ពាក្យ Halloween ឬ Holly Win មានន័យថា សេចក្ដីល្អ និងភាពស្មោះត្រង់បរិសុទ្ធ អាចយកឈ្នះលើអំពើអាក្រក់ និងភាពខ្មៅងងឹត បាន។ រីឯពិធីបណ្យ Halloween វិញ គឺជាពិធីបុណ្យខ្មោច ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣១ តុលា ជារៀងរាល់ឆ្នាំ ហើយអត្ថន័យរបស់ពិធីបុណ្យហាឡូវីន គឺដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ឬខ្មោច ព្រាយ បិសាច និងវិញាណដែលគួរឲ្យភ័យខ្លាចជាច្រើនទៀត។ មិនតែប៉ុណ្នោះ ពិធីបុណ្យនេះ គេប្រារព្ធឡើងក្នុងគោល បំណង ដើម្បីបង្ហាញថា អំពើល្អតែងតែឈ្នះអំពើអាក្រក់ ហើយដើម្បីបង្រៀនកុមារ និងយុវវ័យអំពីតម្លៃនៃសេចក្តីស្រឡាញ់ សេចក្តីសប្បុរស និងជំនឿ ព្រមទាំងដើម្បីអបអរសាទរពន្លឺនៃជីវិត និងភាពបរិសុទ្ធនៅក្នុងលោកនេះ វាមានឥទ្ធិពល លើការភ័យខ្លាច និងភាពខ្មៅងងឹត។ ដរាបណាយើងនៅតែប្រកាន់សេចក្តីល្អ ស្មោះត្រង់ បរិសុទ្ធ នោះគ្មានអ្វីអាច មកបំផ្លាញយើងបានឡើយ។
បើសិនជាលោកអ្នកចង់ចូលរួមពិធីបុណ្យ ឲ្យបានសប្បាយរីករាយ លោកអ្នកគួរតែត្រៀមរៀបចំតាមវិធីខាងក្រោម៖
- ស្លៀកពាក់បែបជាមនុស្សស្មោះត្រង់បរិសុទ្ធ ឬដូចជាបុព្វជិតក្នុងព្រះគម្ពីរសាសនាគ្រីស្ទ
- ស្លៀកពាក់របៀបសុភាពរាបសារ ដូចជា Saint Mary, Saint Joseph, Saint Teresa, ឬ ជារបៀបព្យាការីរបស់ព្រះយេស៊ូវណាម្នាក់។
- ការរៀបចំខ្លួនរបៀបនេះ គឺដើម្បីបង្ហាញទៅកុមារឲ្យឃើញពី ភាពជាគំរូល្អនៅក្នុងសង្គម។
- រៀបចំការជួបជុំគ្នា ដើម្បីអធិស្ឋាន និងកម្មវិធីសប្បាយៗជាមួយគ្រួសារ មិត្តភក្តិ ជាដើម ហើយក្នុងពេលនេះលោកអ្នកអាចធ្វើកម្មវិធីរអធិស្ឋានសម្រាប់សន្តិភាពរបស់ប្រទេសជាតិ ឬសម្រាប់ពិភពលោកជុំគ្នា
- មានការច្រៀង រាំលេងកំសាន្ត និងពិសារភោជនាហារជុំគ្នា។
- លោកអ្នកអាចធ្វើកម្មវិធីប្រកួតប្រជែងការស្លៀកសម្លៀកបំពាក់បែបបរិសុទ្ធ ឬម៉ូតខ្មោចផ្សេងៗ ក៏បានដែរ
- លោកអ្នកក៏អាចធ្វើសកម្មភាពសប្បុរសធម៌ ដូចជា សកម្មភាពជួយអ្នកក្រីក្រ ការផ្តល់អំណោយឲ្យកុមារ ការលេងល្បែងប្រជាប្រិយ ឬបង្រៀនកុមារឲ្យធ្វើអំពីសេចក្ដីល្អជាដើម។
សរុបសេចក្តីមក ពិធីបុណ្យ Halloween មិនមែនជាពិធីបុណ្យ ដែលនិយាយអំពីភាពភ័យខ្លាច ឬជំនឿលើខ្មោច ព្រាយបិសាចទេ ប៉ុន្តែនិយាយអំពីពន្លឺ សេចក្តីស្រឡាញ់ សាមគ្គីភាព និងអំពើល្អ ដែលមនុស្សគ្រប់រូបគួរតែមាន នៅក្នុងជីវិតទៅវិញទេ។ ពិធីបុណ្យ Halloween គឺជាពិធីបុណ្យមួយ ដែលគេអញ្ជើញមនុស្សគ្រប់រូប មិនថា ខ្មៅ ស ខ្ពស់ទាប ឬមកពីជ្រុងណានៃពិភពលោកទេ គឺឲ្យពួកគេមកអបអរសាទរអំណាចនៃសេចក្តីល្អ និងសេចក្តីមេត្ តាករុណាក្នុងជីវិតប្រចាំថ្ងៃនៅរៀងរាល់មួយឆ្នាំម្តង។
នៅពេលដែលយើងរស់នៅដោយភាពស្មោះត្រង់ សេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ ជីវិតរបស់យើងនឹងនាំមកនូវ ពន្លឺដល់ខ្លួនឯង គ្រួសារ ប្រទេសជាតិ និងពិភពលោក ហើយគ្មានភាពងងឹតណាអាចយកឈ្នះយើងបានឡើយ។៕
Comments
Post a Comment