Elon Musk គឺជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោក។ គាត់ គឺជាស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX ដែលមានទ្រព្យសម្បត្តិ 254.9 ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិរបស់ Elon Musk ភាគច្រើនបានមកពីភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Tesla ។ ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ពិភពលោក ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះ ក្រុមហ៊ុន SpaceX ដែលបង្កើតឡើងដោយ Elon Musk ក៏ជាផ្នែកដ៏ធំមួយនៃទ្រព្យសម្បត្តិរបស់គាត់ដែរ។ ក្រុមហ៊ុន SpaceX បានប្តេជ្ញាចិត្តថា នឹងផលិតយានអាវកាស ដែលជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរទៅទីអវកាស ហើយគ្រោងនឹងធ្វើឲ្យមនុស្សអាចទៅរស់នៅលើភពអង្គារបាននាពេលអនាគត។ ក្រុមហ៊ុននេះបានអនុវត្តការបាញ់រ៉ុក្កែត និងការចុះចតនៅក្នុងទីអវកាសពិភពលោក។ ក្រៅពីយានជំនិះអគ្គិសនី និង SpaceX លោក Elon Musk ក៏បានវិនិយោគក្នុងវិស័យផ្សេងទៀតដូចជា Solar Energy , AI និង brain-computer interfaces ផងដែរ។ ម្រោងបច្ចេកវិជ្ជាទំនើបទាំងនេះបាននឹងកំពុងរួបមញ្ចូលគ្នាជាអាជីវកម្មតែមួយ។
មូលដ្ឋានគ្រឹះនៃទ្រព្យសម្បត្តិ និងឥទ្ធិពលរបស់ Elon Musk គឺជាសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែភាពជោគជ័យរបស់គាត់ក៏មានញ្ហាប្រឈម និងមានជម្លោះជាច្រើនផងដែរ។

Comments
Post a Comment