តើប្រទេសណាខ្លះ ដែលអង្គការសហប្រជាជាតិមិនទាន់ទទួលស្គាល់?
១. ទីមួយគឺកោះតៃវ៉ាន់៖ កោះតៃវ៉ាន់ធ្លាប់ទទួលបានឯករាជ្យតាំងពីឆ្នាំ ១៩៤៩ ប៉ុន្តែប្រទេសចិនចាត់ទុកដែនកោះមួយនេះ ជាអាណាខេត្តរបស់ខ្លួន ហើយជាតំបន់ឧទ្ទាមមួយ ដែលមហាយក្សចិនអាចនឹងប្រើកម្លាំងទ័ព ក្នុងការបង្រួបបង្រួមទឹកដីនេះជាមួយចិនដីគោកបើចាំបាច់ ។
កោះតៃវ៉ាន់ គឺជារដ្ឋមួយដែលមានទឹកដី មានប្រជាជន រដ្ឋាភិបាល មានគោលនយោបាយក្នុងប្រទេស និងគោលនយោបាយការណ៍ការទូត រូបបិយបណ្ណ័ ព្រមទាំងមានកងទ័ពសំរាប់ការពារទឹកដី និងសន្តិសុខជាតិផងដែរ។ ទោះបីជាកោះតៃវ៉ាន់បានបំពេញលក្ខខណ្ឌស្ទើរតែទាំងអស់ហើយក្តី ប៉ុន្តែមកទល់បច្ចុប្បន្ននេះ កោះតៃវ៉ាន់ នៅតែមិនត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិទេ។
២. តំបន់ផ្ដាច់ខ្លួន Transnistria៖ Transnistria ជាតំបន់ផ្តាច់ខ្លួនតូចមួយនៅក្នុងប្រទេសម៉ុលដាវី និងសម្បូរដោយប្រជាជននិយាយភាសារុស្ស៉ីរស់នៅ។ តំបន់នេះប្រៀបដូចជាសាច់កៀបនៅចំកណ្ដាលនំប៉័ងសាន់វ៉ិចរវាងម៉ុលដាវី និងព្រំដែនអ៊ុយក្រែន។ Transnistria បានផ្ដាច់ខ្លួនដោយឯកតោភាគីចេញពីម៉ុលដាវី បន្ទាប់ពីការរលំរលាយនៃអតីតសហភាពសូវៀតក្នុងឆ្នាំ១៩៩១។ មកទល់នឹងពេលនេះ គ្មានប្រទេសណាមួយទទួលស្គាល់តំបន់ Transnistria នោះទេ រួមទាំងអង្គការសហប្រជាជាតិផងដែរ ហើយរុស្ស៉ីបាននឹងកំពុងបន្តរក្សាវត្តមានកងទ័ពអស់រយៈពេលរាប់ទសវត្សរ៍មកហើយនៅទីនេះដដែល។
៣. សាធារណរដ្ឋស៊ីប៖ ដែលជាផ្នែកមួយនៃសាធារណរដ្ឋតួកគីនៃស៊ីបខាងជើង។ ។ ពីមុនតំបន់នេះ គឺជាផ្នែកមួយនៃសាធារណរដ្ឋស៊ីប ដែលជាប្រទេសកោះមួយស្ថិតនៅប៉ែកខាងត្បូងនៃសមុទ្រមេឌីទែរ៉ាណេ និងភាគខាងត្បូងនៃតំបន់អាណាតូលី។ នៅឆ្នាំ 1974 ទួរគីបានកាន់កាប់ផ្នែកខាងជើងនៃសាធារណរដ្ឋស៊ីប ហើយនៅឆ្នាំ 1983 ផ្នែកខាងជើងនៃកោះនេះបានប្រកាសឯករាជ្យក្រោមឈ្មោះថា សាធារណរដ្ឋទួរគីនៃស៊ីបខាងជើង។ មកទល់នឹងបច្ចុប្បន្ននេះ គ្មានប្រទេសណាមួយទទួលស្គាល់ប្រទេសនេះទេ រួមទាំងអង្គការសហប្រជាជាតិដែរ។ អន្តរជាតិទទួលស្គាល់តែប្រទេសតួគីតែមួយគត់។
Comments
Post a Comment