Skip to main content

ទីសក្ការៈបូជា Bom Jesus do Monte

ទីសក្ការៈបូជា Bom Jesus do Monte គឺជាទីសក្ការបូជាកាតូលិកមួយ ដែលមានទីតាំងស្ថិតនៅតំបន់ Tenões នៃទីក្រុង Braga ជាទីក្រុងធំចំណាត់ថ្នាក់ទី៣ ភាគខាងជើងប្រទេសព័រទុយហ្គាល់។ Bom Jesus do Monte  មានន័យថា ភ្នំដ៏ពិសិទ្ធនៃព្រះយេស៊ូវ។

ព្រះវិហារ Bom Jesus do Monte  ត្រូវបានសាងសង់ឡើងនៅឆ្នាំ 1784 និងបញ្ចប់នៅឆ្នាំ 1834 ដោយវិស្វករ និងស្ថាបត្យករជនជាតិព័រទុយហ្គាល់ គឺលោក Carlos Luís Ferreira da Cruz Amarante។ Bom Jesus do Monte  គឺជាព្រះវិហារ Neoclassic ដំបូងបង្អស់របស់ប្រទេសព័រទុយហ្គាល់។ ទីសក្ការៈ នេះត្រូវបានសាងសង់ លើជម្រាលភ្នំ Espinho និងស្ថិតនៅរយៈកម្ពស់ 116 ម៉ែត្រ ដូច្នេះពេលលោកអ្នកឡើងដល់កំពូលភ្នំនេះ អាចមើលឃើញទេសភាពទីក្រុង Braga ភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ទាំងមូល និងអាចទស្សនា ព្រះវិហារសាសនាគ្រីស្ទដ៏ធំមួយនៅលើភ្នំនេះបានផងដែរ ដែលទេសភាពបែបវប្បធម៌នេះ ហាក់ដូចជាទេសភាព ទីក្រុងយេរូសាឡឹម ដែលមានរៀបរាប់នៅក្នុងគម្ពីរប៊ីបរបស់គ្រីស្ទសាសនាយ៉ាងដូច្នោះដែរ។

ការពិតទៅ កំពូលភ្នំជាច្រើននៅអឺរ៉ុប រួមទាំង Bom Jesus do Monte នៅប្រទេសព័រទុយហ្គាល់ គឺជាកន្លែ ងគោរពសាសនាតាំងពីយូរយារណាស់មកហើយ។ ប៉ុន្តែព្រះវិហារនេះ គឺជាព្រះវិហារទីមួយ ដែលបានសាង់សង់ នៅលើភ្នំ ហើយមានអាយុកាលចំណាស់ជាងគេ។ ព្រះវិហារនេះបានចាប់ផ្តើមសាងស់នៅឆ្នាំ 1722 ក្រោម គំណិតផ្តួចផ្តើមរបស់គ្រូគង្វាល លោក Rodrigo de Moura Telles ដោយបានចាប់ផ្តើមសាងសង់ជណ្តើរ Baroque បន្ទាប់មកក៏បានសង់វិហារ ដែលពណ៌នាពីដំណើរជីវិតរបស់របស់ព្រះយេស៊ូវគ្រីស្ទ។ ជាបន្តបន្ទាប់ គេបានសាងសង់ជណ្តើរចុះពីភ្នំមកវិញ ដោយពិពណ៌នាអំពីញាណទាំង៥ និងទ្រឹស្ដីនៃគុណធម៌សាសនា គ្រីស្ទទៀតផង។ នៅទីនេះមិនត្រឹមតែមានព្រះវិហារដ៏ស្រស់ស្អាតប៉ុណ្នោះទេ ទីនេះក៏មានសួនច្បារ ព្រៃឈើ ត្រជាក់ល្ហឹម ហើយមានប្រព័ន្ធរថភ្លើងដ៏ចំណាស់ជាច្រើនខ្សែ ដែលបានសាងសង់និងដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ 1882 មកម្លេះ។ ទីនេះបានក្លាយជាមជ្ឈមណ្ឌល សាសនា សិល្បៈ ប្រពៃណី និងការច្នៃប្រឌិតថ្មី របស់ប្រទេស ព័រទុយហ្គាល់ផងដែរ ហើយត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2019 ថ្មីៗនេះ។ ពេលឃើញទេសភាព ស្រស់ស្អាត ម្យ៉ាងម្នាក់ពី តំបន់អាស៊ីបែបនេះ តើលោកអ្នក ចង់ទៅទស្សនាដែរឬទេ?

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.