Skip to main content

ប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក

ពីមុនឥណ្ឌា គឺជា​ប្រទេស​ ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី ​២ ក្នុង​លោក បន្ទាប់​ពី​ប្រទេស​ ចិន ។ ដែលមាន​ប្រជាជន​ ប្រមាណជា 1.43 billion នាក់។ នៅក្នុងឆ្នាំ ២០២៤នេះ ​ប្រជាជននៅក្នុងប្រទេសឥណ្ឌាបានកើនឡើងរហូតដល់ប្រមាណជា 1.441 billion នាក់ វ៉ាដាច់ប្រទេសចិន ហើយក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកលំដាប់ថ្នាក់ទី១ ហើយ​ចំនួននេះបាននឹងកំពុង​កើន​ឡើង​​ជា​បន្តបន្ទាប់។

ថ្វីត្បិតតែឥណ្ឌាជាប្រទេសធំជាងគេទីប្រាំពីរក្នុងពិភពលោកក៏ដោយ ប៉ុន្តែឥណ្ឌា​ជាប្រទេសមួយដែលនៅ​​​ប្រឈមខ្លាំង​នឹង​​បញ្ហា​គម្លាត​សង្គមរវាងអ្នកមាននិងអ្នកក្រ ហើយក៏ជាប្រទេសមួយដែលនៅ​មាន​តំបន់​អនាធិបតេយ្យ​មួយ​ចំនួន​ធំ ​ដូច​ជា ​ទីក្រុង New Delhi ដែល​មាន​មនុស្ស​ជាង​មួយ​លាន​នាក់បាននឹងកំពុងរស់នៅ។ កំណើន​ខ្លាំង​ខាង​ប្រជាសាស្ត្រ​ បានធ្វើឲ្យប្រទេសឥណ្ឌា ប្រឈមមុខនឹង​វិបត្តិ​សង្គមជាច្រើន ដែលរួមមាន​ទាំង​ការសិក្សា រចនាសម្ព័ន្ធ ទឹក ភ្លើង... ពិសេស​ទៅទៀត​ គឺ​ ​វិសមភាពអ្នក​មាន​អ្ន​កក្រ, កង្វះ​លំនៅ​ដ្ឋាន​សមរម្យ​នៅក្នុង​ទីក្រុង,បញ្ហា​​កង្វះការងារ ជាដើម។​ ហេតុអ្វីបានជាឥណ្ឌាមានកុមារច្រើនខ្លាំងម្ល៉េះ? មូលហេតុចម្បងនៃកំណើនប្រជាជននៅក្នុងប្រទេសឥណ្ឌា គឺដោយសារវប្បធម៌ ប្រពៃណី។ មនុស្ស​ជា​ច្រើន​ចាត់​ទុកថា ​ការមាន​កូន​ ​ជា​ទំនួល​ខុស​ត្រូវ​ខាង​សាសនា ហើយការបង្កើតកូនប្រុសជា​បេសកកម្ម​ដ៏​ពិសិដ្ឋ។ សង្គមឥណ្ឌាមាន​គោល​គំនិត​មួយគឺឲ្យតម្លៃបុរសជាងស្ត្រី  ហើយបុរសត្រូវបានចាត់ទុកថាជាកម្លាំងពលកម្មដ៏ល្អបំផុត។ ដូច្នេះស្ត្រី ដែលរៀបការហើយគ្មានកូនប្រុស នឹងត្រូវបានគេមើលងាយ។  ដោយសារលក្ខខណ្ឌប្រជាសាស្រ្តរបស់ឥណ្ឌា ត្រូវការកំលាំងពលកម្មយ៉ាងច្រើនសម្បើមដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេស រដ្ឋាភិបាលត្រឹមត្រូវ ដូចជាការវិនិយោគលើធនធានមនុស្សជាដើម។ រដ្ឋាភិបាលមិនអាចជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចបានទេ ហើយរដ្ឋាភិបាលក៏មិនអាចអនុវត្តផែនការគ្រួសារបានដែរ។

Comments

© 2020 Deep Think

Designed by Open Themes & Nahuatl.mx.