Skip to main content

ស្ត្រី​ម្នាក់​នេះ​មិន​ដែល​កក់សក់​អស់​រយៈពេល​ជាង​២០​ឆ្នាំ

នេះ គឺជាស្ត្រី​ម្នាក់​នេះ​មិន​ដែល​កក់សក់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​ ហើយ​នេះ​ជា​អ្វី​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​សក់ របស់នាង។ ស្រ្តីម្នាក់នេះ ឈ្មោះ Megan ជាជនជាតិកាណាដា។ Megan បានឈប់កក់សក់តាំងពីអាយុ 16 ឆ្នាំមកម្ល៉េះ ហើយយូរៗទៅស្ថានភាពសក់របស់នាងបានប្រែក្លាយទៅជាក្រដាញ់ដែលស្ទើរមិនគួរឱ្យជឿ។ រាល់ ពេលដែលនាងបង្ហាញមុខជាសាធារណៈម្តងៗ មនុស្សម្នានៅទីនោះ តែងតែឃើញមានសត្វរុយជាច្រើន ហើរ ជុំវិញក្បាលរបស់នាង។ ប៉ុន្តែ Megan មិនខ្វល់អ្វីទាំងអស់ ព្រោះក្តីស្រម៉ៃ​របស់​នាង ​គឺ​ចង់​ទុក​សក់ឲ្យបាន​វែង​បំ ផុតនៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ដំបូងឡើយ សក់របស់នាងវែង រលោង និងមានសុខភាពល្អ ហើយមនុស្សជាច្រើ នដែលបានឃើញសក់របស់នាងតែងតែច្រណែននឹងនាងណាស់។ ប៉ុន្តែយូរៗទៅ សក់របស់នាងចាប់ផ្ដើម ក្រដាញ់ និងបាត់បង់ភាពស្រស់ស្អាតបន្តិចម្តងៗ ហើយដល់ថ្ងៃ ដែល Megan បានសម្រេចចិត្តឈប់ កក់សក់ទាំងស្រុងនោះ សក់របស់នាងចាប់ផ្តើមសាយភាយក្លិនស្អុយជាខ្លាំង។ ម្ចាស់ហាងខ្លះ ដែលនាងបានចូល ក៏ត្រូវសុំឱ្យនាងចាកចេញពីហាងភ្លាមៗដែរ ដោយសារក្លិនស្អុយខ្លាំងពេក។ រឿងនេះ Megan មានអារម្មណ៍ ខ្មាសអៀនជាខ្លាំង ហើយនៅថ្ងៃបន្ទាប់ នាងបានទៅហាងអ៊ុតសក់ ដើម្បីកាត់សក់។ ប៉ុន្តែនៅពេល ដែលជាងកាត់សក់បានចាប់ផ្តើមកាត់សក់របស់ Megan ជាងកាត់សក់បានសង្កេតឃើញថា Megan មានភាពអត់ធ្មត់ចំពោះសក់នាងយ៉ាងខ្លាំង។ ហើយនេះជាអ្វី ដែលនាងមិនដែលជួបប្រទះទាល់តែសោះនៅ ក្នុងអាជីពរបស់នាង។ ពេលកាត់សក់ ជាងបានប្រទះឃើញ មែកឈើតូចៗ ដូចជាបំណែកសរសៃអំបោះ និងចៃជាច្រើននៅក្នុងស្រទាប់សក់របស់ Megan។ ជាងកាត់សក់មានការភ័យរន្ធត់ជាខ្លាំង ប៉ុន្តែនាង នៅតែតាំងចិត្តកាត់សក់ឲ្យ Megan ទាល់តែរួចរាល់។ នាង​បាន​ដកមែកតូចៗនោះ ម្តងមួយៗ ​ដោយ​ប្រុងប្រយ័ត្ន  ឯ Meganវិញ មានភាព​ខ្មាសអៀនជាខ្លាំង។ វាមិនមែនជារឿងងាយស្រួលទេ ដែលត្រូវកាត់សក់ ដែលមានក្លិន ស្អុយខ្លាំងបែបនេះ។ នៅក្នុងដុំសក់ក្រដាញ់នេះ ជាងកាត់សក់បានរកឃើញសត្វចៃមួយ ដែលចាស់ខ្លាំង ស្ទើរតែក្លាយជាហ្វូស៊ីលចៃទៅហើយ។ ចៃនេះបានងាប់នៅក្នុងដុំសក់ជាយូរមកហើយ ដូចជាសាកសពនៅក្ នុងគុករាប់រយជាន់ដូច្នោះដែរ។ បន្ទាប់ពីធ្វើការកាត់សក់យ៉ាងម៉ត់ចត់ជាច្រើនម៉ោង ចុង​ក្រោយសក់របស់ Megan ត្រូវបានកាត់រួចរាល់ ។ Megan មើលទៅក្នុងកញ្ចក់ ស្ទើរតែមិនស្គាល់ខ្លួនឯង ក្រោយពេលកាត់សក់រួច។ នាង​មាន​អារម្មណ៍​ធូរស្រាលក្បាល និង​អារម្មណ៍ជាខ្លាំង ហើយនាងបាន​អរគុណ​ជាង​កាត់សក់​យ៉ាង​ខ្លាំង ផងដែរ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.