Skip to main content

ប៊ូតាន ជាប្រទេសតែមួយគត់លើពិភពលោក ដែលមិនមានភ្លើងសញ្ញាចរាចរណ៍

ប៊ូតាន ជាប្រទេសតែមួយគត់លើពិភពលោក ដែលមិនមានភ្លើងសញ្ញាចរាចរណ៍ ហើយត្រូវបានអង្គការសហ ប្រជាជាតិវាយតម្លៃថា ជាប្រទេសមួយ ដែលមានការអភិវឌ្ឍន៍តិចតួចបំផុតក្នុងពិភពលោក ប៉ុន្តែជាប្រទេស ដែលត្រូវបានវាយតម្លៃថា ជាប្រទេស ដែលប្រជាជនមានសុភមង្គលលំដាប់លេខមួយក្នុងទ្វីបអាស៊ីទៅវិញ។ ប៊ូតាន​ក៏​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​ពិភពលោក​ដែល​គ្មាន​ការ​បំពុលបរិស្ថានទេ។

សូមបញ្ជាក់ផងដែរថា ប៊ូតាន់ ជាប្រទេសមួយ ស្ថិតនៅក្នុងទ្វីបអាស៊ី  ហើយត្រូវបានគេស្គាល់ថាជា ព្រះរាជា ណាចក្រប៊ូតាន់ ហើយជាប្រទេសរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ  ហើយមានទីក្រុង ធីមប៊ូ ជារាជធានី របស់ប្រទេសនេះ។ ប៊ូតានមានផ្ទៃដីប្រមាណជា ៣៨ ៣៩៤ Km² ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា ភាគខាងត្បូង និងខាងលិច ហើយភាគខាងជើងជាប់ប្រទេសចិន ។ ប្រទេសនេះបានកាត់ចេញពីប្រទេស នេប៉ាល់ភាគខាងលិច  ហើយភាគខាងត្បូងបានកាត់ចេញពីប្រទេសបង់ក្លាដេស។

ការកាប់ព្រៃឈើ ចាត់ទុកជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសនេះ ហើយតាមច្បាប់រដ្ឋធម្មនុញ្ញ គឺតម្រូវ ឲ្យមនុស្សម្នាក់ដាំដើមឈើយ៉ាងហោចណាស់ ឲ្យបាន 10 ដើមក្នុងមួយឆ្នាំ ដើម្បីធានាថាគម្របព្រៃឈើនៅក្នុង ប្រទេសនេះមិនធ្លាក់ចុះក្រោម 60%នោះទេ។ ប្រជាជននៅក្នុងប្រទេសនេះទាំងមូលស្រឡាញ់សុខភាពណាស់ ដោយនៅទីនេះ គ្មានអ្នកជក់បារីឡើយ។

ចំណូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសប៊ូតាន គឺវិស័យទេសចរណ៍។ ភ្ញៀវទេសចរណ៍ ដែលមានបំណង ទៅលេងនៅក្នុងប្រទេសប៊ូតានត្រូវតែដាក់ពាក្យសុំទិដ្ឋាការមុនយ៉ាោងហោចណាស់ឲ្យបាន 2 ខែ ហើយភ្ញៀវ ទេសចរណ៍ត្រូវតែមានមគ្គុទ្ទេសក៍ទេសចរណ៍ ដើរជាមួយ ដោយភ្ញៀវទេសចរណ៍ត្រូវតែធ្វើការពន្យល់ណែនាំឲ្យ បានល្អិតល្អន់។

ទេសចរណ៍តម្រូវឲ្យ​បង់​ប្រាក់ពន្ធ​ប្រចាំ​ថ្ងៃ​អជ្ញាធរនៅ​ក្នុង​តំបន់ ទោះ​ជាពួកគេមិនបានចាយលុយក៏ដោយ។

រដ្ឋាភិបាលប្រទេសប៊ូតាន ជឿថា វិធានការនេះនឹងជួយថែរក្សាបរិស្ថាន និងវប្បធម៌របស់ពួកគេបានល្អ។ ចុះលោកអ្នកវិញ គិតយ់ាងដូចម្តេចចំពោះ វិធានការនេះ?

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.