តារាសម្តែង និងជាតារាកំប្លែងដ៏ល្បីឈ្មោះ លោក Rowan Atkinson ដែលគ្រប់គ្នាបាន ស្គាល់ថា ជា Mr.Bean នៅដិតជាប់ក្នុងអារម្មណ៍របស់ទស្សនិកជនជាច្រើន ជាមួយនឹងសមត្ថភាព ផ្តល់ជាសំណើចមិនជិនណាយទៅដល់អ្នកទស្សនា ដែលបានធ្វើឲ្យលោកទទួលបានការសរសើរនិងការពេញចិត្តយ៉ាងខ្លាំង ផងដែរ។ ទាំងនេះ គឺជាពត៌មានខ្លះៗដែលលោកអ្នកមិនធ្លាប់ដឹង។
នៅពីក្រោយភាពកំប្លែងបែបឆ្កួតខ្លះ ជាខ្លះ Mr. Bean គឺជានិស្សិតដែលបានបញ្ចប់ការសិក្សានៅ សាកលវិទ្យា Oxford ដែលជាសាកលវិទ្យាល័យដ៏ល្បីបំផុតនៅក្នុងពិភពលោក។ Mr. Bean មាន IQ 178. ដែលIQ នេះខ្ពស់ជាង Einstein ទៅទៀត។
លោកអ្នកសាកស្រម៉ៃមើលថា បុរសម្នាក់ដែលមើលទៅដូចជាមនុស្សល្ងីល្ងើ តែតាមការពិត Mr. Bean គឺជាមនុស្សមានសមត្ថភាព និង ទេពកោសល្យដ៏សម្បូរបែប ដូច្នេះហើយទើបលោកត្រូវបានទស្សនិកជនស្រឡាញ់គាំទ្រខ្លាំង ស្ទើរទូទាំងពិភពលោក។ ឡានដែល Mr. Bean ចូលចិត្ត គឺជាឡានដែលមានលក្ខណៈកំប្លែងដូចជាទេពកោសល្យរបស់លោកដែរ។ Garage ឡានរបស់ Mr. Bean ប្រៀបដូចជាអណ្តូងរ៉ែមាសដូច្នេះដែរ ព្រោះជាកន្លែងប្រមូលផ្តុំឡានជាច្រើនប្រភេទដែលមានតម្លៃប្រមាណជា 15 លានដុល្លារ។ លើសពីនេះ ទៅទៀត លោកក៏មានផ្ទះតម្លៃខ្ទង់លានដុល្លារមួយចំនួន និងមានអចលនទ្រព្យជាកម្មសិទ្ធផ្ទាល់ខ្លួនទៀតផង។ យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០១៦ នេះ ទ្រព្យសម្បត្តិរបស់ Mr. Bean ត្រូវបានគេប៉ាន់ប្រមាណថាមានរហូតដល់ជាង ២០០ លានដុល្លារឯណោះ។ មកទល់ពេលបច្ចុប្បន្ន Mr Bean មិនត្រឹមតែត្រូវគេចាត់ទុកថា ជាកំពូលតារាកំប្លែងនោះទេ តែគាត់ក៏ជាកំពូលអ្នកជំនួញម្នាក់ក្នុងពិភពលោកផងដែរ។
Comments
Post a Comment