបំផុតនៅទីនេះ។
Comments
Post a Comment